សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម អំ បឺរឡា (Om Birla) ប្រធាន រដ្ឋសភា នៃសាធារណរដ្ឋឥណ្ឌា បានប្តេជ្ញារួមគ្នា នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងរដ្ឋសភាប្រទេស ទំាងពីរ ឱ្យកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយទំាងក្នុងក្របខណ្ឌទ្វេភាគី និងអន្តរជាតិ។ ប្រធានរដ្ឋសភាកម្ពុជា និងឥណ្ឌា បានប្តេជ្ញា ផងដែរ ក្នុងការជំរុញដល់កិច្ចសហប្រតិបត្តិការខាងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ នៃប្រទេសទំាងពីរឱ្យបានគ្រប់ ជ្រុងជ្រោយឡើង។
ការប្តេជ្ញាចិត្តនេះបានធ្វើឡើងក្នុងកំលុងពេលដំណើរទស្សនកិច្ចរបស់ ឯកឧត្តម អំ បឺរឡា នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២១ ដល់ថ្ងៃ ទី២៤ ខែមេសា ឆ្នាំ២០២២នេះ។
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានរៀបចំពិធីទទួលបដិ- សណ្ឋារកិច្ចស្វាគមន៍ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម អំ បឺរឡា ជាផ្លូវការយ៉ាងអធិកអធមជាទីបំផុត នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ។
ក្រោយពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ និងការជួបសម្តែងការគួរសមជាមួយគ្នារួចមក សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង ឯកឧត្តម អំ បឺរឡា បានពិភាក្សាការងារទ្វេភាគី នៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរ ក្នុងបរិយាកាស ស្និទ្ធស្នាលជាទីបំផុត។
ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជា និងឥណ្ឌា បានសម្តែងក្តីសប្បាយរីករាយជាទីបំផុតចំពោះសមិទ្ធផលជាច្រើន ដែលកើតចេញពីទំនាក់ទំនង ការទូតរវាងប្រទេសទំាងពីរ ជាប្រវត្តិសាស្រ្តនៅក្នុងរយៈពេល៧០ឆ្នាំមកនេះ។ ប្រជាជនកម្ពុជា-ឥណ្ឌា មានទំនាក់ទំនងជាប្រវត្តិសាស្រ្ត ដែលមានវប្បធម៌ ជំនឿ សាសនា ស្រដៀងគ្នា។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងក្តីសោមនស្សរីករាយជាក្រៃលែង ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អំ បឺរឡា និងគណៈប្រតិភូ នៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចបានលើកឡើងថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានរដ្ឋសភា នាពេលនេះ ពិតជាផ្តល់នូវកិត្តិយស និងមានអត្ថន័យជាប្រវត្តិសាស្រ្ត សម្រាប់ប្រទេសកម្ពុជា ឆ្លុះបញ្ចាំងឱ្យឃើញពីការបន្តពង្រឹងពង្រីកទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការរវាងប្រទេសទំាងពីរកម្ពុជា-ឥណ្ឌា ឱ្យកាន់តែរឹងមំា និងស៊ីជម្រៅថែមទៀត។ សម្តេច បានបញ្ជាក់ថា ឥណ្ឌាជាប្រទេសមួយក្នុងចំណោមប្រទេសមិនច្រើនទេ ដែលបានទទួលស្គាល់សាធារណរដ្ឋប្រជាមានិតកម្ពុជា និងបាន បើកស្ថានទូតនៅកម្ពុជានាឆ្នាំ១៩៨១។
សម្តេចប្រធានរដ្ឋសភាបានជម្រាបគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាឥណ្ឌាអំពីការបន្តរក្សាឱ្យបាននូវសន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច របស់កម្ពុជាក្នុងរយៈពេលវែង ព្រមទំាងមានកិច្ចសហប្រតិបត្តិការល្អ ជាមួយបណ្តាប្រទេសនានា នៅក្នុងតំបន់ និងសកលលោក។ សម្តេចបានលើកឡើង ពីការរីកចម្រើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ រួមនឹងវិធានការស្តារ សេដ្ឋកិច្ច សង្គមកម្ពុជាឡើងវិញ នៅក្រោយវិបត្តិកូវីដ១៩។
សម្តេចអគ្គមហាពញាចក្រី បានលើកឡើងថា ចាប់តាំងពីនីតិកាលទី១មក រដ្ឋសភាកម្ពុជា បាននិងកំពុងបន្តពង្រឹងពង្រីកទំនាក់ទំនង ការទូតសភា តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ជាមួយបណ្តាសភានានា នៅក្នុងតំបន់ និងសកលលោក សំដៅរួម- ចំណែកលើកកម្ពស់ថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ នៅក្នុងក្របខណ្ឌតំបន់ និងសកលលោក។ រដ្ឋសភាកម្ពុជា បានបង្កើត ក្រុមមិត្តភាពសភាកម្ពុជាជាមួយសភាជាង១០០ប្រទេសនៅលើសកលលោក ក្នុងនោះក៏មានរដ្ឋសភាឥណ្ឌាផងដែរ ក្នុងបំណងជំរុញលើក កម្ពស់ទំនាក់ទំនង មិត្តភាព និងសហប្រតិបត្តិការជាលក្ខណៈទ្វេភាគី ដើម្បីផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
ឯកឧត្តម អំ បឺរឡា បានសម្តែងការគំាទ្រចំពោះប្រសាសន៍លើកឡើងរបស់សម្តេចប្រធានរដ្ឋសភា និងបានគូសបញ្ជាក់ថា តាមរយៈ ការជួបសន្ទនាជាទៀងទាត់របស់ថ្នាក់ដឹកនាំប្រទេសទំាងពីរ បានធ្វើឱ្យទំនាក់ទំនងជាប្រវត្តិសាស្រ្តកម្ពុជា និងឥណ្ឌា កាន់តែស៊ីជម្រៅ។ ឯកឧត្តមបានគូសបញ្ជាក់ថា ប្រទេសឥណ្ឌាបានឱ្យតម្លៃជាសំខាន់ ចំពោះទំនាក់ទំនងប្រទេសទំាងពីរ។ មានគម្រោងអភិវឌ្ឍន៍ជាច្រើន របស់ឥណ្ឌានៅកម្ពុជា ដូចជាវិស័យសុខាភិបាល កសិកម្ម និងបច្ចេកវិទ្យា ដែលគម្រោងទំាងអស់នោះ បានផ្តល់ផលប្រយោជន៍ជាច្រើន ដល់ប្រជាជនកម្ពុជា។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានរដ្ឋសភា បានគោរពអញ្ជើញ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បំពេញទស្សនកិច្ចនៅ ប្រទេសឥណ្ឌានាពេលខាងមុខ។ វត្តមានសម្តេចនៅប្រទេសឥណ្ឌាមានសារៈសំខាន់ ដើម្បីចូលរួមក្នុងវេទិកាអាស៊ាន-ឥណ្ឌាផងដែរ និង ក្នុងឱកាសប្រទេសទំាងពីរប្រារព្ធខួបលើកទី៧០ នៃចំណងការទូត និងចំពេលដែលឥណ្ឌាប្រារព្ធខួបលើកទី៧៥ នៃទិវាឯករាជ្យជាតិ ក៏ដូច ជាឱកាសម្ពោធអគាររដ្ឋសភាថ្មីផងដែរ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានទទួលសំណើរបស់គណៈប្រតិភូសភាឥណ្ឌា។ ជាមួយគ្នានេះ សម្តេចបានគោរពអញ្ជើញ គណៈប្រតិភូសភាឥណ្ឌាមកចូលរួមមហាសន្និបាតAIPA លើកទី៤៣ ដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកាខាងមុខ ក្នុងនាមជា សភាសង្កេតការណ៍។ សម្តេចបានស្នើសូមភាគីឥណ្ឌាពន្លឿនដល់ការបង្កើតឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសទំាងពីរ បន្តគំាទ្រការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា និងជួយកិច្ចសហការក្នុងការអភិរក្ស និងស្តារបេតិកភណ្ឌ វប្បធម៌ និងជំរុញដល់ រដ្ឋាភិបាលឥណ្ឌា អនុវត្តការស្តារបេតិកភណ្ឌប្រាសាទបាយ័ន ព្រះវិហារ ដែលឥណ្ឌា ជាសហប្រធាន ICC ព្រះវិហារ នោះ។
ឯកឧត្តម អំ បឺរឡា បានទទួលសំណើរបស់សម្តេចប្រធានរដ្ឋសភា និងសន្យាថា នឹងផ្តល់ចម្លើយជាវិជ្ជមានជូនសម្តេចតាមរយៈឯកអគ្គ- រដ្ឋទូតប្រចំានៅកម្ពុជា នាពេលក្រោយទៀត៕
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន