សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកអគ្គរដ្ឋទូតថ្មីប្រទេសបារំាងលើកឡើងថា ការបើកប្រទេសឡើងវិញរបស់កម្ពុជា ជំរុញឱ្យរដ្ឋសភាប្រទេសទំាងពីរបន្តកិច្ចសហប្រតិបត្តិការគ្នាឡើងវិញ
ឯកអគ្គរដ្ឋទូតថ្មីប្រទេសបារំាងលើកឡើងថា ការបើកប្រទេសឡើងវិញរបស់កម្ពុជា ជំរុញឱ្យរដ្ឋសភាប្រទេសទំាងពីរបន្តកិច្ចសហប្រតិបត្តិការគ្នាឡើងវិញ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (12/16/2021 7:30:27 PM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ហ្សាក់ ពើឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតថ្មី សាធារណរដ្ឋបារំាង ប្រចំាព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ នៅវិមានរដ្ឋសភា។

សម្តេចប្រធានរដ្ឋសភាបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម ហ្សាក់ ពើឡេ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា និងបានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជាបានត្រៀមជាស្រេច នៅក្នុងការបង្កលក្ខណៈងាយស្រួល បង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីឱ្យ បេសកកម្មការទូតរបស់ឯកឧត្តមទទួលបានជោគជ័យ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា កម្ពុជា-បារាំង បានកសាងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងគ្នា ជាយូរលង់ណាស់មកហើយ។ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះ ត្រូវបានបន្តពង្រឹង និងពង្រីកជាលំដាប់ រហូតមកទល់ បច្ចុប្បន្ន។ សម្តេចសង្ឃឹមថា ក្នុងអាណត្តិការទូតរបស់ឯកឧត្តម នឹងបន្តរួមចំណែកពង្រឹងពង្រីក និងជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិ- ការល្អ ដែលមានស្រាប់ ឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។

ឯកឧត្តម ហ្សាក់ ពើឡេ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធាន ដែលបានអនុញ្ញាតឱ្យ ឯកឧត្តមបានចូលជួបសម្តែង ការគួរសមនាពេលនេះ។ ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការបើកប្រទេសកម្ពុជាឡើងវិញ ដោយសារយុទ្ធសាស្រ្ត វ៉ាក់សំាងដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាល។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា ការបើកប្រទេសរបស់កម្ពុជាឡើងវិញ បានធ្វើឱ្យ រដ្ឋសភាបារំាង និងកម្ពុជា មានលទ្ធភាពនៅក្នុងការជំរុញ និងបង្កើនកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគ្នាបន្តទៀត នៅក្នុងនោះ មានការ ផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងគ្នាទៅវិញទៅមកផង។

ឯកឧត្តម ហ្សាក់ ពើឡេ បានសម្តែងការពេញចិត្ត និងអបអរសាទរ ចំពោះការប្រើប្រាស់ភាសាបារំាងនៅកម្ពុជា ក៏ដូចជានៅក្នុងរដ្ឋសភា កម្ពុជា។ ឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា នៅពេលខាងមុខនេះ អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី នឹងមកបំពេញទស្សន- កិច្ចនៅកម្ពុជា ដែលជាឱកាសសំខាន់នៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសភាកម្ពុជាផងដែរ។

ឯកឧត្តម ហ្សាក់ ពើឡេ បានជម្រាប សម្តេចប្រធានរដ្ឋសភាថា ប្រទេសបារំាងនៅតែបន្តកិច្ចសហប្រតបត្តិការ និងផ្តល់ជំនួយអភិវឌ្ឍន៍ ដល់កម្ពុជាទៅមុខទៀត៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន