សារលិខិតថ្វាយព្រះពរ​ របស់​ សម្តេចអគ្គមហាពញាចក្រី​ ហេង​ សំរិន​ ប្រធានរដ្ឋសភា​ នៃព្រះរាជាណាចក្រកម្ពុជា ​សូម​ក្រាបបង្គំទូលថ្វាយ​ សម្តេចព្រះមហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះវររាជមាតាជាតិខ្មែរ​__ សារលិខិតជូនពរ​ របស់​ សម្តេចអគ្គមហាពញាចក្រី​ ហេង​ សំរិន​ ប្រធានរដ្ឋសភា​ នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ព្រមទាំងសមាជិកសមាជិការដ្ឋសភា អញ្ជើញចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ថ្ងៃសុក្រ ទី៥ ខែមីនា ឆ្នាំ២០២១__ រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវផ្សេងទៀត__ គណៈកម្មការរដ្ឋសភាបញ្ចប់ការពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត__ សេចក្តីជូនដំណឹង រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ នៅថ្ងៃសុក្រ ទី៥ ខែមីនា ឆ្នាំ២០២១__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ថ្ងៃព្រហស្បតិ៍ ទី៤ ខែមីនា ឆ្នាំ២០២១__ រដ្ឋសភាប្រជុំវិសាមញ្ញនៅថ្ងៃស្អែក ដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ និងជំងឺសាហាវផ្សេងទៀត ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ ឡោក ខេង៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលបន្ទុកដ៏ធំក្នុងការស្វែងរកការងារ និងមុខរបរជូនប្រជាពលរដ្ឋ
លោកជំទាវ ឡោក ខេង៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលបន្ទុកដ៏ធំក្នុងការស្វែងរកការងារ និងមុខរបរជូនប្រជាពលរដ្ឋ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (2/3/2021 8:38:25 PM )

នៅក្នុងឱកាសអញ្ជើញ ឯកឧត្តម អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសហការី មកសាកសួរអំពី វឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅបន្តរបស់ក្រសួងក្នុងឆ្នាំ២០២១ នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅវិមានរដ្ឋសភា។

លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជជីវៈ និងកិច្ចការនារី នៃរដ្ឋសភា បានមានប្រសាសន៍ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលបន្ទុកដ៏ធំ ក្នុងការខិតខំស្វែងរក ការងារ និងមុខរបរជូនប្រជាពលរដ្ឋ។

លោកជំទាវប្រធានគណៈកម្មការបានបន្តថា ដើម្បីឲ្យការរស់នៅរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរ ចាំបាច់ត្រូវមានការងារធ្វើ ឬមាន មុខរបរដែលអាចទ្រទ្រង់ជីវភាពរស់នៅបាន។ ដូចនេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាអ្នកទទួលបន្ទុកនៅក្នុងការស្វះស្វែង រកការងារជូនប្រជាពលរដ្ឋធ្វើ ជាមួយគ្នានោះ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋក៏ជាកត្តាចាំបាច់ ដែលផ្ដល់លទ្ធភាព ដល់ប្រជាពលរដ្ឋមានជំនាញក្នុងការបំពេញការងារ នៅតាមស្ថាប័ន ក្រុមហ៊ុន រោងចក្រ សហគ្រាស ឬក៏បង្កើតនូវមុខរបរផ្ទាល់ខ្លួនជា ដើម។

ជាកិច្ចឆ្លើយតប ឯកឧត្តម អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ក្រសួងបានបង្កើត ច្បាប់ និងអនុក្រឹត្យជាច្រើន សម្រាប់ជួយសម្រួលដល់ប្រជាពលរដ្ឋ ស្វែងរកការងារធ្វើ។ ស្ថិតក្នុងបរិបទ នៃការប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ ក្រសួងបានអនុវត្តគោលនយោបាយជាតិគាំពារសង្គម មានដូចជា របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ផ្នែកថែទាំ សុខភាព ផ្នែកប្រាក់សោធន និងប្រព័ន្ធរបបជំនួយសង្គម (មូលនិធិសមធម៌សុខាភិបាល) បន្ថែមទៀត។ ទន្ទឹមនឹងនោះ ដោយមានកិច្ច សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់ការលើកទឹកចិត្ត និងជំរុញបងប្អូនប្រជា- ពលរដ្ឋ កម្មករ សហគ្រាស និយោជក និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ចូលរួមក្នុងការផ្សព្វផ្សាយការអនុវត្តច្បាប់ ស្តីពីរបបសន្តិសុខ សង្គម បានកាន់តែទូលំទូលាយ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀតថា ដើម្បីរួមចំណែកកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ-១៩ លើប្រជាពលរដ្ឋងាយរងគ្រោះ និងកម្មករ វិនិយោជិត ក៏ដូចជាម្ចាស់អាជីវកម្ម រោងចក្រ សហគ្រាស គិតត្រឹមសប្តាហ៍ទី៣ ខែធ្នូ ឆ្នាំ២០២០ រាជរដ្ឋាភិបាលបានដាក់ចេញនូវកញ្ចប់ វិធានការជំនួយសង្គមជាច្រើនជាបន្តបន្ទាប់ ក្នុងគោលបំណងជួយទំនុកបម្រុងដល់ជីវភាពប្រចាំថ្ងៃរបស់កម្មករ និយោជិត។ ជួយទំនុក- បម្រុងគ្រួសារក្រីក្រ និងងាយរងគ្រោះ។ ជួយទ្រទ្រង់ ស្តារអាជីវកម្ម និងធុរកិច្ចឲ្យងើបឡើងវិញ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ចនៅ ក្នុងបរិការណ៍ក្រោយពីវិបត្តិកូវីដ១៩។

ឯកឧត្តម អុិត សំហេង បានមានប្រសាសន៍ទៀតថា ប្រជាពលរដ្ឋដែលបាត់បង់ការងារក្នុងវិស័យឧស្សាហកម្ម និងសេវាកម្មមួយចំនួន ត្រូវបានប៉ាន់ស្មានថា នឹងត្រឡប់ទៅស្រុកកំណើត ដើម្បីចូលរួមសកម្មភាពសេដ្ឋកិច្ចក្នុងវិស័យកសិកម្មវិញ រហូតដល់ពេលបញ្ចប់នៃវិបត្តិ កូវីត-១៩។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ក្រសួងនៅតែបន្តរក្សាការធ្វើកិច្ចសន្ទនាសង្គម និងបានធ្វើការចុះបញ្ជិការ អង្គការវិជ្ជាជីវៈ (សហជីព) គ្រប់កម្រិត និងសមាគមនិយោជកជាបន្តបន្ទាប់ទៀត។

លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការរដ្ឋសភា បានអបអរសាទរ និងថ្លែងអំណរគុណចំពោះក្រសួង ដែលបានខិតខំប្រឹងប្រែង យកចិត្តទុកដាក់ជួយរកយុទ្ធសាស្ត្រ និងវិធីសាស្ត្រល្អៗ ក្នុងការជួយសម្រាលជីវភាពប្រជាពលរដ្ឋ នៅក្នុងកំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ នេះ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន