រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការជំនាញទទួលពាក្យបណ្ដឹងនៃរដ្ឋសភា ចុះសិក្សាស្វែងយល់ពីការងារដោះស្រាយទំនាស់ដីធ្លី និងវិវាទផ្សេងៗ នៅរដ្ឋបាលខេត្តកំពង់ចាម
គណៈកម្មការជំនាញទទួលពាក្យបណ្ដឹងនៃរដ្ឋសភា ចុះសិក្សាស្វែងយល់ពីការងារដោះស្រាយទំនាស់ដីធ្លី និងវិវាទផ្សេងៗ នៅរដ្ឋបាលខេត្តកំពង់ចាម
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/21/2022 11:17:42 PM )

គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការ បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម ហេង វណ្ណនី អភិបាលរង នៃគណៈអភិបាល ខេត្តកំពង់ចាម និងមន្ត្រីពាក់ព័ន្ធ ដើម្បីស្វែងយល់ពីវឌ្ឍនភាព និងយន្តការដោះស្រាយទំនាស់ដីធ្លី ក៏ដូចជាវិវាទផ្សេងៗរបស់ខេត្ត នាព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តកំពង់ចាម។

ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការ បានមានប្រសាសន៍ជម្រាបជូនរដ្ឋបាលខេត្តកំពង់ចាម បានយល់ដឹងពីតួនាទីភារកិច្ចសំខាន់ៗ ទាំងបីរបស់រដ្ឋសភា មានដូចជា៖ ១.ការងារនីតិកម្ម ២.ការត្រួតពិនិត្យតាមដានការអនុវត្តច្បាប់ និង៣.ភាពជាអ្នកតំណាងរបស់ប្រជា- ពលរដ្ឋ។ ឯកឧត្តមប្រធានគណៈកម្មការ ក៏បានមានប្រសាសន៍ពីគោលបំណងរបស់គណៈកម្មការ ចុះមកកាន់ខេត្តកំពង់ចាមនាពេលនេះ គឺពាក់ព័ន្ធនឹងការមកសិក្សាស្វែងយល់ពីការងារដោះស្រាយករណីទំនាស់ដីធ្លី ឬវិវាទផ្សេងៗនៅក្នុងខេត្តកំពង់ចាម ដោយហេតុថា រហូត មកដល់ពេលនេះ គណៈកម្មការជំនាញខាងការងារទទួលពាក្យបណ្ដឹង និងអង្កេតរបស់រដ្ឋសភានេះ បានទទួលពាក្យបណ្តឹងសរុបទូទាំង ប្រទេសចំនួន ៥៣៩ករណី ធ្វើអន្តរាគមន៍បានចំនួន ៣៣៩ករណី តម្កល់ទុកមិនចាត់ការចំនួន១៩១ករណី ពាក្យបណ្តឹងកំពុងពិនិត្យចំនួន ៩ករណី និងបានធ្វើលិខិតឆ្លើយតបចំនួន៧១ករណី។

ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម បានជម្រាបជូនគណៈប្រតិភូរដ្ឋសភា ពីវឌ្ឍនភាពការងារ និងយន្តការក្នុងការ ដោះស្រាយករណីទំនាស់ដីធ្លីនៅក្នុងខេត្តកំពង់ចាម ដោយរដ្ឋបាលខេត្តមានគណៈកម្មការដោះស្រាយវិវាទដីធ្លីថ្នាក់ខេត្ត ដែលមានសមា- សភាពពីមន្ទីរវិស័យ ជំនាញពាក់ព័ន្ធ ជាសមាជិក ការិយាល័យប្រជាពលរដ្ឋថ្នាក់ខេត្តធ្វើការសម្របសម្រួលដោះស្រាយនៅសាលាខេត្ត ចុះសម្របសម្រួលដោះស្រាយដល់ក្រុង ស្រុក ឃុំ-សង្កាត់ និងពិនិត្យស្ថានភាពទីតាំងទំនាស់ជាក់ស្តែង ព្រមទាំងធ្វើការតាមដានរាល់ ទំនាស់ដែលបានផ្ទេរជូនសមត្ថកិច្ចជំនាញបន្តដោះស្រាយ។

ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ថា ករណីទំនាស់ដែលគណៈកម្មការដោះស្រាយវិវាទដីធ្លីថ្នាក់ខេត្ត បានធ្វើការសម្របសម្រួល ដោះស្រាយអស់លទ្ធភាពហើយនៅមិនអាចដោះស្រាយបាន រដ្ឋបាលខេត្តនឹងធ្វើការរៀបចំសំណុំឯកសារតាមនីតិវិធី គោរពជូនគណៈ- កម្មការថ្នាក់ជាតិ ពិនិត្យជួយដោះស្រាយបន្ត។ ជាមួយគ្នានេះរដ្ឋបាលខេត្តក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួន និងបានស្នើសុំឲ្យ គណៈកម្មការជំនាញរដ្ឋសភាជួយធ្វើអន្តរាគមន៍ដោះស្រាយផងដែរ។

ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការ បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលខេត្ត កំពង់ចាម ដែលបានយកចិត្តទុកដាក់ក្នុងការបម្រើសេវា និងដោះស្រាយរាល់ការលំបាកជូនប្រជាពលរដ្ឋ ដោយឈរលើគោលការច្បាប់ និងភាពសុខដុមរមនា។

ឯកឧត្តមប្រធានគណៈកម្មការ ក៏បានទទួលយកសំណើ ក៏ដូចជាបញ្ហាប្រឈមទាំងអស់ដែលខេត្តបានលើកឡើង ដោយសន្យាថានឹង យកទៅរាយការណ៍ជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីជួយធ្វើអន្តរាគមន៍ដោះស្រាយតាមនីតិវិធីរបស់ រដ្ឋសភា៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន