រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំ ដើម្បីពិនិត្យអំពីវឌ្ឍនភាពការងារ និងពិភាក្សាអំពីទិសដៅការងារបន្ត សម្រាប់ឆ្ពោះទៅរៀបចំកិច្ចប្រជុំ(ASEP11)
ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំ ដើម្បីពិនិត្យអំពីវឌ្ឍនភាពការងារ និងពិភាក្សាអំពីទិសដៅការងារបន្ត សម្រាប់ឆ្ពោះទៅរៀបចំកិច្ចប្រជុំ(ASEP11)
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/20/2021 4:54:30 AM )

ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី- អឺរ៉ុប លើកទី១១ (ASEP11) នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំ ដើម្បីពិនិត្យអំពីវឌ្ឍនភាពការងារ ដែលបានរៀបចំកន្លងមក និងពិភាក្សាអំពីទិសដៅការងារបន្ត ដូចជាផ្នែកខ្លឹមសារ និងឯកសារកិច្ចប្រជុំ ការងាររដ្ឋបាល ពិធីការ និងជាពិសេសការងារបច្ចេកទេសព័ត៌មានវិទ្យា (ICT) សម្រាប់ឆ្ពោះទៅរៀបចំ និងដឹកនាំកិច្ចប្រជុំភាពជាដៃគូសភា អាស៊ី-អឺរ៉ុប លើកទី១១ (ASEP11) តាមអនឡាញ ONLINE ឬហៅថាប្រព័ន្ធនិម្មិត (Virtual Meeting) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ។

កិច្ចប្រជុំនេះ រៀបចំឡើងនៅវិមានរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពី លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា និងជាអនុប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ និងឯកឧត្តម លោកជំទាវ ជាប្រធាន អនុគណៈកម្មការរៀបចំទាំង៦ ប្រធានគណៈប្រតិភូ និងប្រធានដឹកនាំកិច្ចប្រជុំក្រុមពិភាក្សាទាំងបី ព្រមទាំងមន្ត្រីជំនាញមួយចំនួនទៀត។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានមានប្រសាសន៍ថា កាលបរិច្ឆេទនៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP11) ដែលសភានៃព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំ គឺនៅសល់រយៈពេលតែជាង១ខែទៀតទេ នឹងដល់ថ្ងៃនៃកិច្ចប្រជុំ ដែលត្រូវ រៀបចំតាមអនឡាញ ឬហៅថាប្រព័ន្ធនិម្មិត (Virtual Meeting)។ កិច្ចប្រជុំតាមរយៈអនឡាញបែបនេះ គឺជាការរៀបចំលើកទី១ហើយ សម្រាប់ វេទិកាកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (ASEP) និងក៏ជាលើកទី១ដែរ សម្រាប់សភាកម្ពុជា ដែលទទួលរៀបចំកិច្ចប្រជុំ អនឡាញ ហើយមានទ្រង់ទ្រាយធំបែបនេះ។

ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ក៏បានមានប្រសាសន៍លើកឡើងពីបញ្ហា ការអញ្ជើញតំណាងអង្គការខ្លះ ចូលរួមជាភ្ញៀវ កិច្ចប្រជុំ។ ការជ្រើសរើសវាគ្មិន និងអ្នករាយការណ៍ សម្រាប់កិច្ចប្រជុំក្រុមពិភាក្សានីមួយៗ។ ការកំណត់ពេលវេលាដែលត្រូវផ្ញើរសេចក្ដី- ព្រាងសេចក្ដីប្រកាស (Zero Draft) ទៅប្រទេសសមាជិក Asep ទាំងអស់។ ការរៀបចំស្ប៉តជាឃ្លីបវីដេអូខ្លី សម្រាប់ចាក់បញ្ចាំងនៅមុន ពេលពិធីបើកកិច្ចប្រជុំ និងទីកន្លែង(សាល) ដែលត្រូវរៀបចំពិធីបើក និងដំណើរការកិច្ចប្រជុំជាដើម។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងជាប្រធានលេខាធិការដ្ឋានជាតិ ASEP-11 បានរាយការណ៍ សង្ខេបអំពីលទ្ធផលការងារត្រៀម សម្រាប់ការរៀបចំកិច្ចប្រជុំខាងលើ ហើយសមាជិកអង្គប្រជុំផ្សេងៗទៀត ក៏បានចូលរួមមតិយោបល់ ពិភាក្សាផងដែរ។

អង្គប្រជុំក៏បានទទួលនូវការចូលរួមផ្ដល់មតិយោបល់ ពិភាក្សាយ៉ាងក្បោះក្បាយ ពីលោកជំទាវ ឯកឧត្ដម ជាសមាជិកនៃអង្គប្រជុំ ដែលបាន ចូលរួមនាពេលនេះ។

ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល បានថ្លែងអំណរគុណចំពោះការចូលរួមផ្ដល់មតិយោបល់របស់លោកជំទាវ ឯកឧត្ដមទាំងអស់ និងសូមស្នើឲ្យអនុគណៈកម្មការនានា ចំណុះគណៈកម្មការរៀបចំ បន្តធ្វើការងារតាមមុខសញ្ញារៀងៗខ្លួន ពិសេសអនុគណៈកម្មការ ព័ត៌មាន និងអាយស៊ីធី ត្រូវសិក្សាជាមួយអង្គភាពជំនាញ សំដៅធ្វើយ៉ាងណាត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធានាឲ្យ កិច្ចប្រជុំតាមប្រព័ន្ធនិម្មិតនេះ ប្រព្រឹត្តទៅដោយរលូន និងចៀសវាងភាពរអាក់រអួល។

ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ក៏បានជំរុញឲ្យលេខាធិកា- រដ្ឋាន (ASEP11) រៀបចំការងារ និងឯកសារពាក់ព័ន្ធនានា ដាក់ជូនអនុគណៈកម្មការខ្លឹមសារ និងឯកសារពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា ដើម្បីដាក់ជូនថ្នាក់ដឹកនាំពិនិត្យសម្រេច។ ហើយលេខាធិការដ្ឋាន (ASEP11) ក៏ត្រូវ បន្តធ្វើទំនាក់ទំនងជាប្រចាំជាមួយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងទំនាក់ទំនងជាមួយមន្ត្រីសម្របសម្រួលការងារ ASEP នៅទីក្រុងប្រ៊ុយស៊ែល ដើម្បី ធ្វើយ៉ាងណាឱ្យការរៀបចំកិច្ចប្រជុំនេះ ប្រព្រឹត្តទៅបានរលូន និងទទួលបានជោគជ័យ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន