រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សមាជិសភាអាស៊ី និងអឺរ៉ុប ពិភាក្សាគ្នាអំពីបុរេសកម្មសភា ដើម្បីសន្តិភាព សន្តិសុខ និងវិបុលភាពរួម
សមាជិសភាអាស៊ី និងអឺរ៉ុប ពិភាក្សាគ្នាអំពីបុរេសកម្មសភា ដើម្បីសន្តិភាព សន្តិសុខ និងវិបុលភាពរួម
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (11/16/2021 3:07:01 AM )

នៅក្នុងក្រុមពិភាក្សាទី១ នៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី អឺរ៉ុប លើកទី១១ ដែលសភាកម្ពុជាគឺជាម្ចាស់ផ្ទះរៀបចំតាមរយៈប្រព័ន្ធនិម្មិត (Virtual Meeting) ផ្សាយចេញពីវិមានរដ្ឋសភា នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មានសមាជិសភាមកពីទ្វីបអាស៊ី និងអឺរ៉ុប ចំនួនជាង៣០ប្រទេស បានជួបប្រជុំជជែកពិភាក្សាគ្នាអំពី បុរេសកម្មសភា ដើម្បីសន្តិភាព សន្តិសុខ និងវិបុលភាពរួម ក្រោមការដឹកនាំ កិច្ចប្រជុំដោយ ឯកឧត្ដមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ នៃរដ្ឋសភា។​ឯកឧត្ដម អ៊ុក ដាមរី ជាប្រធានគណៈប្រតិភូកម្ពុជា សម្រាប់កិច្ចប្រជុំក្រុមពិភាក្សាទី១នេះ។ ឯកឧត្ដម សន សារ៉ាណា សមាជិក គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ជាអ្នកធ្វើរបាយការណ៍ និង ឯកឧត្ដម បណ្ឌិត ឈាង វណ្ណារិទ្ធ នាយកវិទ្យាស្ថានចក្ខុវិស័យអាស៊ី ជាវាគ្មិនជំនាញ

ឯកឧត្ដមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានអង្គប្រជុំ បានមានប្រសាសន៍ជម្រាបជូនអំពីបែបបទនីតិវិធីមួយចំនួនសម្រាប់ដំណើរការកិច្ចប្រជុំ និងការអនុម័តលើរបៀបវារៈនៃកិច្ចប្រជុំ ព្រមទាំងជម្រាបជូនពីប្រធានបទនៃកិច្ចប្រជុំស្ដីពី “បុរេសកម្មសភា ដើម្បីសន្តិភាព សន្តិសុខ និង វិបុលភាពរួម” ដែលនឹងត្រូវធ្វើការពិភាក្សាគ្នាសម្រាប់ក្រុមពិភាក្សាទី១ផងដែរ។

ឯកឧត្ដមបណ្ឌិត ឈាង វណ្ណារិទ្ធ វាគ្មិនជំនាញបានមានប្រសាសន៍បង្ហាញពីស្ថានភាព និងនិន្នាការពីលោកនាពេលបច្ចុប្បន្ន ដែលមាន ភាពស្មុគ្រស្មាញ និងមានហានីភ័យកាន់តែច្រើនឡើង លើផ្នែកសន្តិសុខ ទាំងការគំរាមកំហែងតាមបែបប្រពៃណី និងមិនមែនប្រពៃណី ជាដើម។

ឯកឧត្ដមបណ្ឌិត ឈាង វណ្ណារិទ្ធ ក៏បានលើកឡើងអំពីយន្តការឆ្លើយតបចំពោះបញ្ហាខាងលើ តាមរយៈ ការពង្រឹងច្បាប់អន្តរជាតិ ពហុភាគីនិយម កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលមានភាពស្មោះត្រង់ ស្ថាបនាភាពជាដៃគូអន្តរជាតិ ស្ថាបនាមូលដ្ឋានគ្រឹះសន្តិភាព និងស្ថាបនាយន្តការដោះស្រាយជំលោះ ជាដើម។

សមាជិកសភា នៃប្រទេសជាសមាជិកASEP ដែលបានចូលរួមក្នុងកិច្ចប្រជុំក្រុមពិភាក្សាទី១ នៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី អឺរ៉ុប លើកទី១១ ទាំងអស់ បានលើកឡើងថា ប្រធានបទសម្រាប់កិច្ចប្រជុំក្រុមពិភាក្សាទី១ ស្ដីពី “បុរេសកម្មសភា ដើម្បីសន្តិភាព សន្តិសុខ និង វិបុលភាពរួម” គឺបានបង្ហាញពីតួនាទីសភាដែលត្រូវដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេស។ សភាត្រូវបន្តលើកកម្ពស់បន្ថែមទៀត នូវវប្បធម៌សន្ទនា និងតម្លៃនៃសន្តិភាព សម្រាប់ដោះស្រាយបញ្ហាទាំងឡាយ និងត្រូវរួមគ្នា ធ្វើឲ្យពិភពលោកជាកន្លែងល្អ សម្រាប់ការ រស់នៅរបស់អ្នកជំនាន់ក្រោយ។

ប្រតិភូសភានៃទ្វីបអាស៊ី និងអឺរ៉ុប ដែលបានចូលរួមកិច្ចប្រជុំនាពេលនេះ ក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញការដោះស្រាយ វិវាទដោយសន្តិវិធីលើកកម្ពស់កិច្ចសន្ទនា វិធានការកសាងទំនុកចិត្ត និងការទូត ទប់ស្កាត់ជម្លោះដើម្បីថែរក្សាសន្តិភាព សន្តិសុខ និងថា ការចូលរួមរបស់សភាក្នុងការលើកកម្ពស់សុខសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព គឺជាបំណងប្រាថ្នារួម របស់ប្រជាជន ក្នុងតំបន់ទាំងពីរ ក៏ដូចជាសកលលោកទាំងមូល។

នៅក្នុងបទអន្តរាគមន៍ថ្លែងទៅកាន់កិច្ចប្រជុំក្រុមពិភាក្សាទី១នេះ ឯកឧត្ដម អ៊ុក ដាមរី ប្រធានគណៈប្រតិភូកម្ពុជា សម្រាប់កិច្ចប្រជុំ ក្រុមពិភាក្សាទី១ នៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី អឺរ៉ុប លើកទី១១ បានលើកឡើងថា បុរេសកម្មសភា គឺជាមូលដ្ឋានគ្រឹះនៃលទ្ធិ ប្រជាធិបតេយ្យ និងមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍ។ សភាគឺជាតំណាងរបស់ពលរដ្ឋជាអ្នកអនុម័តច្បាប់ និងទ្រទ្រង់នូវគណនេយ្យ- ភាពរបស់រដ្ឋាភិបាល។ សភាក៏បានដើរតួនាទីស្នូលក្នុងការធានាសន្តិភាព សន្តិសុខ និងស្ថិរភាពសង្គម និងពិភពលោក។ ជាពិសេសសភា ធ្វើការធានានូវយុត្តិធម៌សង្គម តម្លាភាព ភាពធន់និងបរិយាប័ន្ន។

ឯកឧត្ដម អ៊ុក ដាមរី បានមានប្រសាសន៍ទៀតថា ការកសាងនិងថែរក្សាសន្តិភាព និងសន្តិសុខនៅក្នុងពិភពលោក គឺជាកាតព្វកិច្ចជា មូលដ្ឋានសម្រាប់ការអភិវឌ្ឍក្នុងរយៈពេលវែង ដូចដែល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា- ចក្រកម្ពុជា តែងតែចាត់ទុកសន្តិភាព ជាធាតុដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន