រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈប្រតិភូសភាកម្ពុជាចូលរួមកិច្ចប្រជុំក្រុមការងារជំនាញ Ad-Hoc Working Group (AIPA) តាមប្រព័ន្ធវីដេអូ
គណៈប្រតិភូសភាកម្ពុជាចូលរួមកិច្ចប្រជុំក្រុមការងារជំនាញ Ad-Hoc Working Group (AIPA) តាមប្រព័ន្ធវីដេអូ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (5/5/2021 7:53:36 PM )

គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម អ៊ុក ដាមរី តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល និងជាសមាជិកក្រុមរដ្ឋសភាជាតិ អាយប៉ា (AIPA)-កម្ពុជា រួមជាមួយ ឯកឧត្តម ស្រ៊ុន តារា អគ្គលេខាធិការរងរដ្ឋសភា ឯកឧត្តម ព្រហ្ម វិរៈ អគ្គនាយកទំនាក់ទំនង អន្តរជាតិ ពិធីការ និងព័ត៌មាន និងមន្រ្តីជំនាញនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារជំនាញ Ad-Hoc Working Group (AIPA) តាមប្រព័ន្ធវីដេអូ ដែលភ្ជាប់ពីវិមានរដ្ឋសភា ទៅរដ្ឋសភាប្រ៊ុយណេដារូសាឡឹម នាព្រឹកថ្ងៃពុធ ទី៥ ខែឧសភា ឆ្នាំ២០២១។

កិច្ចប្រជុំនេះ មានប្រទេសជាសមាជិកសភាអាយប៉ា ចំនួន៦ បានចូលរួម មានដូចជា ប្រទេសប្រ៊ុយណេ កម្ពុជា ឡាវ ម៉ាឡេស៊ី ហ្វីលីពីន និងថៃ។ ដោយឡែក ប្រទេសសមាជិកសភាអាយប៉ា ចំនួន៤ផ្សេងទៀត អវត្តមាន គឺប្រទេសឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា សិង្ហបុរី និង វៀតណាម។

របៀបវារៈសំខាន់ៗសម្រាប់កិច្ចប្រជុំរួមមាន៖

ទី១-ពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការធ្វើវិសោធនកម្មលើលក្ខន្តិកៈរបស់អាយប៉ា

(Deliberation on the Draft Resolution on the Amendment of the AIPA Statute)

ទី២-ពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពី វិធាន និងនីតិវិធីសម្រាប់ការធ្វើជាម្ចាស់ផ្ទះមហាសន្និបាតអាយប៉ា

(Deliberation on draft Resolution on the Guiding Rules and Procedures for the Hosting of the AIPA General Assembly)

សមាជិកសភាអាយប៉ាដែលបានចូលរួមក្នុងកិច្ចប្រជុំទាំងអស់ និង លោកស្រី ង្វៀន ទួងវ៉ាន់ អគ្គលេខាធិការអាយប៉ា បានជជែកពិភាក្សា ផ្តល់ធាតុចូល និងអនុសាសន៍ជាច្រើន ទៅលើសេចក្តីព្រាងសេចក្តីសម្រេចទាំងពីរខាងលើ ក្នុងន័យដោះស្រាយបញ្ហា និងដើម្បីជោគជ័យ រួមរបស់អាយប៉ា។

ជាលទ្ធផល អង្គប្រជុំបានឯកភាព និងសម្រេចដាក់សេចក្តីព្រាងសេចក្តីសម្រេចទាំងពីរខាងលើនេះ ជូនមហាសន្និបាតអាយប៉ាលើកទី ៤២ ដែលនឹងរៀបចំឡើងនៅប្រទេសប្រ៊ុយណេដារូសាឡឹម ដើម្បីពិនិត្យ និងអនុម័ត នាពេលខាងមុខ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន