រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជួបសំណេះសំណាល និងស្ដាប់ការរាយការណ៍អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំណូមពររបស់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានរដ្ឋសភា
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជួបសំណេះសំណាល និងស្ដាប់ការរាយការណ៍អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំណូមពររបស់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានរដ្ឋសភា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (2/3/2022 10:14:46 PM )

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង កិច្ចប្រជុំជួបសំណេះសំណាល និងស្ដាប់ការរាយការណ៍អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំណូមពររបស់អង្គភាពចំណុះ នៃអគ្គ- លេខាធិការដ្ឋានរដ្ឋសភា នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅវិមានរដ្ឋសភា។

ពិធីនេះមានការចូលរួមពី ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ឯកឧត្តមអគ្គលេខាធិការរង ឯកឧត្តម ជាថ្នាក់ដឹកនាំ ខុទ្ទកាល័យអនុប្រធានទី១រដ្ឋសភា និងឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ ដែលមានតួនាទីចាប់ថ្នាក់ពីអនុប្រធាន ការិយាល័យ រហូតដល់ថ្នាក់អគ្គនាយកនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងមូល។

នៅក្នុងសុន្ទរកថាស្វាគមន៍ទៅកាន់អង្គពិធី ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានមានប្រសាសន៍ជម្រាបជូនគណៈ- អធិបតី និងអង្គពិធីថា នៅក្នុងឆ្នាំ២០២០-២០២១កន្លងមក ទោះបីប្រទេសកម្ពុជាក៏ដូចជាពិភពលោកទាំងមូល បានជួបប្រទះនូវការឆ្លង រីករាលដាលនៃជំងឺកូវីដ១៩ក៏ដោយ ក៏គ្រប់អង្គភាពចំណុះនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅតែបន្តខិតខំបំពេញការងារតាមគ្រប់មធ្យោ- បាយ បង្កើតបាននូវសមិទ្ធផលជាច្រើនជូនរដ្ឋសភា។

ឯកឧត្តមអគ្គលេខាធិការបានកត់សម្គាល់ថា ឆ្លងកាត់ការអនុវត្តការងារជាមួយគ្នា ជិត២០ឆ្នាំ កន្លងមកនេះ ឯកឧត្តមយល់ឃើញថា អគ្គលេខាធិការដ្ឋានរដ្ឋសភា បានបំពេញការងារ អនុវត្តភារកិច្ចដែលថ្នាក់លើប្រគល់ឲ្យបានសមរម្យ។ ជាមួយនឹងការរីកចម្រើនរបស់ ប្រទេសជាតិទាំងមូល អគ្គលេខាធិការរដ្ឋសភាក៏បានរួមចំណែកយ៉ាងសមរម្យដែរ។

ឯកឧត្តម ឡេង ប៉េងឡុង បានបន្ថែមថា លទ្ធផលល្អនេះ កើតចេញបានមកពីការខិតខំរបស់សហការី នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ទាំងអស់ ដែលខិតខំធ្វើការផង ខំសិក្សារៀនសូត្របង្កើនសមត្ថភាពខ្លួនឯងផង។ ម្យ៉ាងទៀត លទ្ធផលល្អនេះក៏កើតចេញពីកិច្ចសហប្រតិ- បត្តិការ យ៉ាងស៊ីចង្វាក់គ្នា រវាងបណ្តាអង្គភាព នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ព្រមទំាងភាពសាមគ្គីផ្ទៃក្នុងអគ្គលេខាធិការដ្ឋានរដ្ឋសភា យ៉ាងល្អ ផងដែរ។

ជាមួយនឹងការថ្លែងកោតសរសើរ ចំពោះសហការី នៃអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងអស់ នៅចំពោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតអនុ- ប្រធានទី១រដ្ឋសភា និងគណៈអធិបតី ឯកឧត្តមអគ្គលេខាធិការរដ្ឋសភាបានសំណូមពរ សុំឲ្យសហការីទំាងអស់គ្នា ជាពិសេសអ្នកដែល មានមុខនៅទីនេះ ដែលសុទ្ធតែជាអ្នកដឹកនាំអង្គភាពតូចឬធំ សុំឲ្យបន្តប្រពៃណីខិតខំធ្វើកិច្ចការ កិច្ចសហប្រតិបត្តិការ និងសាមគ្គីគ្នា ជិតស្និទ្ធ តទៅទៀត ដែលទំាងនេះសុទ្ធតែជាកត្តានៃជ័យជំនះរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា។

នៅក្នុងឱកាសនេះដែរ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ដែលជាអង្គភាពចំណុះអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងអស់ ក៏បានឡើងរាយការណ៍ អំពីវឌ្ឍភាពការងារ បញ្ហាប្រឈម និងសំណូមពររបស់អង្គភាពរៀងៗខ្លួនជូនគណៈអធិបតីបានជ្រាបផងដែរ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍អបអរសាទរ កោតសរ- សើរចំពោះអគ្គលេខាធិការដ្ឋានរដ្ឋសភា និងស្នាដៃរបស់មន្ត្រីទាំងអស់ ដែលបានខិតខំបំពេញការងារប្រកបដោយការទទួលខុសត្រូវ និង បង្កើតបាននូវសមិទ្ធផលការងារយ៉ាងល្អប្រសើរជូនដល់ស្ថាប័នរដ្ឋសភា។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតមានសង្ឃឹមជឿជាក់ថា វប្បធម៌នៃការបំពេញការងារដ៏ល្អនេះរបស់មន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នឹងនៅ មានជាបន្តទៀតក្នុងការនាំមកនូវជោគជ័យជូនដល់រដ្ឋសភា និងជាតិមាតុភូមិ ដោយឈរលើស្មារតីសាមគ្គីភាព និងកិច្ចសហការល្អរវាង អង្គភាពទាំងអស់នៅក្នុងរដ្ឋសភា។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍បញ្ជាក់ថា រាល់សំណូមពរដែលអង្គភាពនីមួយៗ នៃអគ្គលេខាធិការដ្ឋាន រដ្ឋសភាបានលើកឡើង ឯកឧត្តមនឹងរាយការណ៍ជូនទៅ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២រដ្ឋសភា បានជ្រាប ដើម្បីពិនិត្យស្វែងរកមធ្យោបាយសម្រាប់ជួយដោះស្រាយ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន