ឯកឧត្តម សួស យ៉ារ៉ា និងគណៈប្រតិភូសភា នៃសាធារណៈរដ្ឋកូរ៉េ អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ__ ពិធីបុណ្យចម្រើនជន្មាយុជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា__ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ នៅថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣__ រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ នៅថ្ងៃ៣០ឧសភា និងបានទទួលយក សេចក្តីព្រាងច្បាប់ពីរទៀតមកពិនិត្យសិក្សា__ គណ:កម្មការរដ្ឋសភា និងក្រសួងបរិស្ថានជួបប្រជុំពិភាក្សាលើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ__ អន្តរគណៈកម្មការរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល ជួបពិភាក្សាគ្នាលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន__ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា ផ្ញើសាររំលែកមរណទុក្ខ ជូន លោកជំទាវ ហេង ផល្លី និងក្រុមគ្រួសារ__ អន្តរគណៈកម្មការនៃរដ្ឋសភា ជួបប្រជុំគ្នាដើម្បីពិនិត្យសិក្សាសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ__ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Tibor Baloghdi ឯកអគ្គរដ្ឋទូតហុងគ្រី__ ពិធីប្រគល់-ទទួលអំណោយសម្ភារៈការិយាល័យពីរដ្ឋសភាវៀតណាមជូនរដ្ឋសភាកម្ពុជា__ គណៈប្រតិភូរដ្ឋសភាកម្ពុជា បានអញ្ជើញត្រឡប់មកពីចូលរួមកិច្ចប្រជុំទល់មុខគ្នា រវាងថ្នាក់ដឹកនាំអាយប៉ាជាមួយប្រមុខដឹកនាំអាស៊ាន នៅឡាបួនបាចូ-នូសាតេងហ្គារ៉ាទីមួរ នៃប្រទេសឥណ្ឌូនេស៊ី ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការរដ្ឋសភា និងក្រសួងអប់រំ ជួបពិភាក្សាគ្នាស្តីពីវឌ្ឍនភាព នៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ក្នុង និងក្រោយបរិបទជំងឺកូវីដ-១៩
គណៈកម្មការរដ្ឋសភា និងក្រសួងអប់រំ ជួបពិភាក្សាគ្នាស្តីពីវឌ្ឍនភាព នៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ក្នុង និងក្រោយបរិបទជំងឺកូវីដ-១៩
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (2/22/2022 12:25:10 AM )

គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា (គណៈកម្មការទី៧) ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការ បានជួបប្រជុំជាមួយក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពិភាក្សាគ្នាស្តីពី "វឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ក្នុង និង ក្រោយបរិបទជំងឺកូវីដ-១៩" នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នៅវិមានរដ្ឋសភា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានលើកឡើងដោយសង្ខេបពីការវិវត្តនៃស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា និងយុទ្ធសាស្រ្តនៃការឆ្លើយតបរបស់វិស័យអប់រំនៅក្នុងបរិបទថ្មី (កូវីដ-១៩) តាមរយៈការផ្តល់អាទិភាពដល់សកម្មភាពចំនួន៥ ដែលក្នុង នោះ រួមមាន៖ ១.ការដាក់ចេញនូវកម្មវិធីកំណែទម្រង់សាលារៀន ២.ការអនុវត្តកម្មវិធីសាលារៀនជំនាន់ថ្មី ៣.ការលើកកម្ពស់កម្មវិធី អំណាន និងគណិតវិទ្យានៅកម្រិតដំបូង ៤.ការកៀរគរការចូលរួមពីគ្រប់ប្រភព និងអ្នកពាក់ព័ន្ធ ដើម្បីរៀបចំការអប់រំតាមបែបឌីជីថល និង៥.ការលើកកម្ពស់ឌីជីថល សម្រាប់សតវត្សទី២១ តាមរយៈការជំរុញការសិក្សារបស់សិស្ស។

បើទោះជាក្រសួងបាន និងកំពុងជួបប្រទះនូវឧបសគ្គជាច្រើនក៏ដោយ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីការតាំងចិត្ត ក្នុងការឈានឆ្ពោះទៅកាន់ដំណាក់កាលទីបីនៃផែនការកំណែទម្រង់ ដែលសកម្មភាពអាទិភាពទាំងនោះរួមមាន៖ ការពង្រឹងការគ្រប់គ្រង ធនធានមនុស្ស និងការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ ការដាក់ឱ្យអនុវត្តនូវរង្វាយតម្លៃការងារប្រចាំឆ្នាំ ការបង្កើតឱកាស និងអនុវត្តគន្លងអាជីព ក្នុងវិស័យអប់រំ ការគ្រប់គ្រងផ្តោតលើលទ្ធផល ការបង្កើតក្រុមជំនាញចុះជួយ និងគាំទ្រដល់សាលារៀន និងកំណែទម្រង់គ្រឹះស្ថាន បណ្តុះបណ្តាលគ្រូ។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ ថ្លែងក្នុងកិច្ចប្រជុំជាមួយក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការកត់សម្គាល់ពីការវិវត្ត នៃវិស័យអប់រំនៅកម្ពុជា ក្នុងបរិបទកូវីដ-១៩ និងវិធានការនានាជាច្រើន ដែលក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញជាបន្តបន្ទាប់ ទាន់ពេលវេលាប្រកបដោយការគិតគូរខ្ពស់ ដោយម្ខាងដើម្បីធានាដល់សុខុមាលភាពរបស់សិស្ស និងបុគ្គលិកអប់រំ និងម្ខាងទៀតធានា ដល់និរន្តរភាពនៃការសិក្សារបស់សិស្សគ្រប់កម្រិតទូទាំងប្រទេស។

ជាការវាយតម្លៃខ្ពស់ចំពោះកិច្ចខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមប្រធានគណៈកម្មការទី៧ បានមានប្រសាសន៍ថា «ក្នុងកាលៈទេសៈដែលជម្រើសរបស់យើងមានតិច រាជរដ្ឋាភិបាលបានខិតខំពុះពារ ធ្វើយ៉ាងណាធានាថាការអប់រំនៅតែបន្ត សម្រាប់ សិស្សានុសិស្ស»។ ឯកឧត្តម បានបន្តលើកឡើងថា «ខណៈពេលដែលមានការប្រឈមនឹងស្ថានភាពវិវត្តិថ្មី មិនធ្លាប់ជួយប្រទះពីមុន ក្រសួងបានគិតគូរ ប្រើប្រាស់ កែច្នៃអ្វីដែលមានក្នុងដៃអស់ពីសមត្ថភាព និងលទ្ធភាព ដើម្បីបម្រើជាប្រយោជន៍ក្នុងការឆ្លើយតបនឹងតម្រូវ ការជាក់ស្តែងជាបន្តបន្ទាប់ក្នុងវិស័យអប់រំកម្ពុជា»។

ជាមួយនឹងការសាទរនូវភាពជោគជ័យរបស់ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ហ៊ុន ម៉ានី ក៏បានបង្ហាញការគាំទ្រចំពោះការធ្វើ​កំណែទម្រង់នៃវិស័យអប់រំ ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន និងបានធ្វើការវាយតម្លៃថាកំណែទម្រង់ នេះ មិនត្រឹមជាការកែទម្រង់ទន្និន័យ ភាពយុតិ្តធម៌នៃការប្រឡងនេះទេ តែវាជាការផ្លាស់ប្តូរឥរិយាបទ និងផ្នត់គំនិតធំណាស់សម្រាប់ សង្គមជាតិ ដោយផ្តោតទៅលើការពឹងលើសមត្ថភាពរបស់ខ្លួនរៀងៗខ្លួន ដើម្បីសម្រេចបាននូវលទ្ធផលពោលគឺអ្នកចេះគឺជាប់៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន