សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សិក្ខាកាមមកពីសាលាភូមិន្ទរដ្ឋបាលធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីតួនាទី និងភារកិច្ចរបស់រដ្ឋសភា
សិក្ខាកាមមកពីសាលាភូមិន្ទរដ្ឋបាលធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីតួនាទី និងភារកិច្ចរបស់រដ្ឋសភា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (12/4/2021 10:14:45 PM )

សិក្ខាកាមចំនួន១១២នាក់ នៃវគ្គបណ្តុះបណ្តាលការកសាងសមត្ថភាពគណៈគ្រប់គ្រងអង្គភាពសាធារណៈរបស់សាលាភូមិន្ទរដ្ឋបាល និង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីតួនាទី និងភារកិច្ចរបស់រដ្ឋសភា នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ នៅវិមានរដ្ឋសភា។

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងសហការី បានទទួលស្វាគមន៍ និងជម្រាបជូនដល់សិក្ខាកាមទាំងអស់ពីប្រវត្តិរបស់ រដ្ឋសភាកម្ពុជា ដែលបានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៤៧ រហូតមកដល់បច្ចុប្បន្ន។ ឯកឧត្តមក៏បានធ្វើបទបង្ហាញពីតួនាទីភារកិច្ចរបស់ រដ្ឋសភា ពិសេសតួនាទីនីតិកម្មរបស់រដ្ឋសភា ដូចជាការរៀបចំសេចក្តីព្រាងច្បាប់ សេចក្តីស្នើច្បាប់ នីតិវិធីពិនិត្យ និងអនុម័តសេចក្តីព្រាង- ច្បាប់ ឬសេចក្តីស្នើច្បាប់នៅរដ្ឋសភា នីតិវិធីប្រកាសឱ្យប្រើច្បាប់ តួនាទីភារកិច្ចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងដំណើរការ នៃ ការបើកសម័យប្រជុំរដ្ឋសភា ព្រមទាំងតួនាទីភារកិច្ចរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាដែលជាសេនាធិការរដ្ឋបាលរបស់រដ្ឋសភាផងដែរ។

បន្ទាប់មក ឯកឧត្តម សុខ សេងយ៉ន នាយករងសាលាភូមិន្ទរដ្ឋបាល និងជាអនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានមាន ចំណាប់អារម្មណ៍ ក្នុងនាមគណៈគ្រប់គ្រង ថ្នាក់ដឹកនាំ និងសិក្ខាកាមទាំងអស់ នៃវគ្គបណ្តុះបណ្តាលការកសាងសមត្ថភាពគណៈគ្រប់គ្រង អង្គភាពសាធារណៈរបស់សាលាភូមិន្ទរដ្ឋបាល និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថា សិក្ខាកាមទាំងអស់ ពិតជាមានកិត្តិយស ដែលបានទទួលនូវការអនុញ្ញាតពី សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានចូលមក ធ្វើទស្សនកិច្ចសិក្សា និងស្តាប់ដោយផ្ទាល់នូវការធ្វើបទបង្ហាញស្តីពីតួនាទី និងភារកិច្ច និងទិដ្ឋភាពទូទៅរបស់រដ្ឋសភា ដោយមាន ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និង ឯកឧត្តម កៃ កេតនិន អគ្គនាយកនីតិកម្ម និងស្រាវជ្រាវ នៃអគ្គលេខាធិការដ្ឋាន រដ្ឋសភា​ ជាអ្នកធ្វើបទបង្ហាញជូនដល់សិក្ខាកាមទាំងអស់។

ឯកឧត្តម សុខ សេងយ៉ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ឡេង ប៉េងឡុង និងសហការី ដែលបានចំណាយពេល ធ្វើបទបង្ហាញដល់សិក្ខាកាម និងបានចាត់ទុកថា នេះជាសកម្មភាពយ៉ាងថ្លៃថ្លាក្នុងការជួយជំរុញ និងពង្រឹងដំណើរការបណ្តុះបណ្តាលក្នុង ក្រខណ្ឌរបស់សាលាភូមិន្ទរដ្ឋបាល និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព ស្របតាមគោល- នយោបាយអភិវឌ្ឍធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន