សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សំណូមពរដល់ពុទ្ធសាសនិក រួមគ្នាប្រតិបត្តិតាមព្រះពុទ្ធឱវាទឱ្យបានខ្ជាប់ខ្ជួន ដើម្បីទ្រទ្រង់ថែរក្សាព្រះពុទ្ធសាសនា
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សំណូមពរដល់ពុទ្ធសាសនិក រួមគ្នាប្រតិបត្តិតាមព្រះពុទ្ធឱវាទឱ្យបានខ្ជាប់ខ្ជួន ដើម្បីទ្រទ្រង់ថែរក្សាព្រះពុទ្ធសាសនា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (12/19/2021 7:09:28 PM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើក អនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី២៩ នៅសាលសន្និសីទចតុម្មុខ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ។

ក្នុងសុន្ទរកថាបើកអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសឆ្នាំនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសំណូមពរដល់ ពុទ្ធសាសនិកជនទាំងអស់ មេត្តារួមគ្នាប្រតិបត្តិតាមព្រះពុទ្ធឱវាទរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូ ឱ្យបានខ្ជាប់ខ្ជួន តាមតួនាទី និងភារកិច្ច របស់ខ្លួន ជាព្រះសង្ឃ ឬជាគ្រហស្ថ ឧបាសក ឧបាសិកា ដើម្បីទ្រទ្រង់ ថែរក្សាព្រះពុទ្ធសាសនា ឱ្យបានរីកចម្រើន ព្រោះថាព្រះពុទ្ធ- សាសនារីកចម្រើន ឬចុះអន់ថយ គឺអាស្រ័យលើពុទ្ធបរិស័ទទាំងអស់គ្នា។

សម្តេចសំណូមពរបន្តថា ថ្នាក់ដឹកនាំព្រះពុទ្ធសាសនាទាំងអស់ មេត្តាបន្តការប្រកាន់ខ្ជាប់នូវការយោគយល់គ្នា គោរពគ្នាតាមឋានានុក្រម សំដៅធ្វើឱ្យមានការឯកភាព សាមគ្គីភាព ក្នុងស្ថាប័នព្រះពុទ្ធសាសនា និងសូមព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ បន្តយកចិត្តទុកដាក់ស្វាធ្យាយ រៀនសូត្រព្រះធម៌វិន័យ និងប្រតិបត្តិឱ្យសមជាស្រែបុណ្យ សម្រាប់ជាទីសក្ការៈរបស់ពុទ្ធបរិស័ទ។

អនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេស ជាវេទិកាជួបជុំដ៏សំខាន់មួយ ដើម្បីផ្តល់នូវកាលានុវត្តភាពក្នុងការពិគ្រោះ ពិភាក្សា និង ស្វែងរកដំណោះស្រាយលើបញ្ហាបច្ចុប្បន្នភាព ដែលជាកត្តាចាំបាច់សម្រាប់អនុវត្តនាឆ្នាំបន្តបន្ទាប់។ ដោយសារការរាតត្បាតជំងឺកូវីដ-១៩ កាលពីឆ្នាំ២០២០ អនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេស ពុំបានរៀបចំកម្មវិធីសន្និបាតនោះឡើយ។

សម្តេចប្រធានរដ្ឋសភា បានកោតសរសើរចំពោះក្រសួងធម្មការ និងសាសនា និងគណៈសង្ឃទាំងពីរគណៈ ព្រមទាំងភាគីពាក់ព័ន្ធ ទាំងអស់ ដែលបានសហការគ្នាយ៉ាងសកម្ម ក្នុងការទ្រទ្រង់ដល់វិស័យព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើន ស្របទៅនឹងការវិវឌ្ឍរបស់ សង្គមជាតិនៅគ្រប់កាលៈទេសៈ។ សម្តេចបានគូសបញ្ជាក់ថា ស្របទៅនឹងការរីកចម្រើនក៏នៅមានបញ្ហាប្រឈមមួយចំនួនដែលប៉ះពាល់ ដោយបច្ចេកវិទ្យាទំនើប បណ្តាញសង្គមដែលចាំបាច់ អ្នកពាក់ព័ន្ធទំាងអស់ត្រូវយល់ឱ្យច្បាស់ ហើយចេះប្រើប្រាស់ឱ្យស្របតាមបរិការណ៍ នៃការរីកចម្រើនក្នុងវិស័យបច្ចេកវិទ្យាមួយនេះ។

សម្តេចបានសង្កត់ធ្ងន់ថា “បើយើងចេះទាញប្រយោជន៍ពីបច្ចេកវិទ្យា នោះនឹងនាំប្រយោជន៍ដល់វិស័យសាសនា និងសង្គមជាតិ”។ សម្តេច មានក្តីសង្ឃឹមថា សម្ដេច សម្តេចព្រះសង្ឃនាយក សម្ដេចព្រះសង្ឃនាយករង ព្រះរាជាគណៈ ព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសមាជិកានៃអង្គមហាសន្និបាតទាំងអស់ នឹងចូលរួមពិភាក្សា ចែករំលែក ផ្លាស់ប្តូរយោបល់ ផ្តល់ចំណេះ- ដឹង បទពិសោធន៍ រកឱ្យឃើញនូវចំណុចខ្លាំង ចំណុចខ្សោយ ដើម្បីសម្រេចបាននូវផែនការ និងគោលការណ៍រួម សមតាមគោលបំណង និងសំណូមពរ ដែលមហាសន្និបាតចង់បាន៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន