ឯកអគ្គរដ្ឋទូតឆែកសន្យាជំរុញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជា__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញថ្លែងការណ៍ពីលទ្ធផលកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ដល់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១__ រដ្ឋសភាបន្តសម័យប្រជុំលើកទី៦ នីតិកាលទី៦ លើរបៀបវារៈចំនួន៧__ សភាកម្ពុជាប្រជុំរៀបចំការងារត្រៀមលក្ខណៈសម្រាប់ការធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអាយប៉ា លើកទី៤៣ ក្នុងឆ្នាំ២០២២__ សេចក្តីជូនដំណឹង រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ__ រដ្ឋសភាបោះឆ្នោតជ្រើសតំាងអនុប្រធានទី១ នៅថ្ងៃទី២៥ ខែវិច្ឆិកាខាងមុខ__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP11) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ តាមប្រព័ន្ធនិម្មិត នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១__ សមាជិសភាអាស៊ី និងអឺរ៉ុប ជួបពិភាក្សាគ្នាអំពី “ការឆ្លើយតបទៅនឹងអន្តរកម្មនៃសន្តិសុខទឹក ថាមពល និងស្បៀង ក្រោមឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ”__ សេចក្តីប្រកាស កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី ដប់មួយ/ASEP11 រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១__ DECLARATION OF THE ELEVENTH ASIA-EUROPE PARLIAMENTARY PARTNERSHIP MEETING/ASEP11__ ក្រុមពិភាក្សាទី២ នៃកិច្ចប្រជុំ (ASEP11) ពិភាក្សាគ្នាលើប្រធានបទ “ការលើកកម្ពស់ការស្ដារសេដ្ឋកិច្ចសកលឡើងវិញ ក្នុងសម័យ និងក្រោយវិបត្តិកូវីដ១៩”__ សមាជិសភាអាស៊ី និងអឺរ៉ុប ពិភាក្សាគ្នាអំពីបុរេសកម្មសភា ដើម្បីសន្តិភាព សន្តិសុខ និងវិបុលភាពរួម__ ASEP11៖ ប្រតិភូ១៩ប្រទេសឡើងថ្លែងការណ៍លើមូលបទ “ការលើកកម្ពស់ភាពជាដៃគូសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ទាំងក្នុងសម័យ និងក្រោយវិបត្តិកូវីដ-១៩”__ កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ដែលសភាកម្ពុជាជាម្ចាស់ផ្ទះ បានប្រារព្ធពិធីបើកជាផ្លូវការ__ ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី (មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ__ សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមដេញថ្លៃសម្រាប់គម្រោងសាងសង់អាគាររដ្ឋបាលថ្មី នៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីសភានៃព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP11) តាមប្រព័ន្ធនិម្មិត (Virtual Meeting) ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ជួបតំណាងរាជរដ្ឋាភិបាលដើម្បីពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ ចំនួនពីរ
គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ជួបតំណាងរាជរដ្ឋាភិបាលដើម្បីពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ ចំនួនពីរ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/20/2021 1:49:04 AM )

គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការ សហការ ជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ បានជួបប្រជុំតាមរយៈប្រព័ន្ធវីដេអូ Zoom ជាមួយ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី  តំណាងរាជរដ្ឋាភិបាល ដែលភ្ជាប់ពី វិមានរដ្ឋសភាទៅកាន់ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យសិក្សា និងពិភាក្សាទៅលើសេចក្តីព្រាងច្បាប់ចំនួនពីរគឺ៖

១-សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី (មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃ រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញ បន្ថែមសំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័ន ជាតិ។

២-សេចក្តីព្រាងច្បាប់ ស្តីពីកាតអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែម ទៅលើកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការ សហប្រជាជាតិ ទាក់ទងទៅនឹងការកាត់សេចក្តីនៅក្រោមច្បាប់កម្ពុជា នូវឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងនៅក្នុងរយៈកាល នៃកម្ពុជាប្រជាធិ- បតេយ្យ ស្តីពីការរៀបចំនៅក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា បានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា ៨២ថ្មី មាត្រា១០៦ថ្មី (មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញ  នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣និងមាត្រា៤ នៃ ច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ តម្រូវអោយប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្រី្ត និង ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតែមានសញ្ជាតិខ្មែរតែមួយគត់ គឺស្របតាមបរិបទនៃសភាពការណ៍ជាក់ស្តែង និងពុំមានអ្វីប៉ះពាល់ដល់ ប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញឡើយ។ ច្បាប់នេះធ្វើឡើងក្នុងពេលប្រទេសជាតិ មិនស្ថិតក្នុងភាព- អាសន្ន និងផ្អែកលើមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញ។

នាឱកាសនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានមានប្រសាសន៍លើកឡើងថា រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងក្រុមប្រឹក្សាធម្មនុញ្ញ គឺជាស្ថាប័នកំពូលរបស់ជាតិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមានការទទួលខុសត្រូវ ក្នុងការសម្រេចលើកិច្ចការសំខាន់ៗដែលជាអាយុជីវិតប្រទេសជាតិ សំដៅធានាការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា និងការប្រឆាំងដាច់ខាតទៅនឹងការជ្រៀតជ្រែកពីបរទេសចូលក្នុង កិច្ចការផ្ទៃក្នុងរបស់ជាតិ ឬការបង្គាប់បញ្ជាចំពោះគោលនយោបាយជាតិ និងអន្តរជាតិរបស់កម្ពុជា។ ផ្អែកលើមូលដ្ឋាននេះ ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ សុទ្ធតែបានកំណត់នូវកាតព្វកិច្ចត្រូវធ្វើសច្ចាប្រណិធាន មុនចូលកាន់ តំណែង នៅចំពោះ ព្រះភ័ក្ត្រព្រះមហាក្សត្រ ព្រះភ័ក្ត្រនៃសម្តេចព្រះសង្ឃរាជ និងទេវតារក្សាស្វេតច្ឆត្រ ដោយត្រូវប្តេជ្ញាជាដាច់ខាតនូវ ការអនុវត្តកាតព្វកិច្ចស្មោះត្រង់ចំពោះជាតិមាតុភូមិ និងការពារឧត្តមប្រយោជន៍ ដែលជាអាយុជីវិតជាតិ និងប្រជាជនកម្ពុជា។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានបន្តថា ទន្ទឹមនឹងនេះ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ដែលមានការ ពាក់ព័ន្ធក៏បានតម្រូវឱ្យតំណាងរាស្រ្ត សមាជិករដ្ឋសភា ព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញទាំងអស់ ត្រូវមាន សញ្ជាតិខ្មែរតាំងពីកំណើត។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍បន្ថែមថា ចំពោះសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងបន្ថែមទៅលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិទាក់ទងទៅនឹងការកាត់សេចក្តីនៅក្រោម ច្បាប់កម្ពុជានូវឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងនៅក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ស្តីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ ការងារអង្គជំនុំជម្រះវិសាមញ្ញ គឺជាកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ទាក់ទងទៅនឹងការកាត់សេចក្តីនៅ ក្រោមច្បាប់កម្ពុជា នូវឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងនៅក្នុងរយៈកាល នៃរបបកម្ពុជាប្រជាធិតេយ្យ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០០៣។ ដើម្បីជួយសម្រួលដល់ការងារអនុវត្តជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិបានចុះហត្ថលេខា ទៅលើកិច្ចព្រព្រៀងបំពេញបន្ថែមចំនួនពីរទៀតរួមមាន កិច្ចព្រមព្រៀងបំពេញបន្ថែមស្តីពីទីតាំង ឧបករណ៍ប្រើប្រាស់ បរិក្ខា និងសេវាកម្ម និងកិច្ចព្រមព្រៀងបំពេញបន្ថែមស្តីពីសន្តិសុខ និងសុវត្ថិភាព។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បញ្ជាក់ថា កិច្ចព្រមព្រៀងបន្ថែមនេះមានគោលបំណងរៀបចំយន្តការមួយដែលត្រូវបន្តអនុវត្ត មុខងារសេសសល់ក្រោយ អ.វ.ត.ក បញ្ចប់ជាស្ថាពរនូវសំណុំរឿងចុងក្រោយរបស់ខ្លួន។

បន្ទាប់ពីបានស្ដាប់ការពន្យល់បកស្រាយដ៏ក្បោះក្បាយពីតំណាងរាជរដ្ឋាភិបាលរួចមក ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា បាន មានប្រសាសន៍ថា គណៈកម្មការបានយល់ច្បាស់ និងឯកភាពគ្នាសម្រេចបញ្ជូនសេចក្ដីព្រាងច្បាប់ទាំងពីរ ទៅគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភាវិញ ដើម្បីពិនិត្យដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភានាពេលខាងមុខ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន