រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការរដ្ឋសភាបញ្ចប់ការពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត
គណៈកម្មការរដ្ឋសភាបញ្ចប់ការពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/3/2021 11:55:23 PM )

សេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ ផ្សេងទៀត ដែលមាន៦ជំពូក ចែកចេញជា១៨មាត្រា ដែលគណៈកម្មការរដ្ឋសភាបានលើកយកមកពិនិត្យសិក្សាយ៉ាងមមាញឹកក្នុងរយៈ ពេលប៉ុន្មានថ្ងៃជាប់ៗគ្នាកន្លងមក រហូតមកដល់ពេលនេះ គណៈកម្មការរដ្ឋសភាបានឯកភាពគ្នាបញ្ចប់ការពិនិត្យសិក្សា និងបញ្ជូនត្រឡប់ ទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ ដើម្បីសម្រេចដាក់បញ្ចូលក្នុងរបៀបវារៈ សម័យប្រជុំរដ្ឋសភា ធ្វើការពិភាក្សា និងអនុម័តនា ពេលខាងមុខឆាប់ៗនេះ។

ការសម្រេចនេះ បន្ទាប់ពីអន្តរគណៈកម្មការនៃរដ្ឋសភា គឺគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈនិងកិច្ចការនារីនៃរដ្ឋសភា  ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ និងគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ គ្រួច សំអាន ជាអនុប្រធានគណៈកម្មការ និងដោយមានការចូលរួមពីតំណាងគណៈ- កម្មការជំនាញផ្សេងៗទៀតនៃរដ្ឋសភា បានជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាលដែលដឹកនាំដោយ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាល និង ឯកឧត្ដម កើត រឹទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ នៅវិមានរដ្ឋសភា។

នៅក្នុងកិច្ចប្រជុំនេះ គណៈកម្មការរដ្ឋសភាបានលើកឡើងពីក្ដីបារម្ភ ចំពោះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទាំងក្នុងប្រទេសកម្ពុជា និង នៅទូទាំងសកលលោកដែលកាន់តែសាហាវ ស្មុគស្មាញ និងក្នុងទ្រង់ទ្រាយកាន់តែធំ ដែលបានបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ សុខភាពសាធារណៈ វិស័យសេដ្ឋកិច្ច និងសង្គម ព្រមទាំងជីវភាពរស់នៅជាប្រក្រតីរបស់មនុស្សជាតិ។ គណៈកម្មការរដ្ឋសភាក៏បាន ធ្វើការកត់សម្គាល់ពីសារៈសំខាន់នៃសេចក្ដីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលសង្ឃឹមថាសេចក្ដីព្រាងច្បាប់នេះ នឹងក្លាយជាមូលដ្ឋានគតិយុត្តមួយដ៏រឹងមាំ និងគ្រប់ ជ្រុងជ្រោយបន្ថែមទៀតដល់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងស្ថានការណ៍ នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ ដែលមានគ្រោះថ្នាក់ធ្ងន់ធ្ងរ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។

នៅក្នុងឱកាសនេះ ក្រៅពីបានបកស្រាយនូវរាល់ចម្ងល់ ដែលគណៈកម្មការរដ្ឋសភាបានសាកសួរហើយនោះ តំណាងរាជរដ្ឋាភិបាល ក៏បានជម្រាបជូនពីស្ថានភាព នៃការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធាន- ការណ៍ជាបន្តបន្ទាប់ ដោយបានទប់ស្កាត់ និងបញ្ចប់ដោយជោគជ័យ នៅក្នុងព្រឹត្តិការណ៍នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចំនួន ២លើករួចមកហើយ គឺព្រឹត្តិការណ៍ថ្ងៃ០៣ វិច្ឆិកា ២០២០ និងព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា ២០២០។ ប៉ុន្តែបច្ចុប្បន្នកម្ពុជាកំពុងប្រឈម នឹងការឆ្លងរាលដាលនៃកូវីដ-១៩ ជាលើកទី៣ ហៅថាព្រឹត្តិការណ៍២០កុម្ភៈ ២០២១ ដែលមានសភាពធ្ងន់ធ្ងរ និងមានទ្រង់ទ្រាយធំជាង ព្រឹត្តិការណ៍ពីរលើកមុនៗ។

តំណាងរាជរដ្ឋាភិបាលបានលើកឡើងទៀតថា នៅចំពោះមុខស្ថានភាពបែបនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានរៀបចំបង្កើតសេចក្ដីព្រាង- ច្បាប់នេះឡើង ដើម្បីបានជាមូលដ្ឋានគតិយុត្ត ក្នុងការបង្កើនភាពម្ចាស់ការ ត្រៀមលក្ខណ:ទុកជាមុន ក្នុងការប្រយុទ្ធទប់ស្កាត់ឲ្យកាន់តែ មានប្រសិទ្ធិភាពខ្ពស់ថែមទៀត នូវការឆ្លងរាលដាលនៃជំងឺផ្សេងៗ ដែលមានកម្រិតសាហាវ គ្រោះថ្នាក់ធ្ងន់ធ្ងរ ប៉ះពាល់ដល់អាយុជីវិត ប្រជាពលរដ្ឋ និងសុខភាពសាធារណៈ ដែលកើតមានឡើងជាយថាហេតុ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន