រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ចាត់តំណាងអញ្ជើញសួរសុខទុក្ខ លោកជំទាវ ហូ ណូន ដល់គេហដ្ឋាន
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ចាត់តំណាងអញ្ជើញសួរសុខទុក្ខ លោកជំទាវ ហូ ណូន ដល់គេហដ្ឋាន
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (11/30/2021 10:01:35 PM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានចាត់តំណាងដែលមាន ឯកឧត្តម ចាយ បូរិន ឯកឧត្តម កែវ ពិសិដ្ឋ សមាជិករដ្ឋសភា បានអញ្ជើញទៅសួរសុខទុក្ខ លោកជំទាវ ហូ ណូន អតីតសមាជិករដ្ឋសភា និងជាទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា ដែល ស្ថិតក្នុងវ័យជរា ដល់គេហដ្ឋានលោកជំទាវផ្ទាល់ នៅក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះ។

ឯកឧត្តម ចាយ បូរិន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចវិបុលសេនាភក្តី  សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជូន លោកជំទាវ ហូ ណូន និង ក្រុមគ្រួសារ។ ឯកឧត្តមបានលើកឡើងថា ជានិច្ចជាកាលសម្តេចថ្នាក់ដឹកនាំស្ថាប័នីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ តែងតែយកចិត្តទុកដាក់ គិតគូរដល់សុខទុក្ខ និងជីវភាពរស់នៅរបស់ឥស្សរជនស្នេហាជាតិ ចាស់ព្រឹទ្ធាចារ្យ និវត្តន៍ជន ដែលមានគុណបំណាច់ចំពោះប្រទេសជាតិ មាតុភូមិ។

ឯកឧត្តមសមាជិករដ្ឋសភា បានសម្ដែងនូវមនោសញ្ចេតនា និងការគោរពដឹងគុណ កោតសរសើរដោយស្មោះចំពោះវីរៈភាព និងស្នាដៃ ដ៏ធំធេងជាច្រើនមិនអាចកាត់ថ្លៃបានរបស់លោកជំទាវ ដែលបានចូលរួមចំណែកក្នុងការស្តារ កសាង អភិវឌ្ឍន៍ប្រទេសជាតិរហូតមក។ ជាពិសេស លោកជំទាវ ហូ ណូន បានចូលរួមយ៉ាងសកម្មភាពនៅក្នុងការអភិវឌ្ឍប្រទេសជាតិ ការពង្រឹងនីតិរដ្ឋ ប្រជាធិបតេយ្យ និង ភាពជាតំណាងពលរដ្ឋ ដែលលោកជំទាវបានបំពេញការងារជាច្រើនអាណត្តិទំាងក្នុងក្របខ័ណ្ឌស្ថាប័ននីតិប្រតិបត្តិ នីតិប្បញ្ញត្តិ និងមាន វីរភាពក្នុងការបម្រើផលប្រយោជន៍គណបក្សនៅគ្រប់កាលៈទេសៈ ចំណាយទំាងកម្លំាង ស្មារតី ធនធាន ដោយមិនខ្លាចនឿយហត់ឡើយ និងបានចាត់ទុកគុណបំណាច់របស់ លោកជំទាវ ហូ ណូន នាពេលកន្លង ជាកេរដំណែល និងជាគំរូដ៏ល្អសម្រាប់យុវជនជំនាន់ក្រោយៗ បានរៀនសូត្រនិងអនុវត្តតាម។

ឯកឧត្តម ចាយ បូរិន ឯកឧត្តម កែវ ពិសិដ្ឋ បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក តាមថែរក្សា លោកជំទាវ ហូ ណូន ឆាប់បានជាសះស្បើយពីជំងឺដង្កាត់នានា មានសុខភាពល្អ កម្លាំងមាំមួន និងជន្មាយុយឺនយូរ បានចូលរួមចំណែកបម្រើ គណបក្ស និងប្រទេសជាតិបន្តទៀត។

នៅក្នុងឱកាសនោះ បុត្រាបុត្រីរបស់ លោកជំទាវ ហូ ណូន ជួសមុខ លោកជំទាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេច វិបុលសេនាភ្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន  ប្រធានរដ្ឋសភា និង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលតែងតែយកចិត្តទុក្ខដាក់ចំពោះសុខទុក្ខ លោកជំទាវ ហូ ណូន ជារៀងរហូតមក៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន