សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សភាកម្ពុជាត្រៀមរៀបចំសន្និសីទលើកទី៨នៃគណៈកម្មការកិច្ចការបរទេសសភា កម្ពុជា ឡាវ វៀតណាម
សភាកម្ពុជាត្រៀមរៀបចំសន្និសីទលើកទី៨នៃគណៈកម្មការកិច្ចការបរទេសសភា កម្ពុជា ឡាវ វៀតណាម
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/23/2021 2:42:56 AM )

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា​បានដឹកនាំកិច្ចប្រជុំក្រុមការងារតាមប្រព័ន្ធវីដេអូ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ដើម្បីពិភាក្សាគ្នាអំពីការត្រៀម រៀបចំសន្និសីទលើកទី៨ នៃគណៈកម្មការកិច្ចការបរទេស នៃសភា កម្ពុជា ឡាវ វៀតណាម ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ខាងមុខ។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូនាព្រឹកនេះមាន ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកសហប្រតិបត្តិការជាមួយអន្តរសភា កម្ពុជា ឡាវ វៀតណាម ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ នៃព្រឹទ្ធសភា ឯកឧត្តម សុខ ឥសាន្ត ប្រធានគណៈកម្មការទី៤ នៃព្រឹទ្ធសភា ឯកឧត្តម សួស យ៉ារ៉ា អនុប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា ឯកឧត្តម នឹម ច័ន្ទតារា លេខាធិការគណៈកម្មការទី៥នៃរដ្ឋសភា ឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ អនុប្រធាន លេខាធិការ សមាជិកសមាជិកាគណៈកម្មការទី៥ រដ្ឋសភា ព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ សមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា នៃខេត្តតំបន់ត្រីកោណ រួមជាមួយមន្រ្តីជំនាញនៃអគ្គលេខា- ធិការដ្ឋានរដ្ឋសភា ព្រឹទ្ធសភាផងដែរ។

ឯកឧត្តម ឈាង វុន បានមានប្រសាសន៍ថា កិច្ចប្រជុំនាថ្ងៃនេះមានគោលបំណង ធ្វើការពិចារណាលើប្រធានបទនៃកិច្ចប្រជុំ ស្តីពីការ ជំរុញភាពជាដៃគូសភា ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងការឆ្លើយតបចំពោះវិបត្តិកូវីដ-១៩ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ដុជា- ឡាវ-វៀតណាម និងសេចក្តីប្រកាសរួមដែលមាន២០ចំណុច ក៏ដូចជាពិភាក្សាការងារមួយចំនួន ដើម្បីត្រៀមលក្ខណៈសម្រាប់ការរៀបចំ សន្និសីទលើកទី៨ នៃគណៈកម្មការកិច្ចការបរទេស នៃសភា កម្ពុជា ឡាវ វៀតណាម អោយមានដំណើរការទៅដោយរលូន និងទទួល បានជោគជ័យ។

ឯកឧត្តមបានបន្តថា នៅក្នុងសន្និសីទលើកទី៨ នាពេលខាងមុខនោះ គឺសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងគ្រោងធ្វើឡើងតាមប្រព័ន្ធវីដេអូ ដោយមានការពិភាក្សាគ្នា ទៅតាមបរិបទនៃប្រធានបទខាងលើ ដែលប្រទេសក្នុងតំបន់ និងសកលលោក កំពុងតែជួបបញ្ហាប្រឈម និង ធ្វើការឆ្លើយតបចំពោះវិបត្តិកូវីដ-១៩។

ឯកឧត្តម ឈាង វុន បានបន្ថែមថា តួនាទីចំបងរបស់សន្និសីទប្រចាំឆ្នាំលើកទី៨ នៃគណៈកម្មការកិច្ចការបរទេស នៃសភា កម្ពុជា ឡាវ វៀតណាម គឺដើម្បីជំរុញ និងតាមដានការអនុវត្តគោលនយោបាយអភិវឌ្ឍន៍តំបន់ត្រីកោណ ជាពិសេសកិច្ចព្រមព្រៀងរវាងប្រមុខរដ្ឋាភិ- បាលនៃប្រទេសទាំងបី កម្ពុជា ឡាវ វៀតណាម ដែលបានព្រមព្រៀងគ្នារួចហើយ។ សន្និសីទនេះ ក៏នឹងលើកឡើងពីបញ្ហាប្រឈមផ្សេងៗ ដែលកើតឡើងក្នុងតំបន់ត្រីកោណ ដើម្បីសភាប្រទេសទាំងបី ជំរុញអោយរដ្ឋាភិបាលប្រទេសទាំងបី ដោះស្រាយអភិវឌ្ឍតំបន់ត្រីកោណ អោយបានល្អប្រសើរទៅថ្ងៃអនាគត ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន