រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា ទទួលជួបសម្តែងការគួរសម និងចុះហត្ថលេខាលើពិធីសារជាមួយសហព័ន្ធសន្តិភាពសកល UPF
លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា ទទួលជួបសម្តែងការគួរសម និងចុះហត្ថលេខាលើពិធីសារជាមួយសហព័ន្ធសន្តិភាពសកល UPF
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/20/2021 7:41:29 AM )

នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធាន ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) បានអនុញ្ញាតឱ្យប្រតិភូសហព័ន្ធសន្តិភាពសកល (Universal Peace Federation-UPF) ដឹកនាំដោយ លោកបណ្ឌិត Yun Young-ho អគ្គនាយកស្នាក់ការកណ្តាល UPF ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

នៅក្នុងជំនួបនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍អំពីទំនាក់ទំនងដ៏ល្អរវាងអង្គការUPF ជាមួយសភា និងរាជរដ្ឋាភិបាល កម្ពុជា ដែលមានជាយូរមកហើយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះជំនឿជាក់របស់អង្គការនេះ មកលើប្រទេសកម្ពុជា ក្នុងការចូលរួមកសាង និងពង្រឹងសុខសន្តិភាព។ លោកជំទាវបានរំលឹកនូវកិច្ចសហការ និងភាពជោគជ័យនៅក្នុងកិច្ចប្រជុំកំពូលអាស៊ី- ប៉ាស៊ីហ្វិក ២០១៩ (APS-2019) កាលពីឆ្នាំ២០១៩នេះ ដែលប្រទេសកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះ។

លោកជំទាវ ក៏បានលើកឡើងនូវទឹកចិត្តដ៏សប្បុរសធម៌របស់ UPF ដោយបានចូលរួមចំណែកជួយរាជរដ្ឋាភិបាលកម្ពុជា រួមមានជាអង្ករ ចំនួន ១០០តោន និងថវិកាចំនួន ១០០,០០០ដុល្លារអាមេរិក តាមរយៈក្រុមប្រឹក្សាវប្បធម៌អាស៊ី ហើយដែល សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានស្ថាបនិកកិត្តិយស ACC បានសម្រេចបង្វែរ ជូនទៅ «សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ» (TYDA) ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងបេសកកម្មសង្គ្រោះបន្ទាន់ ប្រឆាំងនឹងកូវីដ-១៩ ដែលបានកសាងមន្ទីរពេទ្យ និងមជ្ឈមណ្ឌលថែទាំអ្នកជំងឺកូវីដ-១៩ ចំនួន ៥១កន្លែង កាលពីខែឧសភា កន្លងទៅ។

លោកជំទាវបានបន្តថា ជំនួយសប្បុរសធម៌ពីពេលកន្លងមក ក៏ដូចជាគំនិតផ្តួចផ្តើមនានា ដែលកំពុងចាប់ផ្តើមដំណើរការ ផ្តើមចេញពីកិច្ច- សហប្រតិបត្តិការដ៏ល្អរវាងអង្គការ UPF និងរាជរដ្ឋាភិបាលកម្ពុជា សំដៅរួមចំណែកដល់ការកសាង ការថែរក្សា និងការលើកកម្ពស់ សន្តិភាព និងវិបុលភាព ក្នុងតំបន់ និងពិភពលោក។ ជាមួយគ្នានេះផងដែរ លោកជំទាវ បានសម្តែងនូវក្តីរំភើបរីករាយ និងមោទនភាព យ៉ាងក្រៃលែង ចំពោះកម្ពុជាដែលមាន វិទ្យាស្ថានចក្ខុវិស័យអាស៊ី AVI ជាស្ថាប័នស្រាវជ្រាវឯករាជ្យរបស់ក្រុមប្រឹក្សាវប្បធម៌អាស៊ី ACC ដោយទទួលបាននូវសេចក្តីទុកចិត្តពី សម្តេចតេជោនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំអង្គការ UPF ឱ្យទទួលភារកិច្ចជា “លេខាធិការដ្ឋាន ស្ថាប័នស្រាវជ្រាវឆ្នាំ២០២២ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច” កាលពីខែកញ្ញា កន្លងទៅថ្មីៗនេះ។ លោកជំទាវ ក៏បានសង្កត់ធ្ងន់នូវតំលៃ នៃ សន្តិភាព ដែលកម្ពុជាបានមកដោយលំបាក។ កម្ពុជាទទួលបានសុខសន្តិភាព ស្ថិរភាព នយោបាយ ពេញលេញ ទើបធ្វើឱ្យមានការ- អភិវឌ្ឍន៍ មានកំណើនសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ ដែលទាំងនេះ គឺជាក្តីសង្ឃឹមថ្មី និងកាន់តែរឹងមាំជាលំដាប់ សម្រាប់ប្រជាពលរដ្ឋ ខ្មែរ។

ក្នុងជំនួបនេះផងដែរ លោកបណ្ឌិត Yun Young-ho បានសម្តែងនូវចំណាប់អារម្មណ៍ត្រេកអរយ៉ាងខ្លាំងក្នុងជំនួបសម្តែងការគួរសម ជាមួយ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏ដូចជាជួបជាមួយលោកជំទាវ នាពេលនេះផ្ទាល់។ ពិសេសជាងនេះទៅទៀត លោកបានសម្តែង នូវសេចក្តីពេញចិត្តឥតឧបមា ក្នុងឱកាសដែលលោកទទួលបាននូវមេដាយសហមេត្រី ថ្នាក់មហាសេនា ដែលពិតជាមហាកិត្តិយសដ៏ ធំធេង ប្រកបដោយគុណតំលៃខ្ពស់មិនអាចកាត់ថ្លៃបាន។ លោកបានកោតសរសើរនូវទឹកចិត្តដ៏ល្អប្រពៃថ្លៃថ្លា ការប្តេជ្ញាចិត្តដ៏មុះមុតក្នុង ការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំសភា។ លោកបានបញ្ជាក់បន្ថែមថា ជំនួបសម្តែងការគួរសមនាពេលនេះពិតជាប្រវត្តិសាស្រ្តមួយ ដែលមិនមែនសម្រាប់តែកម្ពុជាទេគឺសម្រាប់អាស៊ីប៉ាស៊ីហ្វិច និងពិភពលោក ទាំងមូល ដែលជាដំណើរឆ្ពោះទៅកាន់ពិភពលោកសុខសន្តិភាព។ លោកបណ្ឌិតបានបង្ហាញនូវសុឆន្ទៈ និងក្តីសង្ឃឹមដ៏មុតមាំ ជាមួយការ ប្តេជ្ញាចិត្ត ធ្វើការងារដោយអស់ពីចិត្តថ្លើម ក្រោមគំនិតផ្តួចផ្តើមរវាងរាជរដ្ឋាភិបាលកម្ពុជា សភាកម្ពុជា និងអង្គការ UPF អោយកាន់តែ ជោគជ័យ និងល្អប្រសើរ។

សូមជម្រាបជូនផងដែរថា ក្រោយជំនួបសម្តែងការគួរសម ក៏មានពិធីចុះហត្ថលេខាលើពិធីសារសំខាន់ៗចំនួន២ ក្នុងនោះមាន៖ ១.ពិធីសារ ស្តីពីការសហការរៀបចំកិច្ចប្រជុំកំពូលពិភពលោក ឆ្នាំ២០២២ ដែលគណៈកម្មាធិការរៀបចំ នៃព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធ សន្តិភាពសកល (UPF) នឹងសហការរៀបចំកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២ ដែលមានគោលបំណងលើកកម្ពស់សន្តិភាព ការផ្សះ- ផ្សារ និងការអភិវឌ្ឍ នៅអាស៊ីឦសាន ដោយផ្តោតលើសន្តិភាពនៅឧបទ្វីបកូរ៉េជាពិសេស និងសន្តិភាពពិភពលោកជាទូទៅ ២.ពិធីសារ នៃកិច្ចសហប្រតិបត្តិការស្តីពីគម្រោងអភិវឌ្ឍន៍ទន្លេមេគង្គ ក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍទន្លេមេគង្គលើវិស័យ រួមមាន វិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ ការអភិវឌ្ឍដេលផ្តោតលើប្រជាជន កសិកម្ម វារីវប្បកម្ម នវានុវត្តន៍ ការអប់រំ វប្បធម៌ ជាដើម ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន