សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងល្អនៃថ្នាក់ដឹកនាំកម្ពុជា-ឡាវ ជំនាន់មុន​ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់យុវជនជំនាន់ក្រោយ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់លើនិវត្តន៍ជន​ និងមនុស្សចាស់ទាំងសុខភាព​ និងជីវភាព __ សភាកម្ពុជាចូលរួមកិច្ចប្រជុំ គណៈកម្មការអប់រំ វប្បធម៌ និងផ្សព្វផ្សាយនៃសភានិយាយភាសាបារាំង (APF) នៅប្រទេសរ៉ូមានី __ គណៈប្រតិភូរដ្ឋសភាកម្ពុជា បានអញ្ជេីញចូលរួមសិក្ខាសាលា ស្តីពី “ការអនុវត្តអភិបាលកិច្ចល្អរបស់សភា Workshop on Parliamentary Good Governance Practices” __ ព្រះរាជសុន្ទរកថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ឈាង វុន ជួបពិភាក្សាការងារជាមួយប្រតិភូសហគមន៍អឺរ៉ុប
ឯកឧត្តម ឈាង វុន ជួបពិភាក្សាការងារជាមួយប្រតិភូសហគមន៍អឺរ៉ុប
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/4/2022 1:59:43 AM )

ឯកឧត្ដម ឈាង វុន ប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ បានអនុញ្ញាតឲ្យគណៈប្រតិភូសហគមន៍អឺរ៉ុបដឹកនាំដោយ លោក Fabrizio SENESI ចូលជួបពិភាក្សាការងារ នៅវិមានរដ្ឋសភា។

លោក Fabrizio SENESI បានមានប្រសាសន៍ថា កិច្ចពិភាក្សានៅពេលនេះ គឺមានសារៈសំខាន់ ដែលលោកបានមកជជែកគ្នាជាមួយ ស្ថាប័ននីតិប្បញ្ញត្តិ ពីការងារទាក់ទងនឹងការធ្វើកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហើយវាក៏ជាការចូលរួមចំណែកជួយរាជ- រដ្ឋាភិបាលកម្ពុជាក្នុងការងារប្រមូលពន្ធអោយបានច្រើន និងប្រើប្រាស់អោយមានតម្លាភាព និងគណនេយ្យភាព។ លោកក៏បានលើក- ឡើងដែរថា សហគមន៍អឺរ៉ុបធ្លាប់បានជួយរាជរដ្ឋាភិបាលកម្ពុជា លើការងារកំណែទម្រង់ហិញ្ញវត្ថុសាធារណៈ តាំងពីឆ្នាំ២០១៦ រហូតមក ទល់បច្ចុប្បន្ន។

ជាការឆ្លើយតប ឯកឧត្តម ឈាង វុន បានមានប្រសាសន៍ថាគោលបំណងនៃកិច្ចប្រជុំពិភ្សានាពេលនេះគឺផ្ដោតលើរបៀបវារៈចំនួនពីរគឺ៖

១-សមិទ្ធផល និងបញ្ហាប្រឈមការងារលើការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

២-ការផ្លាស់ប្ដូរទស្សនៈលើតួនាទី និងការរួមចំណែករបស់សហគមន៍អឺរ៉ុបលើការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ឯកឧត្តម ឈាង វុន បានមានប្រសាសន៍បន្ថែមថា ស្ថិតក្នុងម្លប់សុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី ស្ថិរភាពនយោបាយរឹងមាំ ការប្រកាន់ខ្ជាប់នូវគោលនយោបាយសិទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងការគោរពសិទ្ធិមនុស្សនៅក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់ រាជរដ្ឋា- ភិបាលនីតិកាលទី៦ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានធានាជាប្រចាំនូវប្រក្រតីភាពនៃដំណើរការទៅមុខនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ស្រប- តាមកម្មវិធី និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា។

ចាប់តាំងពីឆ្នាំ២០១៣មក រាជរដ្ឋាភិបាល បានបន្តជំរុញការកែទម្រង់ស្ថាប័នអោយមានចរន្តថ្មីមុតស្រួច និងកាន់តែស៊ីជម្រៅលើគ្រប់ផ្នែក និងគ្រប់វិស័យ ព្រមទាំងបានផ្តល់អទិភាព និងចាត់ទុកភាពរឹងមាំ នៃប្រព័ន្ធគ្រប់គ្រងហិញ្ញវត្ថុសាធារណៈ ប្រកបដោយប្រសិទ្ធិភាព និង ស័ក្តិសិទ្ធភាព គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់មិនអាចខ្វះបាន សម្រាប់ការជំរុញការអភិវឌ្ឍប្រទេសជាតិ និងការកាត់បន្ថយភាពក្រីក្ររបស់ ប្រជាពលរដ្ឋ ជាពិសេសធានានូវកំណើនសេដ្ឋកិច្ចប្រទេសដោយចីរភាព និងការបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជា- ពលរដ្ឋ។

ឯកឧត្ដម ក៏បានមានប្រសាសន៍លើកឡើងពីយុទ្ធសាស្រ្តអឺរ៉ុប ស្តីពីកិច្ចសហប្រតិបត្តិការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីឆ្នាំ២០២១- ២០២៧ ដែលមានការចូលរួមពីប្រទេសប៊ែលហ្សិក សាធារណៈរដ្ឋឆែក សភាពអឺរ៉ុប ធានាគារវិនិយោគអឺរ៉ុប ប្រទេសបារាំង (ទីភ្នាក់ងារ- បារាំងAFD) ប្រទេសអាល្លឺម៉ង់ (រួមទាំងសហប្រតិបត្តិការអាល្លឺម៉ង់GIZ និងធានាគារអភិវឌ្ឍអាល្លឺម៉ង់AFW) ប្រទេសហុងគ្រី សាធារណរដ្ឋ អៀរឡង់ ប្រទេសស៊ុយអែត និងប្រទេសស្វីស គឺដើម្បីលើកកម្ពស់សង្គតិភាពនៃគោលនយោបាយអឺរ៉ុប និងភាពជាដៃគូជាមួយប្រទេស កម្ពុជា។

ឯកឧត្តម ឈាង វុន បានបន្តថា កិច្ចសហប្រតិបត្តិការអឺរ៉ុបនៅកម្ពុជា គឺកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងអទិភាពទី១ ពង្រឹងគណនេយ្យភាព ប្រជាធិបតេយ្យ សុច្ចរិតភាព និងប្រសិទ្ធភាព នៃប្រព័ន្ធ និងសេវាស្ថាប័នសាធារណៈរបស់កម្ពុជា នៅគ្រប់លំដាប់- ថ្នាក់ដោយផ្តោតលើកម្មវិធីកែទម្រង់ និងអភិបាលកិច្ចសំខាន់ៗរួមទាំងប្រឆាំងអំពើពុករលួយ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន