គណៈកម្មការជំនាញនៃរដ្ឋសភា សិក្សាស្វែងយល់ពីសកម្មភាពការងារ និងបញ្ហាប្រឈម របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍__ ឯកឧត្តម ឈាង វុន ដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ដើម្បីស្វែងយល់ពីវឌ្ឍនភាពការងារ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម__ សារលិខិតអបអរសាទរ របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា__ សារលិខិតអបអរសាទរ របស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា ជូនចំពោះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា__ គណៈកម្មការរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល ជួបប្រជុំពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មលើមាត្រាមួយចំនួន នៃច្បាប់ស្តីពីការងារ__ សភាកម្ពុជាត្រៀមរៀបចំសន្និសីទលើកទី៨នៃគណៈកម្មការកិច្ចការបរទេសសភា កម្ពុជា ឡាវ វៀតណាម__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់៣មកពិនិត្យសិក្សា និងបានបញ្ចូលសេចក្តីព្រាងច្បាប់ចំនួន៤ ក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភានាពេលខាងមុខ__ សេចក្តីប្រកាសព័ត៌មាន ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាង អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងអគ្គលេខាធិការដ្ឋានរដ្ឋសភា ជាមួយមជ្ឈមណ្ឌលសភាអាស៊ី (PCAsia)__ សភាកម្ពុជាចូលរួមប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកកិច្ចការសង្គម និងវប្បធម៌ នៃសភាតំបន់អាស៊ី(APA)__ សភាកម្ពុជារៀបចំសមាសភាពគណៈប្រតិភូ សម្រាប់ចូលរួមក្នុងមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤២ ដែលរៀបចំដោយសភានៃប្រទេសប្រ៊ុយណេ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ បានអនុម័តតាមរបៀបវារៈ ដែលបានគ្រោងទុក
សម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ បានអនុម័តតាមរបៀបវារៈ ដែលបានគ្រោងទុក
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (6/23/2021 10:37:32 PM )

សម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ បានអនុម័តលើរបៀបវារៈ ដែលបានគ្រោងទុកទំាង៩។

របៀបវារៈទំាង៩មាន ព្រះរាជសាររបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណា- ចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦។ របាយការណ៍សង្ខេបស្តីពីសកម្មភាពការងាររបស់រដ្ឋសភា ចន្លោះសម័យ ប្រជុំរដ្ឋសភាលើកទី៥ និងលើកទី៦ នីតិកាលទី៦ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានប្រកាសថា ដើម្បី កាត់បន្ថយរយៈពេលនៃសម័យប្រជុំរដ្ឋសភានាថ្ងៃនេះ ក្នុងគោលបំណងចូលរួមវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ សម្តេច ប្រធានរដ្ឋសភា មិនបានអានរបាយការណ៍សង្ខេបទេ ដោយប្រគល់ភារកិច្ចជូន អគ្គលេខាធិការដ្ឋានរដ្ឋសភា ចែកជូនតំណាងរាស្រ្ត ទាំងអស់ និងផ្សព្វផ្សាយជាសាធារណៈ។ ការសម្រេចអំពីសុពលភាព នៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោត តំណាងរាស្រ្ត នៃរដ្ឋសភា នីតិកាលទី៦ ចំនួនពីររូប ជំនួសសមាជិកដែលបានលាលែង ដែលមាន ឯកឧត្តម ខឹម ច័ន្ទគីរី តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល ជំនួស ឯកឧត្តម ង៉ោ សុវណ្ណ ដែលបានសុំលាលែង និង ឯកឧត្តម ម៉ែន កួន តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ ជំនួស ឯកឧត្តម ប្រាជ្ញ ចន្ទ ដែលបានសុំលាលែង និងការបោះឆ្នោតទុកចិត្ត ឯកឧត្តម ប្រាជ្ញ ចន្ទ ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងការ បោះឆ្នោតជ្រើសតំាង លោកជំទាវ ពៅ សុភាព ជាសមាជិកគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា។

ដោយសារប្រធាន និងលេខាធិការគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា នៃ រដ្ឋសភា បានសុំលាលែង ដូច្នេះគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា នៃរដ្ឋសភា ត្រូវធ្វើការប្រជុំដើម្បីបោះឆ្នោតជ្រើសតាំង ប្រធាន និងលេខាធិការថ្មីជំនួស ដែលមានលទ្ធផល ដូចតទៅ៖ ១. ឯកឧត្តម សរ ចំរុង​ត្រូវបានជាប់ឆ្នោត ជាប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា នៃរដ្ឋសភា និង២. ឯកឧត្តម សួន រិនឌី ត្រូវបានជាប់ឆ្នោត ជាលេខាធិការគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនង រដ្ឋសភា និងព្រឹទ្ធសភា នៃរដ្ឋសភា។

ចំពោះការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ សម័យប្រជុំរដ្ឋសភា បានអនុម័តជាឯកច្ឆន្ទ នូវសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័ត យល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍន៍ ខ្សែបណ្តាញបញ្ជូនអគ្គិសនី តង់ស្យុង ៥០០គីឡូវ៉ុល ពីខេត្តបាត់ដំបង ទៅកាន់ព្រំដែនកម្ពុជា-ថៃ។ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័ត យល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍន៍ ខ្សែបណ្តាញបញ្ជូនអគ្គិសនី តង់ស្យុង ៥០០គីឡូវ៉ុល ពីរាជធានីភ្នំពេញ ទៅកាន់ព្រំដែនកម្ពុជា-ឡាវ។ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័ត យល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាម នៃសាធារណរដ្ឋសង្គម និយមវៀតណាម សម្រាប់ធានាលើការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ ការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ឆាយណា ណេសិនណល ហេវី ម៉ាស៊ីនណឺរី ខបភើរេសិន សម្រាប់គម្រោងអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព ១៥០មេហ្កាវ៉ាត់ ខេត្តកោះកុង។

សេចក្តីព្រាងច្បាប់ទំាងបួនខាងលើ បានឆ្លើយតបការអភិវឌ្ឍន៍ប្រទេសជាតិយ៉ាងឆាប់រហ័ស ដែលមានតម្រូវការថាមពលអគ្គិសនីកើន ឡើងជាលំដាប់។ ក្នុងខណៈដែលប្រទេសជាតិមានសុខសន្តិភាព និងស្ថិរភាពនយោបាយ បាននាំឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ចជាតិលើ គ្រប់វិស័យនិងបានលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើងជាលំដាប់។ ទន្ទឹមនឹងនោះ តម្រូវការអគ្គិសនីក៏បាន កើនឡើងក្នុងអត្រាមួយខ្ពស់។ ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការអគ្គិសនីនេះ រាជរដ្ឋាភិបាលដែលមានក្រសួងរ៉ែ និងថាមពល និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាសេនាធិការ បានយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍវិស័យថាមពល ទំាងប្រភពថាមពល និងបណ្តាញ បញ្ជូនអគ្គិសនី ដើម្បីធានាការផ្គត់ផ្គង់អគ្គិសនីឲ្យបានគ្រប់គ្រាន់ មាននិរន្តរភាព ស្ថិរភាព ប្រសិទ្ធភាពនិងមានតម្លៃសមរម្យ។

សេចក្តីព្រាងច្បាប់ទំាងបួននេះ ជាការអនុវត្តតាមកិច្ចព្រមព្រៀងដែលរាជរដ្ឋាភិបាលបានធ្វើឡើងជាមួយប្រទេសជាមិត្ត និងដៃគូវិនិយោគ ដើម្បីធានាដល់ការអភិវឌ្ឍ ការផ្គត់ផ្គង់ថាមពលអគ្គិសនី ផ្តល់សេចក្តីទុកចិត្តនិងជាការទាក់ទាញអ្នកវិនិយោគបន្ថែមទៀត។

នៅក្នុងការពិភាក្សាសេចក្តីព្រាងច្បាប់ខាងលើនេះ មាន  ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គសភា ពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ ហើយ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងសហការី តំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន