រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកអគ្គរដ្ឋទូតហ្វីលីពីនសង្ឃឹមថាសេដ្ឋកិច្ចកម្ពុជានឹងវិលដូចមុនពេលផ្ទុះជំងឺកូវីដ-១៩ ក្នុងពេលឆាប់ៗនេះ
ឯកអគ្គរដ្ឋទូតហ្វីលីពីនសង្ឃឹមថាសេដ្ឋកិច្ចកម្ពុជានឹងវិលដូចមុនពេលផ្ទុះជំងឺកូវីដ-១៩ ក្នុងពេលឆាប់ៗនេះ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/30/2021 8:08:54 PM )

ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១នេះ លោកជំទាវ ម៉ារៀ អាមីលីតា អាគីណូ (Maria Amelita C. Aquino) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋហ្វីលីពីន ប្រចំា នៅកម្ពុជា បានសម្តែងក្តីសង្ឃឹមថា សេដ្ឋកិច្ចកម្ពុជាដែលធ្លាប់តែមានកំណើនល្អ នៅមុនពេលផ្ទុះជំងឺកូវីដ-១៩នោះ នឹងវិលទៅរកសភាព ដូចដើមវិញក្នុងពេលឆាប់ៗនេះ នៅពេលពលរដ្ឋទទួលបានវ៉ាក់សំាងក្នុងចំនួនច្រើន។ លោកជំទាវបានវាយតម្លៃខ្ពស់ ចំពោះវិធានការ ទប់ស្កាត់ និងការពារជំងឺកូវីដ-១៩ មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះបេសកកម្មការទូតរបស់លោកជំទាវ នៅ កម្ពុជា។ សម្តេចលើកឡើងថា កម្ពុជា និងហ្វីលីពីន មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការទូតជាមួយគ្នា តាំងពីឆ្នាំ ១៩៥៧ ហើយចំណងការទូតនេះ បានបន្តចាក់គ្រឹះយ៉ាងរឹងមាំរហូតមកដល់សព្វថ្ងៃ។

សម្តេចបានមានប្រសាសន៍បញ្ជាក់ថា បេសកកម្មការទូតថ្មីរបស់ លោកជំទាវ Maria Amelita C. Aquino នៅកម្ពុជា ពិតជាមាន សារៈសំខាន់ខ្លាំងណាស់ ក្នុងការបន្តរួមចំណែកលើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជា និងហ្វីលីពីន ដែលមានស្រាប់ឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងថា ចំពោះទំនាក់ទំនងរដ្ឋសភាកម្ពុជា និងហ្វីលីពីន មានកិច្ចសហប្រតិបត្តិការ ជាមួយគ្នាយ៉ាងច្រើន លើវិស័យការទូតសភានៅក្នុង វេទិកាអន្តរសភា ទាំងក្នុងតំបន់ និងសកលលោក ជាពិសេស កិច្ចសហប្រតិបត្តិការ នៅក្នុងក្របខណ្ឌអន្តរសភាអាស៊ាន ដែលសភាហ្វីលីពីន ជាសហស្ថាបនិកមួយដ៏សំខាន់ផងនោះ។ សភាប្រទេសទាំងពីរ ក៏បានបង្កើត ក្រុមមិត្តភាពរដ្ឋសភា ដើម្បីបង្កបរិយាកាសអោយសមាជិករដ្ឋសភា នៃប្រទេសទាំងពីរ បានធ្វើការផ្លាស់ប្តូរបទពិសោធន៍ការងារនីតិកម្ម ជាមួយគ្នា ជាពិសេស ធ្វើយ៉ាងណាអោយវិស័យការទូតសភាប្រទេសទាំងពីរ កាន់តែមានលក្ខណៈស៊ីជម្រៅថែមទៀត ដើរទន្ទឹមគ្នា និង ការវិវឌ្ឍន៍នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។

ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចបានសម្តែងការពេញចិត្តពីវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសកម្ពុជា និងហ្វីលីពីន លើវិស័យជាច្រើន នៅក្នុងនោះប្រទេសទាំងពីរ ដែលបានចុះកិច្ចព្រមព្រៀង និងអនុស្សរណៈជាមួយគ្នា ក្នុងកិច្ចសហប្រតិ- បត្តិការលើវិស័យអាទិភាពជាច្រើន ក្នុងនោះមានវិស័យពាណិជ្ជកម្ម និងវិនិយោគផងដែរ ។

ជាចុងបញ្ចប់ ឯកអគ្គរដ្ឋទូតប្រទេសហ្វីលីពីន បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ ថែរក្សាប្រជា- ពលរដ្ឋហ្វីលីពីន ដែលកំពុងស្នាក់នៅ និងបំពេញការងារនៅកម្ពុជា នៅក្នុងនោះបានផ្តល់វ៉ាក់សំាងកូវីដ-១៩ ដល់ប្រជាពលរដ្ឋហ្វីលីពីន ផងដែរ។

ប្រទេសហ្វីពីនមានគម្រោងផ្តល់អាហារូបករណ៍ដល់និស្សិត និងមន្រ្តីរាជការកម្ពុជា លើផ្នែកបច្ចេកវិទ្យាផងដែរ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន