រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អគ្គលេខាធិការដ្ឋានរដ្ឋសភារៀបចំពិធីសាសនា និងប្រពៃណី ទទួលទេវតាឆ្នាំថ្មី
អគ្គលេខាធិការដ្ឋានរដ្ឋសភារៀបចំពិធីសាសនា និងប្រពៃណី ទទួលទេវតាឆ្នាំថ្មី
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (4/11/2022 7:52:08 PM )

នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ដែលនឹងឈានចូលមកដល់ នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២នេះ អគ្គលេខាធិការដ្ឋានរដ្ឋសភា បាននិមន្តព្រះសង្ឃ ប្រារព្ធពិធី សូត្រមន្ត រាប់បាត្រ ប្រគេនចង្ហាន់ និងទេយ្យទាន ដល់ព្រះសង្ឃចំនួន១២អង្គ នៅវិមានរដ្ឋសភា តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ដើម្បីឧទ្ទិសកុសល ផលបុណ្យដល់បុព្វបុរសអ្នកស្នេហាជាតិគ្រប់ជំនាន់ ដែលបានលះបង់អាយុជីវិតដើម្បីជាតិមាតុភូមិ។

ពីធីនេះមានការអញ្ជើញចូលរួមពីសំណាក់សមាជិកសមាជិការដ្ឋសភា ថ្នាក់ដឹកនាំ និងមន្រ្តី អគ្គលេខាធិការដ្ឋានរដ្ឋសភាជាច្រើន ដើម្បី ទទួលពរជ័យពីទេវតាឆ្នាំថ្មី ឆ្នាំខាល ព្រះនាម កិរិណីទេវី សូមតាមជួយថែរក្សាសុខសន្តិភាពដល់ព្រះរាជាណាចក្រកម្ពុជា និងសាធុការពរ ជ័យ គ្រប់ប្រការ ជូនចំពោះបងប្អូនជនរួមជាតិ ទូទាំងប្រទេសបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

នៅក្នុងឱកាសនោះ ក៏មានរៀបចំសម្តែងរបាំត្រុដ តាមទំនៀបទម្លាប់ ដើម្បីបណ្តេញឧបទ្រពចង្រៃ ក្នុងឆ្នាំចាស់ និងនាំមកនូវភាពសម្បូរ សប្បាយប្រកបដោយ សុភមង្គលសម្រាប់ឆ្នាំថ្មីនេះ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន