ឯកអគ្គរដ្ឋទូតឆែកសន្យាជំរុញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជា__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញថ្លែងការណ៍ពីលទ្ធផលកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ដល់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១__ រដ្ឋសភាបន្តសម័យប្រជុំលើកទី៦ នីតិកាលទី៦ លើរបៀបវារៈចំនួន៧__ សភាកម្ពុជាប្រជុំរៀបចំការងារត្រៀមលក្ខណៈសម្រាប់ការធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអាយប៉ា លើកទី៤៣ ក្នុងឆ្នាំ២០២២__ សេចក្តីជូនដំណឹង រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ__ រដ្ឋសភាបោះឆ្នោតជ្រើសតំាងអនុប្រធានទី១ នៅថ្ងៃទី២៥ ខែវិច្ឆិកាខាងមុខ__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP11) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ តាមប្រព័ន្ធនិម្មិត នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១__ សមាជិសភាអាស៊ី និងអឺរ៉ុប ជួបពិភាក្សាគ្នាអំពី “ការឆ្លើយតបទៅនឹងអន្តរកម្មនៃសន្តិសុខទឹក ថាមពល និងស្បៀង ក្រោមឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ”__ សេចក្តីប្រកាស កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី ដប់មួយ/ASEP11 រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១__ DECLARATION OF THE ELEVENTH ASIA-EUROPE PARLIAMENTARY PARTNERSHIP MEETING/ASEP11__ ក្រុមពិភាក្សាទី២ នៃកិច្ចប្រជុំ (ASEP11) ពិភាក្សាគ្នាលើប្រធានបទ “ការលើកកម្ពស់ការស្ដារសេដ្ឋកិច្ចសកលឡើងវិញ ក្នុងសម័យ និងក្រោយវិបត្តិកូវីដ១៩”__ សមាជិសភាអាស៊ី និងអឺរ៉ុប ពិភាក្សាគ្នាអំពីបុរេសកម្មសភា ដើម្បីសន្តិភាព សន្តិសុខ និងវិបុលភាពរួម__ ASEP11៖ ប្រតិភូ១៩ប្រទេសឡើងថ្លែងការណ៍លើមូលបទ “ការលើកកម្ពស់ភាពជាដៃគូសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ទាំងក្នុងសម័យ និងក្រោយវិបត្តិកូវីដ-១៩”__ កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ដែលសភាកម្ពុជាជាម្ចាស់ផ្ទះ បានប្រារព្ធពិធីបើកជាផ្លូវការ__ ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី (មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ__ សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមដេញថ្លៃសម្រាប់គម្រោងសាងសង់អាគាររដ្ឋបាលថ្មី នៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីសភានៃព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP11) តាមប្រព័ន្ធនិម្មិត (Virtual Meeting) ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ASEP11៖ ប្រតិភូ១៩ប្រទេសឡើងថ្លែងការណ៍លើមូលបទ “ការលើកកម្ពស់ភាពជាដៃគូសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ទាំងក្នុងសម័យ និងក្រោយវិបត្តិកូវីដ-១៩”
ASEP11៖ ប្រតិភូ១៩ប្រទេសឡើងថ្លែងការណ៍លើមូលបទ “ការលើកកម្ពស់ភាពជាដៃគូសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ទាំងក្នុងសម័យ និងក្រោយវិបត្តិកូវីដ-១៩”
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (11/16/2021 2:24:39 AM )

នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីពិធីបើកកិច្ចប្រជុំភាពជាដៃគូអាស៊ី-អឺរ៉ុប លើកទី១១ (ASEP11) ដ៏អធិក- អធមជាមួយនឹងវត្តមានដ៏ឧត្តុងឧត្តម និងការថ្លែងសុន្ទរកថាគន្លឹះដ៏មានអត្ថន័យខ្លឹមសាររបស់ថ្នាក់ដឹកនាំរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិ- បាលកម្ពុជា និងតំណាងសភាសហគមន៍អឺរ៉ុបរួចមក សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានផ្ទេរសិទ្ធិជាប្រធានដឹកនាំកិច្ចប្រជុំ ពេញអង្គលើកទី១ នៃកិច្ចប្រជុំ ASEP11 ជូនទៅ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធាន ក្រុមជាតិ ASEP11 ដើម្បីបន្តដឹកនាំដំណើរការនៃកិច្ចប្រជុំ។

ជាមួយគ្នានេះ កិច្ចប្រជុំបានជ្រើសរើសសហប្រធានដឹកនាំកិច្ចប្រជុំដោយស្ម័គ្រចិត្តចំនួនពីររូបទៀត មាន លោកជំទាវ ស៊ីរីន ស្សាមីន ឆូតឌូរី (Shiirin Sharmin Chaudhury) ប្រធានសភាបង់ក្លាដេស និងលោកជំទាវ ហីតឌី អូតាឡា (Heidi HAUTALA) អនុប្រធាន សភាសហគមន៍អឺរ៉ុបជាតំណាងប្រធានសភាសហគមន៍អឺរ៉ុប។ ដោយឡែក របៀបវារៈនៃកិច្ចប្រជុំពេញអង្គ លើកទី១ នាពេលនេះ រួម មាន៖ ការជម្រាបជូនអង្គប្រជុំនូវរបាយការណ៍អំពីនីតិវិធី នៃការប្រព្រឹត្តទៅរបស់កិច្ចប្រជុំ ASEP11សេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំ ជាតំណាងសភានៃប្រទេសសមាជិកASEP ដែលបានចុះឈ្មោះឡើងថ្លែង និងការបូកសរុបវាយតំលៃរបស់សហប្រធាននៃកិច្ចប្រជុំ ASEP។

ជាកិច្ចចាប់ផ្តើម លោកជំទាវ បានសម្តែងនូវគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានចូលរួម របស់គណៈប្រតិភូមកពីទ្វីបទាំងពីរអាស៊ី អឺរ៉ុប ស្ថាប័នជាដៃគូ និងភ្ញៀវកិត្តិយសនាពេលនេះ ដែលបានបង្ហាញអំពីសារៈសំខាន់ដ៏មាន តំលៃរបស់កិច្ចប្រជុំ ប្រកបដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ស្របពេលដែលពិភពលោកកំពុងជួបវិបត្តិ និងការរាំងស្ទះផ្សេងៗកើតឡើង ដោយសារតែមេរោគរាតត្បាតសកលកូវីត-១៩។

កិច្ចប្រជុំនាពេលនេះ មានការចូលរួមពីប្រទេសជាសមាជិក ASEP ចំនួន៣២ប្រទេស ដៃគូរចំនួន២ (សហភាពអឺរ៉ុប និងអគ្គលេខាធិកា- រដ្ឋានអាស៊ាន) និងស្ថាប័នជាភ្ញៀវកិត្តិយសចំនួន២ (អង្គការសហព័ន្ធសន្តិភាពសកល(UPF) និងមជ្ឈមណ្ឌលសភាអាស៊ី (PCAsia)។ សូម គូសបញ្ជាក់ផងដែរថា មានឥស្សរជនជាន់ខ្ពស់ជាថ្នាក់ដឹកនាំសភា ក៏ដូចជាប្រធានប្រតិភូតំណាងសភានីមួយៗ មកពី១៩ប្រទេស បាន ចុះឈ្មោះថ្លែងបទអន្តរាគមន៍ ដែលក្នុងនោះ ឋានៈជាប្រធានសភាចំនួន ៣ និង អនុប្រធានសភាចំនួន៣។

លោកជំទាវ បានបន្តជម្រាបជូនអង្គប្រជុំ ពាក់ព័ន្ធទៅនឹងការគណៈកម្មាធិការរៀបចំសេចក្តីព្រាងសេចក្តីប្រកាសរួម (ASEP11 Joint-Declaration) ដោយប្រទេសជាម្ចាស់ផ្ទះនៃកិច្ចប្រជុំបានសម្រេចចាត់តាំង ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ជាប្រធានគណៈកម្មាធិការរៀបចំសេចក្តីព្រាងសេចក្តីប្រកាសរួម

មុននឹងផ្តល់វេទិកាអោយប្រតិភូអញ្ជើញឡើងថ្លែង លោកជំទាវ ឃួន សុដារី បានអញ្ជើញសហប្រធានទាំងពីរ អញ្ជើញមានមតិដោយ ធ្វើការណែនាំខ្លួន និងចំណាប់អារម្មណ៍ជាសង្ខេប។ សហប្រធានមកពីបង់ក្លាដេស និងសភាសហគមន៍អឺរ៉ុប បានកោតសរសើរ និងថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះសភាកម្ពុជា ដែលបានរៀបចំកិច្ចប្រជុំនាពេលនេះបានល្អឥតខ្ចោះ ហើយយើងទំាងអស់គ្នា មានការ- ចាប់អារម្មណ៍ចំពោះរបៀបគ្រប់គ្រងរបស់កម្ពុជាក្នុងការជម្នះនូវរាល់ឧបសគ្គ ដើម្បីរៀបចំកិច្ចប្រជុំនេះដោយវិជ្ជាជីវៈ ទោះបីទទួលបន្ទុកជា ច្រើនដែលបណ្តាលមកពីភាពមិនច្បាស់លាស់នៃជំងឺរាតត្បាតក៍ដោយ”។

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភាកម្ពុជា និង ជាប្រធានគណៈប្រតិភូសភាកម្ពុជា បានលើកឡើងថា សង្គមអាស៊ី និងអឺរ៉ុប កំពុងតែប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនដែលបាន ជះឥទ្ធិពលដោយផ្ទាល់ដល់ជីវិត និងក្តីសង្ឃឹម របស់ប្រជាពលរដ្ឋ។ បញ្ហាប្រឈមទាំងនោះ គឺមាន ភេរវកម្ម ជម្លោះចាស់ និងថ្មី ជនភៀសខ្លួន ការធ្វើចំណាកស្រុក ការប្រែប្រួលអាកាសធាតុ វិសមភាពសង្គម និងយេនឌ័រ ឧក្រិដ្ឋកម្មរៀបចំទុកជាមុន គ្រោះធម្មជាតិ គម្លាតផ្នែកបច្ចេកវិទ្យា ព្រមទាំងបញ្ហាសំខាន់ៗដទៃទៀត។ បញ្ហាប្រឈមទាំងនោះមានទំនាក់ទំនងគ្នាទៅវិញទៅមក។ ឯកឧត្តម បាន លើកឡើងថា បញ្ហាទំាងនោះអាចដោះស្រាយប្រកបដោយប្រសិទ្ធភាពបានលុះត្រាតែតំបន់ទាំងពីរ អាស៊ី និងអឺរ៉ុប ត្រូវរួបរួមគ្នា និងធ្វើការ ជាមួយគ្នានៅលើវេទិកាអន្តរជាតិនានា។

ប្រធានប្រតិភូសភាកម្ពុជា បានគូសបញ្ជាក់ថា មូលបទនាពេលនេះមានសារៈសំខាន់ណាស់សម្រាប់ពិភពលោកយើងសព្វថ្ងៃ។ មូលបទ នៃកិច្ចប្រជុំមានភាពពាក់ព័ន្ធទៅនឹងសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺ រាតត្បាតសកលកូវីដ-១៩ ហើយដែលជាកង្វល់ដ៏ធំមួយសម្រាប់តំបន់ និងពិភពលោកទាំងមូល។ ឯកឧត្តមបានគូសបញ្ចាក់ថា ភាពជា ដៃគូដែលបានបង្កើតឡើងរវាងតំបន់អាស៊ី និងអឺរ៉ុបពិតជាមានសារៈសំខាន់ណាស់ ក្នុងការពិភាក្សា និងបន្តកិច្ចសហប្រតិបត្តិការគ្នាលើ បញ្ហាពាក់ព័ន្ធសកលលើវិស័យនយោបាយ។

គួរកត់សម្គាល់ផងដែរថា កិច្ចប្រជុំពេញអង្គលើកទី១នេះ គឺជាវេទិកាដ៏មានសារៈសំខាន់ ដែលប្រតិភូតំណាងសភាប្រទេសនីមួយៗ អញ្ជើញធ្វើសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងមូលបទ “ការលើកកម្ពស់ភាពជាដៃគូសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងសម័យ និងក្រោយវិបត្តិកូវីដ-១៩”។ ប្រតិភូនីមួយបានន្លែងកោតសរសើរចំពោះការរៀបចំកិច្ចប្រជុំប្រកបដោយអត្ថន័យ និងដំណើរ ដ៏រលូនរបស់សភាកម្ពុជា ព្រមទាំងបានធ្វើសេចក្តីថ្លែងការណ៍យ៉ាងក្បោះក្បាយ និងស៊ីជម្រៅលើបញ្ហាសកល ក្នុងគោលបំណងរិះរកនូវ យុទ្ធសាស្រ្ត និងមធ្យោបាយ ក្នុងការដោះស្រាយបញ្ហាទាំងនោះ ដោយផ្អែកលើពហុភាគីនិយម ប្រកបដោយស្មារតីមិត្តភាព សាមគ្គីភាព និងភាពជាដៃគូ។ ក្នុងបទអន្តរាគមន៍សុទ្ធសឹងតែបានបង្ហាញនូវក្តីបំណងប្រាថ្នារួម បម្រើនូវផលប្រយោជន៍រួម ព្រមទាំងបន្តពង្រឹងភាពជា ដៃគូសភា សម្រាប់សន្តិភាព និងការអភិឌ្ឍដោយចីរភាព។

មុននឹងបិទបញ្ចប់កិច្ចប្រជុំពេញអង្គលើកទី១ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានមានមតិបូកសរុប ដោយបានកោតសរសើរ និងធ្វើការវាយតំលៃខ្ពស់ចំពោះសេចក្តីថ្លែងការណ៍របស់គណៈប្រតិភូទាំងអស់ ដែលបានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃការលើកកម្ពស់ភាព ជាដៃគូរបស់សភា សម្រាប់សន្តិភាព និងការអភិវឌ្ឍ ប្រកបដោយចីរភាព ក្នុងអំឡុងពេល និងក្នុងយុគសម័យ ក្រោយជំងឺរាតត្បាត។ លោកជំទាវ បានសង្តត់ធ្ងន់ថា ជំងឺរាតត្បាត Covid-19 បានប៉ះពាល់ដល់មូលដ្ឋានគ្រឹះនៃសង្គម និងសេដ្ឋកិច្ចរបស់យើងជាខ្លាំង  ហើយ សន្តិភាព និងស្ថិរភាពក៏ត្រូវបានបំផ្លិចបំផ្លាញដោយជំងឺរាតត្បាតផងដែរ។ លោកជំទាវ បានគូសបញ្ជាក់បន្ថែមថា នៅក្នុងបរិបទនៃភាព មិនប្រាកដប្រជា និងការប្រែប្រួលកាន់តែខ្លាំងឆាប់រហ័សនៃពិភពលោក យើងទាំងអស់គ្នាត្រូវបន្តពូនជ្រុំមូលដ្ឋានគ្រឹះនៃសន្តិភាព ដើម្បី សម្រេចបាននូវការស្តារឡើងវិញក្រោយជំងឺរាតត្បាតប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់។ ជាមួយគ្នានេះផងដែរ យើងក៏ត្រូវ ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងភាពជាដៃគូ ដែលក្នុងនោះការទូតសភា និងភាពជាដៃគូមានតួនាទីយ៉ាងសំខាន់ក្នុងការលើក កម្ពស់សន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងពិភពលោកក្រោយជំងឺរាតត្បាត ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន