រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ចាយ បូរិន អញ្ជើញសម្ពោធឆ្លងសមិទ្ធផលនានានៅក្នុងវត្តតេជសុវណ្ណភូមិស្ថិតនៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
ឯកឧត្តម ចាយ បូរិន អញ្ជើញសម្ពោធឆ្លងសមិទ្ធផលនានានៅក្នុងវត្តតេជសុវណ្ណភូមិស្ថិតនៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (2/4/2022 11:27:40 PM )

សមិទ្ធផលនានារួមមានផ្លូវ១ខ្សែប្រវែង៨០០ម៉ែត្រ សាឡុំមួយខ្នង សាលាបុណ្យមួយខ្នង កុដិ២ខ្នង មាន៧បន្ទប់ បង្គោលភ្លើងធំៗចំនួន ៧ដើម ដងទង់ជាតិចំនួន៣០ដើម អណ្តូងទឹក១ បន្ទប់អនាម័យ៨បន្ទប់ និងសាលារៀនមួយខ្នងមាន៣បន្ទប់ នៅក្នុងវត្តតេជសុវណ្ណភូមិ ស្ថិតនៅក្នុងភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធអោយព្រះសង្ឃពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ ប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាព ឯកឧត្តម ចាយ បូរិន តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នាព្រឹក ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ ប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត ជិតឆ្ងាយ យ៉ាងច្រើនកុះករ។

បន្ទាប់ពីមតិស្វាគមន៍របស់ លោក សេង សុខឃឿន អភិបាលនៃគណៈអភិបាលស្រុកត្បូងឃ្មុំ រួចមក ឯកឧត្តម ចាយ បូរិន បានពាំនាំ នូវការសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន  ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រួមនិង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រគេនព្រះសង្ឃគ្រប់អង្គ និងជូនពុទ្ធបរិស័ទ ព្រមទាំងប្រជាពលរដ្ឋចំណុះជើងវត្តតេជសុវណ្ណភូមិទាំងអស់ ដែលជានិច្ចកាល ថ្នាក់ដឹកនាំតែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការគិតគូរពី សុខទុក្ខប្រជាពលរដ្ឋទូទាំងប្រទេស។ ឯកឧត្តម បានកោតសរសើរ និងអរគុណដល់ថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ និងបានថ្លែងអំណរ- ព្រះគុណ ព្រះគ្រូសង្ឃរតនមុនី គីម ឌីណា ចៅអធិការវត្តតេជសុវណ្ណភូមិ ដែលបានខិតខំកៀរគរប្រជាពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ រួមគ្នាកសាងសមិទ្ធផលជាច្រើន នៅវត្តតេជសុវណ្ណភូមិ ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់នាឱកាសនេះ ជាការចូលរួមចំណែកលើក- កម្ពស់វិស័យព្រះពុទ្ធសាសនា ក្នុងការបម្រើផលប្រយោជន៍សង្គមទំាងវិស័យពុទ្ធចក្រនិងអាណាចក្រ។

ឯកឧត្តម ក៏បានលើកឡើងថា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើអោយ វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋមានការរីកចម្រើនយ៉ាងខ្លំាង។ ជាពិសេសសេរីភាពខាងជំនឿ និងសាសនានៅកម្ពុជា បានធានាដោយច្បាប់។ ពលរដ្ឋគ្រប់រូបមានសិទ្ធិ មានសេរីភាព នៅក្នុងការប្រតិបត្តិសាសនាតាមជំនឿរៀងៗខ្លួន។ ភាពសុខដុមខាង ជាតិសាសន៍ ជំនឿ សាសនា បានផ្តល់លទ្ធភាពឱ្យយើងបានកសាង អភិវឌ្ឍន៍ប្រទេសជាតិបានរីកចម្រើន ហើយប្រជាពលរដ្ឋរស់នៅ ប្រកបដោយសេចក្តីសុខដូចជាសព្វថ្ងៃ ចេះគោរពគ្នាទៅវិញទៅមក ទោះបីមានជំនឿ មានសាសនាផ្សេងគ្នាយ៉ាងណាក្តី។

ឯកឧត្តម ក៏បានអំពាវនាវសូមឱ្យព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវតែប្រុងប្រយ័ត្នខ្ពស់ និងចូលរួមគោរពតាមគោលការណ៍របស់ ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ខណៈមេរោគបំប្លែងខ្លួនថ្មី អូមីក្រុង កំពុងតែ រីករាលដាលនៅពាសពេញពិភពលោក។

នៅក្នុងឱកាសនោះ ឯកឧត្តម ចាយ បូរិន បាននាំយកថវិកាដែលជាអំណោយរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រគេនព្រះគ្រូសង្ឃ រតនមុនី គីម ឌីណា ចៅអធិការវត្តតេជសុវណ្ណភូមិ ទុកកសាងសមិទ្ធផលបន្តទៀត និងបានប្រគេនដល់ព្រះសង្ឃគ្រប់អង្គ ចែកជូនវត្ថុ អនុស្សាវរីយ៍ជូនពុទ្ធបរិស័ទ លោកតាលោកយាយ ប្រជាពលរដ្ឋក្រុមប្រឹក្សាឃុំ កម្លាំងការពារ យុវជន-យុវជនកាយឬទ្ធិគ្រូពេទ្យ សិស្សានុ- សិស្ស ដែលចូលរួមផងដែរ។

បន្ទាប់មក ឯកឧត្តមតំណាងរាស្រ្ត ក៏បានអញ្ជើញចូលរួមពិធីសិត្ថព្រះអង្គស្ពាន់ និងចូលរួមពិធីរាប់បាត ប្រគេនព្រះសង្ឃចំនួន១០៨អង្គ ជាកិច្ចបង្ហើយបុណ្យ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន