រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សភាកម្ពុជាចូលរួមសិក្ខាសាលាស្តីពី ការស្តារឡើងវិញពីជំងឺរាតត្បាតកូវីដ១៩ តាមរយៈចក្ខុវិស័យសិទ្ធិមនុស្ស៖ តើសភាបានចូលរួមចំណែកអ្វីខ្លះ?
សភាកម្ពុជាចូលរួមសិក្ខាសាលាស្តីពី ការស្តារឡើងវិញពីជំងឺរាតត្បាតកូវីដ១៩ តាមរយៈចក្ខុវិស័យសិទ្ធិមនុស្ស៖ តើសភាបានចូលរួមចំណែកអ្វីខ្លះ?
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (6/30/2021 1:44:35 AM )

ឯកឧត្ដមវេជ្ជបណ្ឌិត សុះ មុះសិន សមាជិកគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះ- បណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា និងជាប្រធានគណៈប្រតិភូសភាកម្ពុជា រួមនឹងសហការី ជាសមាជិកសមាជិការដ្ឋសភា ព្រឹទ្ធសភា ព្រមទាំងមន្ត្រី នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ព្រឹទ្ធសភា បានអញ្ជើញចូលរួមសិក្ខាសាលាជាមួយសហភាពអន្តរសភា (IPU) តាមរយៈប្រព័ន្ធវីដេអូ ដែលភ្ជាប់ពីវិមានរដ្ឋសភាកម្ពុជា ទៅកាន់ទីក្រុងហ្សឺណែវប្រទេសស្វីស នាយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១។

សិក្ខាសាលានេះមានរយៈពេល២ថ្ងៃ គឺថ្ងៃទី២៩ និងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ដោយមានការចូលរួមពីសមាជិក សមាជិកា សហភាព អន្តរសភា (IPU) នៃបណ្តាប្រទេសជាសមាជិក ចំនួន៤៦ប្រទេស ធ្វើឡើងក្រោមប្រធានបទស្តីពី "ការស្តារឡើងវិញពីជំងឺរាតត្បាតកូវីដ- ១៩ តាមរយៈចក្ខុវិស័យសិទ្ធិមនុស្ស៖ តើសភាបានចូលរួមចំណែកអ្វីខ្លះ?"។

អង្គសិក្ខាសាលា បានអញ្ជើញសិក្ខាកាមតាមបណ្តាលប្រទេសនានា ឡើងធ្វើបទបង្ហាញអំពីយន្តការណ៍ និងវិធីសាស្ត្រផ្សេងៗរបស់សភា និងរដ្ឋាភិបាលក្នុងការស្តារឡើងវិញ ពីជំងឺរាតត្បាតកូវីដ១៩ តាមរយៈចក្ខុវិស័យសិទ្ធិមនុស្សដោយធ្វើការចុះអនុស្សរណៈយោគយល់គ្នា លើវិស័យផ្សេងៗគ្នា ទៅតាមឯកទេស ជំនាញ និងមានទំនួលខុសត្រូវខ្ពស់លើមុខងារសាធារណៈ ព្រមទាំងមានទំនាក់ទំនងល្អជាមួយ វិស័យអប់រំ សុខាភិបាល ប្រកបដោយការគោរពសិទ្ធិពលរដ្ឋនៅក្នុងសង្គម និងលើកស្ទួយជីវភាពប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ។

ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន ក៏បានបង្ហាញយន្តការណ៍មួយចំនួនដែលព្រះរាជាណាចក្រកម្ពុជាបានធ្វើកន្លងមក និងបន្តអនុវត្តជា បន្តបន្ទាប់ សម្រាប់ជួយសម្របសម្រួល លើកស្ទួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយប្រកាន់ខ្ជាប់តាមច្បាប់ដែលសភាបាន អនុម័ត និងសហការគ្នា ក្នុងការចូលរួមគ្នាដោះស្រាយរាល់បញ្ហាដែលបានកើតឡើងដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩។

ឯកឧត្តមបានបន្តទៀតថា សភា និងរាជរដ្ឋាភិបាលបានស្នើសុំឲ្យស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិលទាំងអស់ និងប្រជាពលរដ្ឋ ឲ្យចូល រួមសហការគ្នា ផ្សព្វផ្សាយនូវយន្តការណ៍មួយចំនួន សម្រាប់ដោះស្រាយ ទប់ស្កាត់ការឆ្លងរីករាលដាលនៃកូវីដ-១៩ តាមវិធីសាស្ត្រ៣កុំ ៣ការពារ ដោយគោរពតាមច្បាប់សិទ្ធិមនុស្ស និងច្បាប់ដែលសភាបានអនុម័តនាពេលកន្លងមក។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន