គណៈប្រតិភូរដ្ឋសភាកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពពិភពលោក__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ចាត់តំណាងអញ្ជើញសួរសុខទុក្ខ លោកជំទាវ ហូ ណូន ដល់គេហដ្ឋាន__ AMENDMENT OF BIDDING DOCUMENT__ នាយករដ្ឋមន្រ្តីឡាវអរគុណកម្ពុជាដែលបានផ្តល់ជំនួយថវិកា សម្ភារៈបរិក្ខារទេព្យប្រយុទ្ធប្រឆំាងជំងឺកូវីដ-១៩ ដល់ប្រទេសឡាវជាបន្តបន្ទាប់__ ឯកអគ្គរដ្ឋទូតឆែកសន្យាជំរុញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជា__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញថ្លែងការណ៍ពីលទ្ធផលកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ដល់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១__ រដ្ឋសភាបន្តសម័យប្រជុំលើកទី៦ នីតិកាលទី៦ លើរបៀបវារៈចំនួន៧__ សភាកម្ពុជាប្រជុំរៀបចំការងារត្រៀមលក្ខណៈសម្រាប់ការធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអាយប៉ា លើកទី៤៣ ក្នុងឆ្នាំ២០២២__ សេចក្តីជូនដំណឹង រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ__ រដ្ឋសភាបោះឆ្នោតជ្រើសតំាងអនុប្រធានទី១ នៅថ្ងៃទី២៥ ខែវិច្ឆិកាខាងមុខ__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP11) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ តាមប្រព័ន្ធនិម្មិត នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១__ សមាជិសភាអាស៊ី និងអឺរ៉ុប ជួបពិភាក្សាគ្នាអំពី “ការឆ្លើយតបទៅនឹងអន្តរកម្មនៃសន្តិសុខទឹក ថាមពល និងស្បៀង ក្រោមឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ”__ សេចក្តីប្រកាស កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី ដប់មួយ/ASEP11 រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១__ DECLARATION OF THE ELEVENTH ASIA-EUROPE PARLIAMENTARY PARTNERSHIP MEETING/ASEP11__ ក្រុមពិភាក្សាទី២ នៃកិច្ចប្រជុំ (ASEP11) ពិភាក្សាគ្នាលើប្រធានបទ “ការលើកកម្ពស់ការស្ដារសេដ្ឋកិច្ចសកលឡើងវិញ ក្នុងសម័យ និងក្រោយវិបត្តិកូវីដ១៩”__ សមាជិសភាអាស៊ី និងអឺរ៉ុប ពិភាក្សាគ្នាអំពីបុរេសកម្មសភា ដើម្បីសន្តិភាព សន្តិសុខ និងវិបុលភាពរួម__ ASEP11៖ ប្រតិភូ១៩ប្រទេសឡើងថ្លែងការណ៍លើមូលបទ “ការលើកកម្ពស់ភាពជាដៃគូសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ទាំងក្នុងសម័យ និងក្រោយវិបត្តិកូវីដ-១៩”__ កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ដែលសភាកម្ពុជាជាម្ចាស់ផ្ទះ បានប្រារព្ធពិធីបើកជាផ្លូវការ__ ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី (មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ__ សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមដេញថ្លៃសម្រាប់គម្រោងសាងសង់អាគាររដ្ឋបាលថ្មី នៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីសភានៃព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP11) តាមប្រព័ន្ធនិម្មិត (Virtual Meeting) ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អគ្គលេខាធិការដ្ឋានរដ្ឋសភាចុះអនុស្សរណៈយោគយល់គ្នាជាមួយវិទ្យាស្ថានចក្ខុវិស័យអាស៊ី
អគ្គលេខាធិការដ្ឋានរដ្ឋសភាចុះអនុស្សរណៈយោគយល់គ្នាជាមួយវិទ្យាស្ថានចក្ខុវិស័យអាស៊ី
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/13/2021 6:39:54 AM )

លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភា នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងអគ្គលេខាធិការដ្ឋានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) តាមរយៈប្រព័ន្ធវីដេអូនិម្មិត (Zoom) ផ្សាយចេញពីវិមានរដ្ឋសភា។

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានមានប្រសាសន៍ថា ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងអគ្គ- លេខាធិការដ្ឋានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយវិទ្យាស្ថានចក្ខុវិស័យអាស៊ីនេះ គឺជាកិច្ចសហប្រតិបត្តិការគ្នា ដើម្បីជាចន្ទល់- មួយ ក្នុងកិច្ចការនយោបាយ ជួយដល់កិច្ចការស្រាវជ្រាវស៊ីជម្រៅ ព្រមទាំងជាជំនួយការដ៏សំខាន់ជូនដល់តំណាងរាស្ត្រ ក្នុងការអភិវឌ្ឍ ផ្នែកនយោបាយ សេដ្ឋកិច្ចប្រកបដោយគុណភាព ដែលអាចឈានទៅរកការស្មើភាពគ្នាជាមួយសភានៃបណ្តាប្រទេសដទៃទៀត។

ឯកឧត្តមបណ្ឌិត  សុក ស៊ីផាន់ណា ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានមានប្រសាសន៍ថា ការចុះអនុស្សរណៈ យោគយល់គ្នានេះមានរយៈពេល៣ឆ្នាំ គិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ហើយនឹងបន្តដោយស្វ័យប្រវត្តិប្រសិនបើមិនមានភាគីណា មួយសុំបញ្ចប់។ អនុស្សរណៈយោគយល់គ្នានេះ មានគោលបំណងបង្កើត និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក្នុងវិស័យ សិក្សាស្រាវជ្រាវ ការរៀបចំកម្មវិធីផ្សេងៗ ការផ្សព្វផ្សាយ និងការពិគ្រោះយោបល់អំពីកិច្ចការជាតិនិងអន្តរជាតិ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលបានបន្តថា រាល់ការផ្សព្វផ្សាយជាសាធារណៈនូវឯកសារដែលភាគីទាំងពីរសម្រេចបានដោយកិច្ចសហ- ប្រតិបត្តិការតាមរយៈអនុស្សរណៈយោគយល់គ្នានេះ ត្រូវតែមានការព្រមព្រៀងដោយភាគីទាំងពីរ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភា បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ អគ្គលេខាធិការរដ្ឋានរដ្ឋសភា និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដែលបានធ្វើកិច្ចសហការគ្នា ជួយជ្រោមជ្រែងគ្នា និងជាបង្អែកគ្នាទៅវិញ ទៅមក ក្នុងការជួយសិក្សាស្រាវជ្រាវផ្នែកនយោបាយ សេដ្ឋកិច្ច ជូនដល់តំណាងរាស្ត្រ។ លោកជំទាវមានប្រសាសន៍បន្តថា វិទ្យាស្ថាន ចក្ខុវិស័យអាស៊ី ត្រូវបានគេទទួលស្គាល់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលនេះគឺជាមោទនភាពជាតិខ្មែរ ហើយវិទ្យាស្ថាននេះក៏ជាកន្លែង បណ្តុំដោយបញ្ញវន្ត និងបណ្ឌិតវ័យក្មេងជាច្រើន ដែលនៅពេលនេះបានធ្វើកិច្ចសហការជាមួយអគ្គលេខាធិការរដ្ឋានរដ្ឋសភា ដើម្បីជួយ បង្កើនប្រសិទ្ធភាពការងាររបស់រដ្ឋសភា ក៏ដូចជាការបម្រើសេវាជូនតំណាងរាស្ត្រប្រកបដោយគុណភាព និងមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន