រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការជំនាញរដ្ឋសភាស្វែងយល់ការងារសុខាភិបាល សង្គមកិច្ច នៅខេត្តកណ្តាល
គណៈកម្មការជំនាញរដ្ឋសភាស្វែងយល់ការងារសុខាភិបាល សង្គមកិច្ច នៅខេត្តកណ្តាល
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/19/2022 6:11:03 AM )

គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃ រដ្ឋសភា ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ បានចុះសិក្សាស្វែងយល់ពីវិស័យការងារ ដែលពាក់ព័ន្ធនឹង គណៈកម្មការ នៅក្នុងខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។

នៅក្នុងបេសកកម្មនេះ ប្រតិភូគណៈកម្មការបានជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈឣភិបាល ខេត្តកណ្តាល និង ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ព្រមទាំងថ្នាក់ដឹកនាំ ប្រធានមន្ទីរស្ថាប័នជំនាញនានា ផងដែរ។

ឯកឧត្តម គង់ សោភ័ណ្ឌ និង ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ បានជម្រាបជូនគណៈប្រតិភូគណៈកម្មការជំនាញរដ្ឋសភាពីវឌ្ឍនភាពដែល ខេត្តសម្រេចបាន ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចឣគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ខេត្តកណ្តាលទទួលបានការអភិវឌ្ឍគ្រប់វិស័យមិនខុសពីខេត្តក្រុងនានានោះទេ។ ឯកឧត្តមបញ្ជាក់ថាជីវភាព រស់នៅរបស់ប្រជាពលរដ្ឋត្រូវបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។

ទាក់ទងវិស័យដែលជាភារកិច្ចរបស់គណៈកម្មការជំនាញរដ្ឋសភា ឯកឧត្តម គង់ សោភ័ណ្ឌ បានលើកឡើងថា ប្រជាពលរដ្ឋនៅក្នុងខេត្ត ទទួលបានសេវាថែទាំសុខភាព ឣនាម័យ យ៉ាងយកចិត្តទុកដាក់ ពិសេសនៅក្នុងកាលៈទេសៈការរាតត្បាតជំងឺកូវីដ១៩នេះ អាជ្ញាធរក៏ដូច មន្រ្តីសុខាភិបាល បានចុះផ្សព្វផ្សាយអប់រំពលរដ្ឋពីវិធានការការពារ និងបានជំរុញពលរដ្ឋឲ្យមកទទួលវ៉ាក់សំាងការពារជំងឺកូវីដ១៩ តាម យុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលបានយ៉ាងច្រើនលើសលប់។

ថ្នាក់ដឹកនាំខេត្តកណ្តាល បានបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល អត្រានៃភាពក្រីក្ររបស់ពលរដ្ឋនៅខេត្ត កណ្តាល ថយចុះគួរឱ្យកត់សំគាល់។

បន្ទាប់ពីស្តាប់ការរាយការណ៍របស់ឯកឧត្តមឣភិបាលនៃគណៈឣភិបាលខេត្ត និងមន្ទីរពាក់ព័ន្ធរួចមក លោកជំទាវ ឡោក ខេង ប្រធាន គណៈកម្មការ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររបស់ខេត្តកណ្តាល និងបានសម្តែងការកោតសរសើរយ៉ាងក្រៃលែង ចំពោះការ ខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្ត និងមន្ទីរពាក់ព័ន្ធទំាងអស់ ក្នុងការបម្រើប្រជាពលរដ្ឋក៏ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានានៅ ខេត្តបានយ៉ាងច្រើននិងឆាប់រហ័ស។

លោកជំទាវប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា បានទទួលយកបញ្ហាប្រឈមមួយចំនួនរបស់ខេត្ត ដើម្បីជម្រាបជូនសម្តេចប្រធានរដ្ឋសភា ក្នុងការធ្វើអន្តរាគមន៍ស្នើសុំរាជរដ្ឋា- ភិបាលដោះស្រាយ។ ជាមួយគ្នានេះ លោកជំទាវ បានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំខេត្ត និងសហការីទាំងឣស់ រួមគ្នាដោះស្រាយជាបន្ត ទៀត ដោយស្មារតីទទួលខុសត្រូវ ពីព្រោះថាមានតែអាជ្ញាធរនោះទេ ដែលស្ថិតនៅជាប់ប្រជាពលរដ្ឋជាប្រចាំ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន