រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ និងនាំយកជំនួយចាំបាច់ប្រគល់ជូនប្រជាពលរដ្ឋ ដែលរងប៉ះពាល់ខូចខាតធ្ងន់ធ្ងរដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ
តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ និងនាំយកជំនួយចាំបាច់ប្រគល់ជូនប្រជាពលរដ្ឋ ដែលរងប៉ះពាល់ខូចខាតធ្ងន់ធ្ងរដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (5/7/2021 6:14:13 AM )

ក្រោយពេលទទួលបានដំណឹង ស្តីពីគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ដែលបណ្តាលឲ្យប៉ះពាល់ខូចខាតធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ អ្នកតំណាងរាស្រ្តនៃខេត្តកំពង់ស្ពឺ រួមមាន ឯកឧត្តម ហ៊ុន ម៉ានី ឯកឧត្តម សំ រិទ្ធី ឯកឧត្តម សុខ ប៊ន និង ឯកឧត្តម តុង សេង បានចុះផ្ទាល់ទៅតាមទីតាំងរងគ្រោះក្នុងភូមិសាស្ត្ររងគ្រោះនៅក្នុងស្រុក ឧដុង្គ ស្រុកថ្ពង និងស្រុកសំរោងទង ចុះសួរសុខទុក្ខ និងនាំយកជំនួយចាំបាច់ប្រគល់ជូនបងប្អូនដែលទទួលរងការខូចខាតផ្ទះសម្បែង និង ទ្រព្យសម្បត្តិ។

ជាមួយគ្នានេះផងដែរ ឯកឧត្តមតំណាងរាស្រ្តក៏បាននាំយកនូវសម្ភារៈ និងគ្រឿងឧបភោគបរិភោគចាំបាច់មួយចំនួនរួមមាន៖ តង់, អង្ករ, ត្រីខ, ទឹកត្រី, ទឹកស៊ីអ៊ីវ, មី, ម៉ាស់, សាប៊ូ និងថវិកា ជូនដល់គ្រួសាររងគ្រោះធ្ងន់ធ្ងរ ដើម្បីចូលរួមសម្រាលការលំបាកបន្ទាន់ភ្លាមៗ។ ដោយឡែក ក្រុមគ្រួសារដែលរងផលប៉ះពាល់មធ្យម និងស្រាល ក៏ទទួលបានការឧបត្ថម្ភជាថវិកាមួយចំនួន ខណៈដែលការជួយ អន្តរាគមន៍ពីអាជ្ញាធរខេត្ត សាខាកាកបាទក្រហមកម្ពុជាខេត្ត និងភាគីពាក់ព័ន្ធ បាននឹងកំពុងមកដល់ជាបន្តបន្ទាប់ផងដែរ។

ទន្ទឹមនឹងការជួបសួរសុខទុក្ខដោយផ្ទាល់ និងចូលរួមសោកស្តាយជាមួយជាមួយបងប្អូនប្រជាពលរដ្ឋនៃគ្រួសាររងគ្រោះ ឯកឧត្តម ហ៊ុន ម៉ានី និងអ្នកតំណាងរាស្រ្តទាំងអស់ បានធ្វើការផ្តាំផ្ញើក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់ ឱ្យមានការយកចិត្តទុកដាក់ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការការពារសុវត្ថិភាពខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារ ក្នុងដំណាក់កាលរដូវស្សាដែលនឹងចូលមកដល់ ដែលអាចប្រឈមនឹងបាតុភូតគ្រោះធម្មជាតិ មិនថាខ្យល់កន្ត្រាក់ ព្យុះ និងទឹកជំនន់ជាដើម។ ជាមួយគ្នានោះដែរ ឯកឧត្តមក៏សូមផ្តាំផ្ញើ បងប្អូនបន្តចូលរួមអនុវត្តវិធានសុខាភិបាល ជាពិសេស ៣កុំ ៣ការពារ ដើម្បីបញ្ចៀសការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងតែ យាយីនៅតាមបណ្តារាជធានី ខេត្តមួយចំនួន រួមទាំងផ្នែកខ្លះនៃខេត្តកំពង់ស្ពឺផងដែរ។

គួរបញ្ជាក់ដែរថា គ្រោះធម្មជាតិខ្យល់កន្ត្រាក់ដែលបង្កឡើង កាលពីល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ បានប៉ះពាល់ដល់ស្រុកចំនួន៣ ក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ ក្នុងនោះរួមមាន៖ ស្រុកឧដ្ដុង្គ (១១៤គ្រួសារ) ស្រុកសំរោងទង (៥៤គ្រួសារ) និងស្រុកថ្ពង(១៧គ្រួសារ) និងស្រុក ឱរ៉ាល់ (២គ្រួសារ)។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន