រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតថ្មីប្រទេសឡាវ ចូលជួបសម្តែងការគួរសម
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតថ្មីប្រទេសឡាវ ចូលជួបសម្តែងការគួរសម
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (5/9/2022 8:16:07 PM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម បួកែវ ភុំវង្សសាយ (Buakeo PHUMVONGSAY) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចំាព្រះរាជាណាចក្រកម្ពុជា ជួប សម្តែងការគួរសម នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២។

ឯកឧត្តម បួកែវ ភុំវង្សសាយ បានពាំនាំការផ្តាំផ្ញើរសាកសួរសុខទុក្ខជូន សម្តេចប្រធានរដ្ឋសភា ពីសំណាក់ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋសភា នៃប្រទេសឡាវ។ ឯកឧត្តមបានលើកឡើងពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ ជាលក្ខណៈបងប្អូនរវាងប្រទេសទំាងពីរ ដែល មានតំាងពីយូរមក។ តំណាងឱ្យប្រទេសឡាវ ឯកឧត្តមឯកអគ្គរដ្ឋទូត បានអរគុណរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ដែលបានផ្តល់ជំនួយ វ៉ាក់សំាងកូវីដ១៩ និងសម្ភារៈបរិក្ខារពេទ្យជាច្រើនទៀតជូនដល់ប្រទេសឡាវនាពេលកន្លងមក។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានជម្រាប សម្តេចប្រធានរដ្ឋសភាថា នៅក្នុងពេលចាប់ផ្តើមបំពេញបេសកកម្មការទូតនៅកម្ពុជានេះ ក្រោយពី បានជូនសារតំាងដល់ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ រួចមក ឯកឧត្តមបានជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយភាគីកម្ពុជាជាច្រើន ដើម្បីធ្វើយ៉ាងណាឱ្យបេសកកម្មការទូតរបស់ឯកឧត្តមទទួលបានជោគជ័យ បម្រើផលប្រយោជន៍ប្រទេស ទំាងពីរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្វាគមន៍ និងវាយតម្លៃខ្ពស់ ចំពោះបេសកកម្មការទូតរបស់ឯកឧត្តមនៅម្ពុជានាពេលនេះ ពិតជាមានសារសំខាន់ ក្នុងការបន្តលើកកម្ពស់ទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អ ដែលមាន ស្រាប់នេះ ឱ្យកាន់តែប្រសើរថែមមួយកម្រិតទៀត ទាំងក្នុងក្របខណ្ឌ បក្ស រដ្ឋាភិបាល និងរដ្ឋសភា។

សម្តេចបានមានប្រសាសន៍បន្តថា ទោះបីនៅក្នុងកាលៈទេសៈជំងឺកូវីដ-១៩ រាតត្បាតជាង២ឆ្នាំមកនេះយ៉ាងណាក្តី តែទំនាក់ទំនងកិច្ច- សហប្រតិបត្តិការប្រទេសទំាងពីរនៅតែបន្តធ្វើឡើងជាប្រក្រតី ហើយការផ្លាស់ប្តូរដំណើរទស្សនកិច្ច និងការជួបសន្ទនារវាងថ្នាក់ដឹកនាំ ប្រទេសទំាងពីរបានធ្វើឡើងជាប្រចំា។ ជាក់ស្តែងដូចជាជំនួបសម្តេច និងឯកឧត្តមប្រធានរដ្ឋសភាតាមប្រព័ន្ធវីដេអូ និងដំណើរទស្សនកិច្ច របស់ ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ មកកាន់ព្រះរាជាណាចក្រកម្ពុជា ជាដើម។

សម្តេចប្រធានបានលើកឡើងថា នៅខែវិច្ឆិកា ឆ្នាំ២០២២នេះ រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងឋានៈជាប្រធានប្តូរវេន នឹងរៀបចំ មហាសន្និបាតអាយប៉ា និងជំនួបកំពូលអាស៊ាន។ កម្ពុជាជឿជាក់ថា ប្រទេសឡាវនិងមានវត្តមាននៅក្នុងមហាសន្និបាត និងជំនួបដ៏សំខាន់ នោះ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា រដ្ឋសភា និងរដ្ឋាភិបាលឡាវ នឹងបន្តគាំទ្រតួនាទីលើឆាកអន្តរជាតិ ដ៏មានសារៈសំខាន់នេះរបស់រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីនាំមកនូវជោគជ័យ និងវិបុលភាព ប្រជាជាតិទាំងពីរ និងតំបន់ អាស៊ានទាំងមូលផងដែរ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន