រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ដឹកនាំគណៈប្រតិភូអាយប៉ា ជួបពិភាក្សាការងារជាមួយអនុប្រធានសភាឥណ្ឌា និងស្ថាប័នពាក់ព័ន្ធនានា នៅក្នុងប្រទេសឥណ្ឌា
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ដឹកនាំគណៈប្រតិភូអាយប៉ា ជួបពិភាក្សាការងារជាមួយអនុប្រធានសភាឥណ្ឌា និងស្ថាប័នពាក់ព័ន្ធនានា នៅក្នុងប្រទេសឥណ្ឌា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (8/11/2022 10:36:29 PM )

ក្នុងឱកាសបំពេញបេសកកម្មនៅសាធារណរដ្ឋឥណ្ឌា គណៈប្រតិភូអន្តរសភាអាស៊ាន (AIPA) ដឹកនាំដោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានអាយប៉ា លេីកទី៤៣ បានជួបពិភាក្សាជាមួយអនុប្រធានសភាឥណ្ឌា និងស្ថាប័នពាក់ព័ន្ធនានា នៃសាធារណរដ្ឋឥណ្ឌា នៅថ្ងៃ ទី១១ ខែសីហា ឆ្នាំ២០២២។

នៅក្នុងជំនួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសឥណ្ឌា ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នា ជុំវិញសារសំខាន់នៃទំនាក់ទំនងកិច្ចសហប្រតិ- បតិ្តការឥណ្ឌា-អាស៊ាន ដែលឆ្នាំនេះជាខួប៣០ឆ្នាំនៃមិត្តភាពអាស៊ាន-ឥណ្ឌា។ គណៈប្រតិភូអាយប៉ា បានសម្តែងការគាំទ្រចំពោះកិច្ចសហ- ប្រតិបត្តិការទាំងឡាយរបស់ស្ថាប័ននីតិប្រតិបត្តិអាស៊ាន និងរដ្ឋាភិបាលឥណ្ឌា ក្នុងការនំាមកនូវ ឧត្តមប្រយោជន៍ដល់ប្រជាជាតិអាស៊ាន និងឥណ្ឌា។

ក្នុងជំនួបទ្វេភាគីជាមួយអនុប្រធានសភា នៃសាធារណរដ្ឋឥណ្ឌា គណៈប្រតិភូអាយប៉ា បានកោតសរសើរ ចំពោះភាពសកម្មរបស់សភា ឥណ្ឌា ដែលជាសភាសង្កេតការណ៍ដ៏ចំណាស់របស់អាយប៉ា ក្នុងការរួមចំណែកធ្វើឱ្យអាយប៉ា ក្លាយជាស្ថាប័នអន្តរសភាតំបន់ប្រកបដោយ សមាហរណកម្មយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាព។ សមភាគីសភាអាយប៉ា និងឥណ្ឌា បានវាយតម្លៃខ្ពស់ពីសារសំខាន់នៃការងារការទូត សភា ក្នុងការរួមចំណែកយ៉ាងសកម្មដល់ការកសាងសុខដុមនីយកម្ម អាស៊ាន-ឥណ្ឌា។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតប្រធានគណៈប្រតិភូ បានគោរពអញ្ជើញសមភាគីសភាឥណ្ឌា មកចូលរួមមហាសន្និបាតអាយប៉ា លើកទី៤៣ ដែលសភានៃព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។

បន្តមកគណៈប្រតិភូបានជួបជាមួយវិទ្យាស្ថានប្រជាធិបតេយ្យសភាឥណ្ឌា។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានថ្លែងអំណរគុណ ដល់វិទ្យាស្ថាន ក្នុងការផ្តល់ការបណ្តុះបណ្តាលធនធានមនុស្សដល់និសិ្សតអាស៊ាន តាមរយៈការផ្តល់អាហារូបកណ៍មកសិក្សានៅទីនេះ។ គណៈប្រតិភូអាយប៉ា បានថ្លែងអរគុណចំពោះកម្មវិធីហ្វឹកហ្វឺនដល់មន្រ្តី និងសមាជិកសភា ក្នុងការកសាងសមត្ថភាពខ្ពស់ ក្នុងការងារ នីតិកម្ម។

ចំណែកភាគីវិទ្យាស្ថាន បានជម្រាបជូនគណៈប្រតិភូអាយប៉ា ធ្វើការទំនាក់ទំនងជាមួយអគ្គរដ្ឋទូតឥណ្ឌាប្រចាំហ្សាកាតា ក្នុងការភ្ជាប់ កិច្ចសហប្រតិបត្តិការលើវិស័យធនធានមនុស្ស តាមរយៈការបង្កើតកម្មវិធីហ្វឹកហ្វឺនធនធានមនុស្ស មន្រ្តី និងសមាជិកសភា ជាពិសេស ការកសាងសមត្ថភាពមន្រ្តីសភា ដើម្បីសេវាជូនសមាជិកសមាជិកាសភាកាន់តែមានប្រសិទ្ធភាព។

សូមជម្រាបថា នៅក្នុងព្រឹកនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ គណៈប្រតិភូអាយប៉ា ដឹកនាំដោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានអញ្ជើញទៅដាក់កូរ៉ោនផ្កានៅវិមានរំលឹកវិញ្ញាណក្ខន្ធ លោក មហាត្មៈគន្ធី (Mahatma Gandhi) ដែលជាវីរៈបុរសស និងជាអ្នក នាំមកនូវឯករាជ្យជូនប្រជាជនឥណ្ឌាដោយអហិង្សាផងដែរ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន