សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងល្អនៃថ្នាក់ដឹកនាំកម្ពុជា-ឡាវ ជំនាន់មុន​ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់យុវជនជំនាន់ក្រោយ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់លើនិវត្តន៍ជន​ និងមនុស្សចាស់ទាំងសុខភាព​ និងជីវភាព __ សភាកម្ពុជាចូលរួមកិច្ចប្រជុំ គណៈកម្មការអប់រំ វប្បធម៌ និងផ្សព្វផ្សាយនៃសភានិយាយភាសាបារាំង (APF) នៅប្រទេសរ៉ូមានី __ គណៈប្រតិភូរដ្ឋសភាកម្ពុជា បានអញ្ជេីញចូលរួមសិក្ខាសាលា ស្តីពី “ការអនុវត្តអភិបាលកិច្ចល្អរបស់សភា Workshop on Parliamentary Good Governance Practices” __ ព្រះរាជសុន្ទរកថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកនូវអំណោយ ជូនប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ នៅស្រុកស្ទោង ខេត្តកំពង់ធំ
ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកនូវអំណោយ ជូនប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ នៅស្រុកស្ទោង ខេត្តកំពង់ធំ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (2/25/2021 12:03:13 AM )

នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា និងជាតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ធំ រួមដំណើរដោយតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ និងអាជ្ញាធរខេត្ត ព្រមទាំងក្រុមការងារចុះជួយខេត្តកំពង់ធំ បាន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកនូវអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ ចំនួន៣គ្រួសារ រស់នៅក្នុងភូមិក្រសាំងជ្រំជើង ឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ។

ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល បានមានប្រសាសន៍លើកឡើងនាឱកាសនេះថា ការចុះជួយប្រជាជននៅពេលនេះ គឺជាការ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

នាឱកាសនោះ ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល បានចូលរួមសោកស្តាយចំពោះឧបទ្ទវហេតុភ្លើងឆេះផ្ទះរបស់បងប្អូនប្រជា- ពលរដ្ឋ ដែលបណ្ដាលឱ្យមានការខូចខាតសម្ភារៈប្រើប្រាស់ក្នុងផ្ទះសំបែង និងទ្រព្យសម្បត្តិជាច្រើនផងដែរ។ ជាមួយគ្នានេះដែរ ឯកឧត្ដម បណ្ឌិត បានប្រកាសផ្ដល់ជូនគ្រួសាររងគ្រោះទាំង៣គ្រួសារគឺ សាងសង់ផ្ទះធ្វើពីថ្មចំនួន ១ខ្នងផ្ទះ ក្នុងមួយគ្រួសារៗ ក្នុងនោះមានការ ចូលរួមពី ឯកឧត្ដម យឹម លាត តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ និង ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ។ ព្រមទាំងផ្តល់នូវ ស្បៀងអាហារ សំភារៈប្រើប្រាស់ និងថវិកាមួយចំនួនថែមទៀត។

ឯកឧត្ដមបណ្ឌិត បានថ្លែងនូវការអរគុណចំពោះសប្បុរសជនទាំងអស់ ដែលបានចូលរួមឧបត្ថម្ភ ដើម្បីជួយសំរាលទុក្ខលំបាកដល់គ្រួសារ រងគ្រោះ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមបណ្ឌិត ក៏បានជម្រាបជូនអំពីស្ថានភាព នៃការរីករាលដាលជំងឺកូវីដ១៩ និងណែនាំឱ្យ ប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវតែអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន