សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សភាកម្ពុជាប្រជុំត្រៀមដំណើរការកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពី “គ្រឿងញៀន” និងមហាសន្និបាតអាយប៉ាលើកទី៤៣
សភាកម្ពុជាប្រជុំត្រៀមដំណើរការកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពី “គ្រឿងញៀន” និងមហាសន្និបាតអាយប៉ាលើកទី៤៣
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (6/7/2022 10:50:59 PM )

សភាកម្ពុជានឹងរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពី “គ្រឿងញៀន” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ ទី២៤ ខែមិថុនា ឆ្នាំ២០២២ តាមប្រព័ន្ធនិម្មិត ដែលផ្សាយចេញវិមានរដ្ឋសភាកម្ពុជា។ កិច្ចប្រជុំដ៏សំខាន់នេះ ជាផ្នែកមួយដែលសភាកម្ពុជា ធ្វើជាម្ចាស់នៃមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤៣ ក្នុងឆ្នាំ២០២២នេះដែរ។

នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី និងជាប្រធានគណៈកម្មការៀបចំ មហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤៣ បានដឹកនាំកិច្ចប្រជុំមួយជាមួយក្រុមការងារគ្រប់ផ្នែក ក្នុងការត្រៀមលក្ខណៈរៀបចំ ប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពី “គ្រឿងញៀន”នេះ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មការរៀបចំ ប្រធាន អនុប្រធាន សមាជិក សមាជិកា នៃអនុគណៈកម្មការនានា គណៈប្រតិភូសភាកម្ពុជា ក្រុមប្រឹក្សាយោបល់ ព្រមទាំងមន្ត្រីនៃលេខាធិការដ្ឋានជាតិអាយប៉ា-កម្ពុជា។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានស្នើឲ្យអង្គប្រជុំត្រួតពិនិត្យជាលើកចុងក្រោយនូវរាល់ខ្លឹមសារឯកសារ និងកម្មវិធី ក្នុងការ ត្រៀមរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពី “គ្រឿងញៀន” និងត្រៀមអនុវត្តការងាររៀបចំមហា- សន្និបាតអាយប៉ាលើកទី៤៣ ដែលសភាកម្ពុជាធ្វើម្ចាស់ផ្ទះក្នុងខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ។

ក្រៅពីនេះ កិច្ចប្រជុំបានផ្លាស់ប្តូរយោបល់ក្នុងការស្វែងរកការរីកចម្រើន ដើម្បីធ្វើឱ្យមហាសន្និបាតអាយប៉ា លើកទី៤៣ ទទួលបានជោគ- ជ័យ។

សភាកម្ពុជាបានធ្វើជាប្រធានអាយប៉ា តាមការប្តូរវេនម្តងហើយ កាលពីឆ្នាំ២០០៤ និងធ្លាប់បានដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំ នៃក្រុមប្រឹក្សា ពិគ្រោះយោបល់អាយប៉ា ស្តីពី "គ្រឿងញៀន" ចំនួនពីរលើក គឺលើកទី១ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១១ និងលើកទី២ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ។

ចំពោះកិច្ចប្រជុំ ពិគ្រោះយោបល់អាយប៉ា លេីកទី៥ ស្តីពី"គ្រឿងញៀន" នាពេលខាងមុខនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍លើកឡើងថា រហូតមកដល់ពេលនេះ គណៈកម្មការរៀបចំ បានត្រៀមរួចរាល់នូវមូលបទ និងប្រធានបទសម្រាប់ កិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពី “គ្រឿងញៀន” និងបានផ្ញើរជូនអគ្គលេខាធិការអាយប៉ានៅទីក្រុង ហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី និងប្រទេសជាសមាជិកអាយប៉ារួចរាល់អស់ហើយដែរ ដោយរងចាំតែថ្ងៃប្រជុំមកដល់ប៉ុណ្ណោះ។

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងជាប្រធានលេខាធិការដ្ឋានជាតិកម្ពុជាអាយប៉ា លើកទី៤៣ បានមានប្រសាសន៍- ថា លេខាធិការដ្ឋានអាយប៉ា ក៏បានរៀបចំផែនការសកម្មភាពសម្រាប់ត្រៀមអាយប៉ាលើកទី៤៣ សំដៅធ្វើយ៉ាងណាឱ្យមហាសន្និបាតនេះ ប្រព្រឹត្តទៅដោយរលូននិងទទួលបានលទ្ធផលល្អ។

នៅក្នុងកិច្ចប្រជុំនាឱកាសនេះ បានទទួលមតិយោបល់ជា ធាតុចូលជាច្រើនពីសមាជិកអង្គប្រជុំ ដែលមានមតិយោបល់របស់ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និង ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា និង ឯកឧត្តមលោកជំទាវមួយចំនួនទៀត ដែលបានលើកឡើងក្នុងការចែករំលែកទស្សនទាន លើខ្លឹមសារក៏ដូចជាយន្តការងារ ដើម្បីធ្វើយ៉ាង- ណាឲ្យមហាសន្និបាតអាយប៉ា ក៏ដូចកិច្ចប្រជុំពិគ្រោះយោបល់ពីគ្រឿងញៀនទទួលបានលទ្ធផលល្អ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាក្រុមការងារទំាងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការផ្តល់ជាមតិយោបល់ល្អៗ ដើម្បីចូលរួមជាធាតុផ្សំ ធ្វើឲ្យខ្លឹមសារកិច្ចប្រជុំកាន់តែស៊ីជម្រៅ ចំបញ្ហា និង មានចំនុចវិជ្ជមានល្អៗ ធ្វើយ៉ាងណាឲ្យការរៀបចំមហាសន្និបាតអាយប៉ាលើកទី៤៣ ក៏ដូចជាកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពី “គ្រឿងញៀន” ទទួលបានជោគជ័យ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន