សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈប្រតិភូគណៈកម្មការជំនាញនៃរដ្ឋសភា ចុះសិក្សាស្វែងយល់ពីការងារសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី នៅស្រុកសូត្រនិគម ខេត្តសៀមរាប
គណៈប្រតិភូគណៈកម្មការជំនាញនៃរដ្ឋសភា ចុះសិក្សាស្វែងយល់ពីការងារសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី នៅស្រុកសូត្រនិគម ខេត្តសៀមរាប
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (2/23/2021 6:04:14 PM )

គណៈប្រតិភូគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ អមដំណើរដោយ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានអញ្ជើញចុះសិក្សា ស្វែងយល់ពីការងារសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ដែលស្ថិតនៅក្នុងស្រុកសូត្រនិគម ខេត្តសៀមរាប នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។

លោកជំទាវ និន សាផុន បានមានប្រសាសន៍ថា ការសាងសង់ព្រលានយន្តហោះអន្តរជាតិដ៏ធំ នៅលើទឹកដីអង្គរនាខេត្តសៀមរាបនេះ គឺជាមោទនភាពមួយរបស់កម្ពុជា ដែលមានអាកាសយានដ្ឋានអន្តរជាតិដ៏ធំ មិនចាញ់អាកាសយានអន្តរជាតិរបស់បណ្តាប្រទេសនៅក្នុង តំបន់អាស៊ីអាគ្នេយ៍នោះឡើយ។ ទាំងនេះគឺជាការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ក្នុងការកៀរគរអ្នកវិនិយោគទុនជាតិ និងអន្តរជាតិ ឱ្យមកបណ្តាក់ទុននៅកម្ពុជាអោយមាន ភាពរីកចម្រើនលើគ្រប់វិស័យ ជាពិសេសព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរថ្មីនេះ នឹងជួយដល់សេដ្ឋកិច្ចកម្ពុជា ទាក់ទាញភ្ញៀវ ទេសចរណ៍បរទេស ឱ្យចូលមកទស្សនាប្រាង្គប្រាសាទនានារបស់ខ្មែរយើង បានកាន់តែច្រើនថែមទៀត។

លោកជំទាវប្រធានគណៈកម្មការក៏បានថ្លែងអំណរគុណចំពោះលោកនាយកក្រុមហ៊ុន Angkor International Airport Investment ដែល បានមកបណ្តាក់ទុនវិនិយោគលើការសាងសង់ព្រលានយន្តហោះអន្តរជាតិដ៏ធំ នៅលើទឹកដីអង្គរនាខេត្តសៀមរាបនេះ។

សូមជម្រាបថា កាសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ដែលសាងសង់លើផ្ទៃដីទំហំដីប្រមាណ៧០០ហិចតា បានចាប់- ផ្តើមដំណើរការសាងសង់ឡើងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០។ មកដល់ពេលនេះ គឺសម្រេចបានជាង៣០ភាគរយហើយ និងគ្រោង បញ្ចប់ការសាងសង់អោយបានរួចរាល់ជាស្ថាពរនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ក្រោមទំហំទឹកប្រាក់វិនិយោគ ចំនួន៩០០លានដុល្លារ សហរដ្ឋអាមេរិក ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន