សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងល្អនៃថ្នាក់ដឹកនាំកម្ពុជា-ឡាវ ជំនាន់មុន​ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់យុវជនជំនាន់ក្រោយ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់លើនិវត្តន៍ជន​ និងមនុស្សចាស់ទាំងសុខភាព​ និងជីវភាព __ សភាកម្ពុជាចូលរួមកិច្ចប្រជុំ គណៈកម្មការអប់រំ វប្បធម៌ និងផ្សព្វផ្សាយនៃសភានិយាយភាសាបារាំង (APF) នៅប្រទេសរ៉ូមានី __ គណៈប្រតិភូរដ្ឋសភាកម្ពុជា បានអញ្ជេីញចូលរួមសិក្ខាសាលា ស្តីពី “ការអនុវត្តអភិបាលកិច្ចល្អរបស់សភា Workshop on Parliamentary Good Governance Practices” __ ព្រះរាជសុន្ទរកថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការកិច្ចការបរទេសសភាកម្ពុជា-ឡាវ-វៀតណាម ពិភាក្សាពីការលើកកម្ពស់ភាពជាដៃគូសភា ដើម្បីជំរុញការអភិវឌ្ឍ និងការឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩ នៅតំបន់ត្រីកោណអភិវឌ្ឍន៍ CLV
គណៈកម្មការកិច្ចការបរទេសសភាកម្ពុជា-ឡាវ-វៀតណាម ពិភាក្សាពីការលើកកម្ពស់ភាពជាដៃគូសភា ដើម្បីជំរុញការអភិវឌ្ឍ និងការឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩ នៅតំបន់ត្រីកោណអភិវឌ្ឍន៍ CLV
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/22/2021 9:33:37 PM )

អង្គសន្និសីទលើកទី៨នៃគណៈកម្មការកិច្ចការបរទេសនៃសភា កម្ពុជា-ឡាវ-វៀតណាម (CLV) បានដំណើរការទៅដោយមានការអញ្ជើញ ជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកអង្គសន្និសីទពី លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា ជាតំណាងដ៏ខ្ពង់- ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ក្រោមមូលបទស្តីពី “ការលើកកម្ពស់ ភាពជាដៃគូសភា ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងការឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩ នៅតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA”  ដែលផ្សាយចេញពីវិមានរដ្ឋសភាកម្ពុជា តាមប្រព័ន្ធនិម្មិត។

សន្និសីទលើកទី៨ នៃគណៈកម្មការកិច្ចការបរទេស នៃសភា កម្ពុជា-ឡាវ-វៀតណាម (CLV) នាពេលនេះ រៀបចំដោយគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា នៃសភាកម្ពុជា ដឹកនាំដោយ ឯកឧត្ដម ឈាង វុន ដោយមានការអញ្ជើញចូលរួមពីគណៈប្រតិភូគណៈកម្មការកិច្ចការបរទេសរដ្ឋសភា នៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម និងគណៈ- កម្មាធិការសម្របសម្រួលរួម អនុគណៈកម្មការនានា នៃតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA កម្ពុជា-ឡាវ-វៀតណាម ព្រមទាំងអាជ្ញាធរ ខេត្តជាប់ព្រំដែន នៃប្រទេសទាំងបីផងដែរ។

ក្នុងសុន្ទរកថាស្វាគមន៍ ឯកឧត្ដម ឈាង វុន ប្រធានគណៈប្រតិភូសភាកម្ពុជា បានមានប្រសាសន៍ថា អង្គសន្និសីទនាពេលនេះ នឹងធ្វើ ការពិភាក្សាគ្នាអំពីបរិបទតំបន់ និងពិភពលោក នាពេលបច្ចុប្បន្ន ជាពិសេសការលើកឡើងចំបញ្ហាដែលប្រទេសនៅលើពិភពលោក ក៏ដូច ប្រទេសយើងទាំងបីកំពុងប្រឈម និងឆ្លងកាត់ ក្នុងគោលដៅស្ដារឡើងវិញ និងធ្វើឲ្យកាន់តែប្រសើរឡើងនៃសេដ្ឋកិច្ច-សង្គម ឆ្ពោះទៅរក ការសម្រេចគោលដៅអភិវឌ្ឍន៍ដោយចីរភាពក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍របស់ប្រទេសទាំងបី។

ឯកឧត្ដមប្រធានគណៈប្រតិភូ បានបន្តថា កិច្ចប្រជុំគណៈកម្មការកិច្ចការបរទេសរបស់សភា នៃប្រទេសទាំងបី គឺជាយន្តការសហប្រតិបត្តិ- ការ ក្នុងការចែករំលែកបទពិសោធន៍ រួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីជួយជំរុញ និងគាំទ្ររដ្ឋាភិបាលប្រទេសទាំងបី ក្នុងការ កសាងតំបន់ត្រីកោណអភិវឌ្ឍន៍ឱ្យមានការរីកចម្រើន ជាពិសេសស្ដារឡើងវិញនូវផលប៉ះពាល់ នៃការរីករាលដាល នៃជំងឺកូវីដ-១៩ លើ សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ ឱ្យត្រលប់មកប្រក្រតីភាពវិញក្នុងពេលដ៏ខ្លីខាងមុខនេះ។

នៅក្នុងចំណាប់អារម្មណ៍របស់ប្រធានគណៈប្រតិភូគណៈកម្មការកិច្ចការបរទេសសភា នៃប្រទេសឡាវ និងវៀតណាម ក៏បានធ្វើការកត់- សម្គាល់អំពីផលប៉ះពាល់ដែលបណ្ដាលមកពីការរីករាលដាលនៃជំងឺកូវីដ១៩ លើវិស័យសេដ្ឋកិច្ច និងសង្គម នៅក្នុងប្រទេសរបស់ខ្លួន និងថាកិច្ចប្រជុំគណៈកម្មការកិច្ចការបរទេសរបស់សភានៃប្រទេសទាំងបី គឺជាយន្តការសហប្រតិបត្តិការដ៏មានសារៈសំខាន់ ក្នុងការចែក រំលែកបទពិសោធន៍រួមគ្នាដោះស្រាយបញ្ហាប្រឈមនានា និងជាឱកាសសម្រាប់ពិនិត្យមើលឡើងវិញពីដំណើរការនៃការអភិវឌ្ឍ នៃតំបន់ ត្រីកោណអភិវឌ្ឍន៍ វាយតម្លៃលទ្ធផលដែលសម្រេចបាននាពេលកន្លងមក ដាក់ចេញនូវដំណោះស្រាយ និងលើកទិសដៅ ដើម្បីជំរុញ ផែនការអភិវឌ្ឍន៍តំបន់ត្រីកោណនៃប្រទេសទាំងបីក្នុងអំឡុងពេល និងក្រោយវិបត្ដិកូវីដ-១៩។

ក្នុងនាម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមលោកជំទាវផ្ទាល់ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា បានមានប្រសាសន៍ថា សន្និសីទលើកទី៨ នៃគណៈកម្មការកិច្ចការបរទេស រដ្ឋសភា កម្ពុជា-ឡាវ-វៀតណាម ក្រោមមូលបទស្តីពី “ការលើកកម្ពស់ភាពជាដៃគូសភា ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងការ ឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩ នៅតំបន់ត្រីកោណអភវិឌ្ឍន៍ CLV-DTA ដែលគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនា និងព័ត៌មាន នៃសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំតាមប្រព័ន្ធនិម្មិតនាពេលនេះ គឺជាមូលបទដ៏មានសារៈសំខាន់ ស្របនឹងពេល បច្ចុប្បន្ន ដែលជំងឺកូវីដ-១៩បាននឹងកំពុងរីករាលដាលនៅក្នុងប្រទេសទាំងបី ព្រមទាំងបានបង្កឧបសគ្គជាច្រើនលើគ្រប់វិស័យ ជាពិសេស រាំងស្ទះដល់ការដំណើការនៃការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។

លោកជំទាវបានមានប្រសាសន៍ទៀតថា ការលើកកម្ពស់តួនាទីសភា ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ពិតជាមានសារៈសំខាន់ ដែលតម្រូវឱ្យទាំងអស់គ្នា ក្នុងនោះមានតួអង្គសំខាន់ៗ ដូចជា សភា រដ្ឋាភិបាល គណបក្សនយោបាយ វិស័យឯកជន សង្គមស៊ីវិល អង្គការតំបន់ និងអន្តរជាតិ ត្រូវតែរួមសាមគ្គីភាព និងឯកភាពគ្នាជាធ្លុងមួយ ក្នុងក្របខណ្ឌតំបន់ និងក៏ដូចជាសកលលោក ដែលពិតជា មហាថាមពលដ៏សកម្មមិនអាចខ្វះបាន ដើម្បីតស៊ូប្រយុទ្ធប្រឆាំង នឹងវិបត្តិដ៏កាចសាហាវនេះ។

ទាក់ទងនឹងតំបន់ត្រីកោណអភិឌ្ឍន៍ លោកជំទាវកិត្តិសង្គហបណ្ឌិតបានធ្វើការកត់សម្គាល់ថា តំបន់ត្រីកោណអភិឌ្ឍន៍ គឺនៅមានគម្លាតធំ ក្នុងការយល់ដឹងអំពីប្រព័ន្ធឌីជីថល និងការកសាងសមត្ថភាពផ្នែកឌីជីថល ដើម្បីជួយគាំទ្រដល់ប្រជាជន និងសហគ្រាសឲ្យអាចសម្រប ខ្លួននិងទទួលយកនូវបច្ចេកវិទ្យាឌីជីថល ដើម្បីចាប់ផ្តើមពាណិជ្ជកម្មអេឡិចត្រូនិក (e-commerce) ប្រើប្រាស់សេវាកម្មធនាគារអេឡិចត្រូ- និច (e-banking) ដើម្បីសម្របខ្លួនទៅក្នុងប្រក្រតីកម្មតាមគន្លងថ្មី។

សូមជម្រាបថា កិច្ចសហប្រតិបត្តិការក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម បានបង្កើតឡើងក្នុងឆ្នាំ១៩៩៩។ ឆ្លងកាត់រយៈ- ពេល២០ឆ្នាំកន្លងមក តំបន់នេះមានស្ថេរភាពល្អ សន្តិសុខរឹងមាំ និងមានការអភិវឌ្ឍរីកចម្រើនឡើងជាលំដាប់ ដោយបានជួយកាត់បន្ថយ ភាពក្រីក្រជាច្រើនក្នុងតំបន់ផងដែរ។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន