សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកអគ្គរដ្ឋទូតឡាវចប់អាណត្តិអរគុណកម្ពុជាដែលបានជួយគំាទ្រប្រទេសឡាវនៅគ្រប់កាលៈទេសៈ
ឯកអគ្គរដ្ឋទូតឡាវចប់អាណត្តិអរគុណកម្ពុជាដែលបានជួយគំាទ្រប្រទេសឡាវនៅគ្រប់កាលៈទេសៈ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (12/27/2021 7:39:45 PM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យ ឯកឧត្តម អាំផៃ ឃីនដាវង្ស (Amphay Kindavong) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចំាព្រះរាជាណាចក្រកម្ពុជា ដែលត្រូវចប់អាណត្តិ ចូលជួបសម្តែង ការគួរសម និងជម្រាបលា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។

សម្តេចប្រធានរដ្ឋសភា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា ក្នុងរយៈពេល៣ឆ្នាំមកនេះ ដែលបាននំាមកនូវសមិទ្ធផលយ៉ាងច្រើន និងបានរួមចំណែកយ៉ាងសកម្ម ក្នុងការលើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងបក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជនទំាងពីរកម្ពុជា- ឡាវ។ សម្តេចបានគូសបញ្ជាក់ថា ថ្វីបើក្នុងអាណតិ្តការទូតរបស់ឯកឧត្តមនៅកម្ពុជាត្រូវរំខានដោយវិបត្តិសកលនៃជំងឺកូវីដ-១៩ យ៉ាងណា ក៏ដោយ ក៏កិច្ចសហប្រតិបត្តិការទ្វេរភាគីនៃប្រទេសយើងទំាងពីរ កម្ពុជា-ឡាវ នៅតែប្រព្រឹត្តទៅយ៉ាងខ្ជាប់ខ្ជួន ប្រកបដោយគុណភាព និង ប្រសិទ្ធភាព។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍បន្តថា ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចពេញចិត្តចំពោះផ្លែផ្កា នៃកិច្ចសហ- ប្រតិបត្តិការនានា របស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ លើវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដែលបានរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍ និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

ឯកឧត្តម អាំផៃ ឃីនដាវង្ស បានគំាទ្រប្រសាសន៍លើកឡើងរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន។ ឯកឧត្តម បានថ្លែង អំណរគុណចំពោះសម្តេចប្រធានរដ្ឋសភា ក៏ដូចជារដ្ឋសភាកម្ពុជា ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អ នៅក្នុងការចូលរួមចំណែក ដល់បេសកកម្មការទូតរបស់ឯកឧត្តម ឱ្យទទួលបានជោគជ័យយ៉ាងធំធេង។ ឯកឧត្តមបានលើកឡើងថា ទោះបីនៅក្នុងកាលៈទេសៈ ដែលជំងឺកូវីដ១៩ បានរាតត្បាត នៅក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តម ជាងបីឆ្នាំនៅកម្ពុជាយ៉ាងណាក្តី តែឯកឧត្តមបានខិតខំ ជំរុញ និងលើកកម្ពស់ឱ្យមានដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំប្រទេសទំាងពីរបន្តបន្ទាប់ តាមដែលអាចធ្វើបាន ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ក្នុងការជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិជាព្រពៃណី និងបងប្អូន រវាងប្រទេស និងប្រជាជន ឱ្យបានកាន់តែមានភាព រឹងមាំឡើងជាលំដាប់។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះរដ្ឋសភា រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ដែលបានគំាទ្រប្រទេសឡាវនៅគ្រប់ កាលៈទេសៈ ដោយឡែកនៅក្នុងឱកាសដែលជំងឺកូវីដ១៩រាតត្បាតនេះ កម្ពុជាបានផ្តល់ជំនួយជាម៉ាស វ៉ាក់សំាង និងសម្ភារៈបរិក្ខាពេទ្យ ដល់ប្រទេសឡាវផងដែរ ទោះបីកម្ពុជាមានតម្រូវការ និងភាពចំាបាច់ នៅក្នុងការប្រយុទ្ធប្រឆំាងជំងឺកូវីដ១៩ យ៉ាងណាក្តី។ ជាពិសេស នៅក្នុងដំណើរបំពេញទស្សនកិច្ចរបស់ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ មកកម្ពុជានាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ថវិកា ១៣លានដុល្លារ និងសម្ភារពេទ្យជាច្រើនដល់ប្រទេសឡាវ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណដល់រដ្ឋសភាកម្ពុជា តាមរយៈក្រុមមិត្តភាពសភាកម្ពុជា-ឡាវ ដែលបានផ្តល់អាហារូបករណ៍ ដល់មន្រ្តីរដ្ឋសភាឡាវ បានមកសិក្សានៅកម្ពុជា។ ឯកឧត្តម អាំផៃ ឃីនដាវង្ស បានគូសបញ្ជាក់ថា ទោះបីឯកឧត្តមត្រូវចាកចេញពីកម្ពុជា ទៅបំពេញភារកិច្ចថ្មីក្តី តែឯកឧត្តមនឹងនៅភ្ជាប់ទំនាក់ទំនងល្អជាមួយកម្ពុជា ហើយនឹងខិតខំកៀរគរប្រជាពលរដ្ឋឡាវមកទស្សនាកម្ពុជា ឱ្យបានច្រើន។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា ឆ្នាំ២០២២នេះ រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ជាប្រធានប្តូរវេនអន្តរសភា អាស៊ាន និងជាប្រធានអាស៊ាន។ សម្តេចសង្ឃឹមថា រដ្ឋសភា និងរដ្ឋាភិបាលឡាវ នឹងបន្តគាំទ្រតួនាទីនៅលើឆាកអន្តរជាតិដ៏មានសារៈ- សំខាន់របស់រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីនាំមកនូវជោគជ័យ និងវិបុលភាពប្រជាជាតិទាំងពីរ និងតំបន់អាស៊ានទាំងមូល៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន