សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការទទួលបន្ទុកការងារបរិស្ថាន នៃរដ្ឋសភា អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការគ្រប់គ្រងឧទ្យានជាតិ និងការប្រែប្រួលអាកាសធាតុ”
គណៈកម្មការទទួលបន្ទុកការងារបរិស្ថាន នៃរដ្ឋសភា អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការគ្រប់គ្រងឧទ្យានជាតិ និងការប្រែប្រួលអាកាសធាតុ”
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/10/2022 7:01:13 PM )

ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការគ្រប់គ្រងឧទ្យានជាតិ និងការប្រែប្រួល អាកាសធាតុ” ដែលបានរៀបចំធ្វើនៅសណ្ឋាគារឋានសួគ៌សុខាបូកគោ ស្ថិតនៅក្នុងក្រុងបូកគោ ខេត្តកំពត។ ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា និង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានអញ្ជើញជាអធិបតីភាពនៅក្នុងអង្គសិក្ខាសាលានេះ ដែលមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អនុប្រធាន លេខាធិការ និងសមាជិក នៃគណៈកម្មការទី៣ នៃរដ្ឋសភា ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ថ្នាក់ដឹកនាំខេត្តកំពត និងក្រុងបូកគោ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ សរុបចំនួន៦២នាក់។

ថ្លែងទៅកាន់អង្គសិក្ខាសាលា ឯកឧត្តម សាយ សំអាល់ បានលើកឡើងថា សិក្ខាសាលាដែលរៀបចំឡើងនៅថ្ងៃនេះ បានផ្តល់ឱកាសឱ្យ ក្រសួងបរិស្ថានបានរាយការណ៍ និងធ្វើបច្ចុប្បន្នភាពជូនគណៈកម្មការទី៣នៃរដ្ឋសភា អំពីវឌ្ឍនភាព នៃការងារការពារបរិស្ថាន និងការ គ្រប់គ្រងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះនៅកម្ពុជា ក៏ដូចជា កិច្ចខិតខំប្រឹងប្រែងរបស់សកលលោក ក្នុងការដោះស្រាយបញ្ហា ប្រឈមធំៗក្នុងវិស័យបរិស្ថាន ជាពិសេសការប្រែប្រួលអាកាសធាតុ។

ឯកឧត្តម បានគូសបញ្ជាក់ថា នៅប្រទេសកម្ពុជា វិស័យបរិស្ថានបាននិងកំពុងវិវឌ្ឍន៍ជាវិជ្ជមានគួរឱ្យកត់សម្គាល់ ដោយសារកត្តាសំខាន់ៗ មួយចំនួនដូចជា និន្នាការវិវឌ្ឍន៍របស់មនុស្សលោក និងការទទួលខុសត្រូវរួម បានឈានទៅដល់ការអនុម័ត អនុសញ្ញារីយ៉ូសំខាន់៣ “សន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចខ្ពស់”។ ការឆ្លងកាត់នូវឧបសគ្គដ៏ធំនៃវិបត្តិជំងឺកូវីដ-១៩ ដែលកម្ពុជាអាចគ្រប់គ្រង លំនឹងសង្គម សេដ្ឋកិច្ចល្អប្រសើរ។ កិច្ចខិតខំប្រឹងប្រែង ការលះបង់ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់មន្ត្រីគ្រប់ជាន់ថ្នាក់ នៃក្រសួង បរិស្ថាន។

ឯកឧត្តម សាយ សំអាល់ បានឱ្យដឹងទៀតថា ផ្អែកលើកត្តាសំខាន់ៗទាំងនេះ ក្រសួងបរិស្ថានបាននិងកំពុងខិតខំជំរុញការអនុវត្ត បេសកកម្មរបស់ខ្លួនដែលបានរួមចំណែកពង្រឹង និងពង្រីកសមិទ្ធផលសង្គម សេដ្ឋកិច្ច វប្បធម៌ សន្តិសុខនយោបាយ និងវិស័យបរិស្ថាន កម្ពុជា រួមមាន៖ ទី១-ការធ្វើទំនើបកម្មស្ថាប័ន និងប្រែក្លាយទៅជារដ្ឋបាលទំនើប ទី២-គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ទី៣-ការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ ទី៤-រៀបចំគោលនយោបាយ ផែនការ យុទ្ធសាស្ត្រ លិខិតបទដ្ឋានគតិយុត្ត និង គំនិតផ្តួចផ្តើមនានា លើវិស័យបរិស្ថានបានល្អប្រសើរ ទី៥-ការវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន និងសង្គម ទី៦-ប្រើប្រាស់ការទូត បរិស្ថាន និងទី៧-បញ្ហាសន្តិសុខនយោបាយពាក់ព័ន្ធនឹងវិស័យបរិស្ថាន។

ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការរដ្ឋសភា បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងស្នាដៃជាច្រើន ក្នុងការគាំពារបរិស្ថាន ការពារ និងអភិរក្សធនធានធម្មជាតិ ដែលបានកើតចេញពីការខិតខំប្រឹងប្រែង និងការទទួលខុសត្រូវខ្ពស់របស់ ឯកឧត្តមរដ្ឋមន្រ្តី។ ជាការពិតបញ្ហាអាកាសធាតុ និងបរិស្ថាន ជាពិសេសការប្រែប្រួលអាកាសធាតុ នៅតែជាបញ្ហាប្រឈមដ៏ចម្បង និង ក្តៅគគុក សម្រាប់មនុស្សជាតិទាំងមូល ដែលបន្តគំរាមកំហែងដល់សុខភាពមនុស្ស សន្តិសុខស្បៀង ហេដ្ឋារចនាសម្ព័ន្ធសង្គម-សេដ្ឋកិច្ច និងប្រព័ន្ធអេកូឡូស៊ីជារួម ដែលបណ្ដាលមកពីការកើតមានឡើងនូវគ្រោះធម្មជាតិ ដូចជាគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងភ្លើងឆេះព្រៃ ជាដើម។

ឯកឧត្តមប្រធានគណៈកម្មការ បានបន្តថា ការណ៍នេះបានឆ្លុះបញ្ចាំងឱ្យឃើញពីភាពចាំបាច់នៃការធ្វើបដិវត្តថាមពលឱ្យបានលឿន និង ប្រកបដោយយុត្តិធម៌ និងសមធម៌ ដើម្បីផ្លាស់ប្តូរពីការផលិត និងប្រើប្រាស់ថាមពល ដែលបញ្ចេញកាបូនច្រើនទៅក្នុងបរិយាកាស ឆ្ពោះទៅការផលិត និងប្រើប្រាស់ថាមពលស្អាតអាចកើតឡើងវិញ និងមានប្រសិទ្ធភាពភាពខ្ពស់ជាងមុន។

ឯកឧត្តមបានគូសបញ្ជាក់ថា វិស័យបរិស្ថាន ជាវិស័យមួយស្ថិតក្នុងការទទួលបន្ទុករបស់គណៈកម្មការទី៣នៃរដ្ឋសភា ដែលគណៈកម្មការ ចាត់ទុកជាវិស័យអាទិភាព ហើយការចូលរួមក្នុងសិក្ខាសាលានាពេលនេះ នឹងរួមចំណែក ផ្តល់ជាចំណេះដឹងមូលដ្ឋានដល់សមាជិក រដ្ឋសភា និងមន្រ្តីពាក់ព័ន្ធ ក្នុងការស្វែងយល់ ការស្រាវជ្រាវ និងការពង្រឹងសមត្ថភាព ឱ្យកាន់តែស៊ីជម្រៅថែមទៀត អំពីការគ្រប់គ្រង ឧទ្យានជាតិ និងការប្រែប្រួលអាកាសធាតុ។

បន្ទាប់ពីបានបញ្ចប់សិក្ខាសាលារួចមក នៅរសៀលថ្ងៃដដែល គណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ក៏បានបន្តដំណើរធ្វើទស្សនកិច្ចទីតាំងមួយចំនួនក្នុងក្រុងបូកគោនៃខេត្តកំពត មានដូចជា សួនបន្លែ បឹងធម្មជាតិ ផ្កាបំពង់ប្រឡោម ព្រះវិហាកាតូលិក (របស់ជនជាតិបារាំង) អគាររដ្ឋបាលក្រុងបូកគោប្រវតិ្តសាស្រ្ត វាលស្រែ១០០ឬ៥០០ វត្តសំពៅប្រាំ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្មី ចុះពីភ្នំបូកគោទៅកាន់ផ្លូវជាតិលេខ៤ ជាដើម៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន