សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ចអាយប៉ាពិភាក្សាគ្នាលើរបៀបវារៈតែបីក្នុងចំណោមរបៀបវារៈចំនួនបួន
កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ចអាយប៉ាពិភាក្សាគ្នាលើរបៀបវារៈតែបីក្នុងចំណោមរបៀបវារៈចំនួនបួន
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (8/24/2021 4:38:44 AM )

កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ចអាយប៉ា ដឹកនាំដោយ លោកជំទាវ Honourable Ms Khairunnisa Haji Ash'ari សមាជិកក្រុម ប្រឹក្សានីតិប្បញ្ញត្តិ នៃព្រុយណេដារូស្សាឡាម និងជាប្រធានគណៈកម្មាធិការសង្គមកិច្ច នៃអន្តរសភាអាស៊ាន (AIPA42) បានលើកយក របៀបវារៈ ចំនួន៤ មកធ្វើការពិភាក្សាគ្នាគឺ៖

១.របាយការណ៍កិច្ចប្រជុំលើកទី៤ ស្តីពីក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ាស្តីពីគ្រោះថ្នាក់នៃគ្រឿងញៀន

២.សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពី ការពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនឌីជីថលបរិយាបន្នកម្ម ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការ ប្រែប្រួលអាកាសធាតុ (ស្នើដោយព្រុយណេ)

៣.សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពី ការធ្វើមូលដ្ឋានកម្ម លើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) សម្រាប់ការអនុវត្តថ្នាក់ជាតិ ប្រកបដោយប្រសិទ្ធិភាព (ស្នើដោយម៉ាឡេស៊ី)

៤.សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពី បច្ចេកវិទ្យាក្នុងការសម្រួលការចូលរួមការបោះឆ្នោត (ស្នើដោយម៉ាឡេស៊ី)

ឯកឧត្ដម យ៉ង់ សែម ប្រធានប្រតិភូគណៈកម្មាធិការសង្គមកិច្ច អាយប៉ា កម្ពុជា បានដឹកនាំសហការី មាន លោកជំទាវ និន សាផុន សមាជិការដ្ឋសភា និង លោកជំទាវ ម៉ក់ វណ្ណស៊ីថា សមាជិការដ្ឋសភា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ចអាយប៉ា នៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤២ ដែលសភាប្រទេសព្រុយណេដារូស្សាឡាមធ្វើជាម្ចាស់ផ្ទះ តាមរយៈប្រព័ន្ធវីដេអូ ដែលភ្ជាប់ ពីវិមានរដ្ឋសភាទៅទីក្រុងបានដាស៊េរីបេហ្កាវ៉ាន់ ប្រទេសព្រុយណេដារូស្សាឡាម នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ។

ឯកឧត្ដម យ៉ង់ សែម បានមានប្រសាសន៍ទៅកាន់កិច្ចប្រជុំដោយបានថ្លែងគាំទ្រចំពោះរបៀបវារៈ៣ខាងដើម ហើយក្នុងនាមគណៈប្រតិភូ គណៈកម្មាធិការសង្គមកិច្ច អាយប៉ា កម្ពុជា ក៏បានស្នើសុំកែសម្រួលចំណុចខ្លះនៃរបៀបវារៈទី២ គឺសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពី ការ ពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនឌីជីថលបរិយាបន្នកម្ម ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងទី៣ សេចក្ដី- ព្រាងសេចក្ដីសម្រេចស្ដីពី ការធ្វើមូលដ្ឋានកម្មលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) សម្រាប់ការអនុវត្តថ្នាក់ជាតិប្រកបដោយ ប្រសិទ្ធិភាព។

ទាក់ទិននឹងរបៀបវារៈទី៤ គឺ សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពី បច្ចេកវិទ្យាក្នុងការសម្រួលការចូលរួមការបោះឆ្នោត ឯកឧត្ដមប្រធានប្រតិភូ បានស្នើដករបៀបវារៈនេះចេញ ដោយហេតុថា សេចក្ដីព្រាងសេចក្ដីសម្រេចនេះមិនពាក់ព័ន្ធនឹងគណៈកម្មាធិការសង្គមកិច្ចទេ និងគួរត្រូវ បានដាក់ពិភាក្សាក្នុងគណៈកម្មាធិការនយោបាយ ដោយសារខ្លឹមសារសេចក្ដីព្រាងសេចក្ដីសម្រេចនេះ ពាក់ព័ន្ធនឹងសិទ្ធិបោះឆ្នោត សិទ្ធិ- នយោបាយ និងប្រជាធិបតេយ្យ។ ម្យ៉ាងទៀតការរៀបចំការបោះឆ្នោតគឺជារឿងរបស់ប្រទេសនីមួយៗ ដែលមានយុទ្ធវិធី និងការរៀបចំ ដែលខុសៗគ្នា។

សម្រាប់កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ច នៃអន្តរសភាអាស៊ាននៅពេលនេះ គឺបានឯកភាពគ្នាទៅលើរបៀបវារៈតែ៣ប៉ុណ្ណោះ សម្រាប់ ដាក់ជូនមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤២ ធ្វើការអនុម័ត នៅក្នុងសម័យប្រជុំពេញអង្គលើកទី២របស់ខ្លួន នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។ ចំណែករបៀបវារៈទី៤(ចុងក្រោយ) គឺ សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពី បច្ចេកវិទ្យាក្នុងការសម្រួលការចូលរួមការបោះឆ្នោត (ស្នើដោយម៉ាឡេស៊ី ) អង្គប្រជុំមិនបានធ្វើការពិភាក្សាទេ ដោយស្នើលើកយកទៅពិភាក្សាគ្នានៅក្នុងកិច្ចប្រជុំលើកក្រោយទៀត ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន