រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សភាកម្ពុជារៀបចំសមាសភាពគណៈប្រតិភូ សម្រាប់ចូលរួមក្នុងមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤២ ដែលរៀបចំដោយសភានៃប្រទេសប្រ៊ុយណេ
សភាកម្ពុជារៀបចំសមាសភាពគណៈប្រតិភូ សម្រាប់ចូលរួមក្នុងមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤២ ដែលរៀបចំដោយសភានៃប្រទេសប្រ៊ុយណេ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/9/2021 3:24:51 AM )

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងជាប្រធានក្រុម សភាជាតិអាយប៉ា-កម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរបស់គណៈប្រតិភូសភាកម្ពុជា ដើម្បីប្រកាសពីសមាសភាពគណៈប្រតិភូ សភាកម្ពុជា សម្រាប់ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤២ តាមប្រព័ន្ធវីដេអូ (Video Conference) ដែលរៀបចំដោយ សភាប្រទេសប្រ៊ុយណេដារូសាឡាម ចាប់បីពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ខាងមុខ។

កិច្ចប្រជុំត្រៀមនេះ បានប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ នៅវិមានរដ្ឋសភា ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមសភាជាតិអាយប៉ា-កម្ពុជា ទីប្រឹក្សា ជំនួយការ និងមន្ត្រី ពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា កិច្ចប្រជុំនាថ្ងៃនេះគឺដើម្បីប្រកាសពីការតែងតាំងសមាសភាពគណៈប្រតិភូ កម្ពុជា និងការបែងចែកភារៈកិច្ចការងារ សម្រាប់ការចូលរួមប្រជុំតាមគណៈកម្មការជំនាញនីមួយៗរបស់មហាសន្និបាតអាយប៉ា លើកទី- ៤២។ ទន្ទឹមនឹងនោះ បន្ទាប់ពីបញ្ចប់មហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤២ សភានៃព្រះរាជាណាចក្រកម្ពុជា ក៏នឹងទទួលធ្វើ ម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤៣ បន្តពីសភាប្រទេសប្រ៊ុយណេផងដែរ។

សមាសភាពគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា សម្រាប់ការចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤២ តាមប្រព័ន្ធវីដេអូ (Video Conference) ដែលសភាប្រទេសប្រ៊ុយណេធ្វើជាម្ចាស់ផ្ទះ គឺដឹកនាំដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង លោកជំទាវកិតិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២រដ្ឋសភា ព្រមទាំងឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា គណៈប្រតិភូ សម្រាប់ចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការជំនាញនានារបស់អាយប៉ា មានដូចជា កិច្ចប្រជុំសមាជិកសភាស្ត្រីអាយប៉ា កិច្ចប្រជុំ សមាជិកសភាអាយប៉ាវ័យក្មេង កិច្ចប្រជុំគណៈកម្មាធិការនយោបាយ កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច កិច្ចប្រជុំគណៈកម្មាធិការសង្គម- កិច្ច កិច្ចប្រជុំគណៈកម្មាធិការរៀបចំកិច្ចប្រជុំគណៈកម្មាធិការខ្លឹមសារ និងបូកសរុប។

ក្នុងនាមជាប្រទេស ដែលត្រូវទទួលញញួរធ្វើជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤៣ បន្តពីសភាប្រទេស ប្រុយណេ នាឆ្នាំ២០២២ខាងមុខ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍លើកឡើងពីបទពិសោធន៍ជោគជ័យ នៃការ ធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) ចំនួនពីរលើករួចមកហើយរបស់សភាកម្ពុជា គឺក្នុងឆ្នាំ២០០៤ និងឆ្នាំ២០១៩ ក៏ដូចជាការរៀបចំកិច្ចប្រជុំសំខាន់ៗ ជាលក្ខណៈអន្តរជាតិមួយចំនួនផ្សេងទៀតផងដែរ។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន