រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ក្រសួងកិច្ចការនារីរាយការណ៍ជូនគណៈកម្មការរដ្ឋសភា អំពីសមិទ្ធផលការងារក្នុងឆ្នាំកន្លងមក និងទិសដៅការងារបន្តនៅក្នុងឆ្នាំថ្មី២០២១
ក្រសួងកិច្ចការនារីរាយការណ៍ជូនគណៈកម្មការរដ្ឋសភា អំពីសមិទ្ធផលការងារក្នុងឆ្នាំកន្លងមក និងទិសដៅការងារបន្តនៅក្នុងឆ្នាំថ្មី២០២១
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (2/4/2021 8:06:42 PM )

គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ដឹកនាំ ដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ បានអញ្ជើញ លោកជំទាវ អុឹង កន្ថាផាវី រដ្ឋមន្រ្តី ក្រសួងកិច្ចការនារី និងសហការី មកកាន់វិមានរដ្ឋសភា ដើម្បីឲ្យក្រសួងរាយការណ៍ជូនគណៈកម្មការរដ្ឋសភាបានដឹង អំពីសមិទ្ធផល ការងារ បញ្ហាប្រឈម និងទិសដៅការងារបន្តរបស់ក្រសួងកិច្ចការនារី នៅក្នុងឆ្នាំ២០២១។

លោកជំទាវ ឡោក ខេង បានសំដែងនូវសេចក្តីសោមនស្សរីករាយ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋសភា នឹងក្រសួងកិច្ចការនារី ដែលបានចូលរួមបំពេញកិច្ចការងាររៀងៗខ្លួន ជូនប្រជាពលរដ្ឋ និងផ្តល់ជំនឿចិត្ត ជំរុញការលើកទឹកចិត្តដល់ស្ត្រី ដោយមានការចូលរួម សហការជាមួយបុរសឲ្យជួយគាំទ្រនូវវិធីសាស្ត្រ ក៏ដូចជាយុទ្ធសាស្ត្ររបស់ក្រសួងដែលបានដាក់ចេញ ដោយគោរពទៅតាមច្បាប់ និង បទដ្ឋានគតិយុត្តនានា។

លោកជំទាវ អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានមានប្រសាសន៍ ជម្រាបជូនគណៈកម្មការរដ្ឋសភាបានជ្រាប ពីសមិទ្ធផល ការងារដែលក្រសួងសម្រេចបាននាពេលកន្លងមក លើការងារជំរុញសមភាពយេនឌ័រ ការបញ្ជ្រៀបយេនឌ័រនៅគ្រប់កម្រិត និងការកាត់- បន្ថយគម្លាតយេនឌ័រលើគ្រប់វិស័យជាដើម។

លោកជំទាវរដ្ឋមន្រ្តី បានបន្តថា ក្រសួងបានសហការជាមួយស្ថាប័ន ក្រសួងពាក់ពន្ធ័នានា អង្គការជាតិ និងអន្តរជាតិ ក្នុងការជំរុញការ គាំទ្រលើកកម្ពស់សហគ្រិនភាពជាស្ត្រី និងជាអ្នកដឹកនាំក្នុងវិស័យធុរកិច្ច ដោយមានការបង្កើតឡើង នូវព្រឹត្តិការណ៍សាធារណៈផ្សព្វ- ផ្សាយតាមបណ្តាញសង្គម ដែលបានរៀបចំឡើងក្នុងភាពជាដៃគូរវាងវិស័យសាធារណៈ ឯកជន និងដៃគូពាក់ព័ន្ធមួយចំនួន។ ក្រសួង ក៏បានលើកកម្ពស់ការពង្រឹងសមត្ថភាពមន្ត្រី អ្នកផ្តល់សេវាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អំពីគោលការណ៍ណែនាំស្តីពីកិច្ចការពារផ្លូវច្បាប់ សម្រាប់ស្ត្រី និងកុមារផងដែរ។

លោកជំទាវ អុឹង កន្ថាផាវី បានបន្តទៀតថា ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងឆ្នាំ២០២០នាកន្លងមកនេះ ក្រសួងក៏បាន ជួបការលំបាកមួយចំនួន លើការងារពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី ការលើកកម្ពស់ផ្នែកអប់រំ ផ្នែកសុខភាព និងកិច្ចការពារ ផ្លូវច្បាប់សម្រាប់ស្ត្រី និងក្មេងស្រី ព្រមទាំងនៅតែបន្តជួបបញ្ហាជាច្រើនទៀតក្នុងវិស័យសាធារណ: និងនយោបាយ។

តែទោះបីជាយ៉ាងណា លោកជំទាវ អុឹង កន្ថាផាវី បានបញ្ជាក់ថា បើទោះបីជំងឺកូវីដ-១៩នៅតែមានបន្តទៀតក្តី ក៏ក្រសួងនឹងខិតខំជំនះ រាល់ការលំបាក ដោយបន្តរៀបចំអនុវត្តផែនការទិសដៅការងារសម្រាប់ឆ្នាំ២០២១ ជាបន្តទៀត ក្នុងនោះមានដូចជា ការអនុវត្តទិសដៅ ការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី ការលើកកម្ពស់ការអប់រំ ការថែទាំសុខភាព កិច្ចការពារផ្លូវច្បាប់ដល់ស្ត្រី និងក្មេងស្រី ការ បញ្ជ្រៀបយេនឌ័រ ក្នុងកម្មវិធីប្រែប្រួលអាកាសធាតុ ការពង្រឹងសមត្ថភាព និងអភិវឌ្ឍស្ថាប័ន និងជំរុញការចូលរួមរបស់ស្ត្រីក្នុងវិស័យ សាធារណៈ និងនយោបាយ។

លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការរដ្ឋសភា បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រសួងកិច្ចការនារី ដែលបានខិតខំយកចិត្តទុកដាក់ បំពេញភារកិច្ចក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបាន ដាក់ចេញ ដើម្បីជួយជំរុញលើកទឹកចិត្តស្ត្រីឲ្យមានភាពក្លាហាន ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សង្គម លើគ្រប់វិស័យទាំងអស់ និងការ បញ្ជ្រៀបយេនឌ័រឲ្យកាន់តែទូលំទូលាយថែមទៀត៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន