សារលិខិតថ្វាយព្រះពរ​ របស់​ សម្តេចអគ្គមហាពញាចក្រី​ ហេង​ សំរិន​ ប្រធានរដ្ឋសភា​ នៃព្រះរាជាណាចក្រកម្ពុជា ​សូម​ក្រាបបង្គំទូលថ្វាយ​ សម្តេចព្រះមហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះវររាជមាតាជាតិខ្មែរ​__ សារលិខិតជូនពរ​ របស់​ សម្តេចអគ្គមហាពញាចក្រី​ ហេង​ សំរិន​ ប្រធានរដ្ឋសភា​ នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ព្រមទាំងសមាជិកសមាជិការដ្ឋសភា អញ្ជើញចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ថ្ងៃសុក្រ ទី៥ ខែមីនា ឆ្នាំ២០២១__ រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវផ្សេងទៀត__ គណៈកម្មការរដ្ឋសភាបញ្ចប់ការពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត__ សេចក្តីជូនដំណឹង រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ នៅថ្ងៃសុក្រ ទី៥ ខែមីនា ឆ្នាំ២០២១__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ថ្ងៃព្រហស្បតិ៍ ទី៤ ខែមីនា ឆ្នាំ២០២១__ រដ្ឋសភាប្រជុំវិសាមញ្ញនៅថ្ងៃស្អែក ដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ និងជំងឺសាហាវផ្សេងទៀត ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជម្រាបគណៈកម្មការរដ្ឋសភាអំពីលទ្ធផលការងារ បញ្ហាប្រឈម និងទិសដៅបន្តរបស់ក្រសួងក្នុងឆ្នាំថ្មី
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជម្រាបគណៈកម្មការរដ្ឋសភាអំពីលទ្ធផលការងារ បញ្ហាប្រឈម និងទិសដៅបន្តរបស់ក្រសួងក្នុងឆ្នាំថ្មី
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (2/3/2021 8:18:37 PM )

ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងសហការី បានអញ្ជើញមកកាន់វិមានរដ្ឋសភា នាព្រឹក ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីធ្វើសេចក្តីរាយការណ៍ អំពីលទ្ធផលការងារ បញ្ហាប្រឈម និងទិសដៅការងារបន្តរបស់ក្រសួងក្នុងឆ្នាំថ្មី ២០២១ ជូនគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃ រដ្ឋសភា ដែលមាន លោកជំទាវ ឡោក ខេង ជាប្រធានគណៈកម្មការ

លោកជំទាវ ឡោក ខេង បានសំដែងក្តីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារជាមួយ ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងសហការី ដែលជាការបង្ហាញពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងគណៈកម្មការរដ្ឋសភាជាមួយនឹង ក្រសួង ស្របទៅតាមច្បាប់ដែលបានកំណត់។

ឯកឧត្តមរដ្ឋមន្រ្តី វង សូត បានមានប្រសាសន៍ជម្រាបជូនគណៈកម្មការរដ្ឋសភាថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានខិតខំបំពេញការងារ ដោយអនុវត្តទៅតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ និងក្របខ័ណ្ឌគោលនយោបាយជាតិ គាំពារសង្គម២០១៦-២០២៥ ពិសេសយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៦ នៃរដ្ឋសភា ដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ

ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា នៅក្នុងឆ្នាំ២០២០ កន្លងទៅនេះ ក្រសួងបានរៀបចំអនុវត្តគោលនយោបាយ យន្តការ និងកម្មវិធីផ្សេងៗ ដោយមាន ការសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធររាជធានី-ខេត្ត កាកបាទក្រហមកម្ពុជា អង្កការជាតិ អន្តរជាតិ និង សប្បុរសជននានា ចូលរួមផ្តល់សេវាសង្គមកិច្ច និងជំនួយឧបត្ថម្ភគាំទ្រដល់ជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ក្នុងសង្គមជាតិ ជាពិសេសកុមារ កុមារកំព្រា ស្រ្តីងាយរងគ្រោះ ជនចាស់ជរា ជនពិការ អតីតមន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជន ដោយផ្តោតលើ យុទ្ធសាស្រ្តអាទិភាពចំនួន៣រួមមាន៖១-ការបង្កើនប្រសិទ្ធភាពសេវាសុខុមាលភាពសង្គម ២-ការបង្កើនប្រសិទ្ធភាពប្រព័ន្ធសន្តិសុខសង្គម និងផ្តល់សេវាស្តារលទ្ធភាពពលកម្ម កាយសម្បទាជនពិការ និង៣-ការពង្រឹងសមត្ថភាពស្ថាប័ន និងអភិវឌ្ឍន៍ភាពជាដៃគូ។

ឯកឧត្តម វង សូត បានឲ្យដឹងទៀតថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដើរតួនាទីជាអនុគណៈកម្មាធិការជាតិ ជំនួយសង្គម ជាពិសេសអនុវត្តតាមសេចក្តីប្រកាសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃព្រះរាជាណា- ចក្រកម្ពុជា ក្នុងការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ (ក្រ១-ក្រ២) ស្រ្តីមានផ្ទៃពោះ កុមារក្រោមអាយុ០២ឆ្នាំ និងជនចាស់ជរា នៃគ្រួសារ ក្រីក្រ ដែលទទួលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។

ទន្ទឹមនឹងនោះ ក្រសួងបានបន្តអនុវត្តគោលនយោបាយជាតិ តាមរយៈការលើកទឹកចិត្ដ ដោយផ្តល់នូវកិត្តិយស សេចក្តីថ្លៃថ្នូរ ព្រមទាំង ផ្តល់នូវរបបសន្តិសុខសង្គមដល់អតីតមន្រ្តីរាជការស៊ីវិល អតីតយុទ្ធជន ដែលបានចូលរួមចំណែកក្នុងបុព្វហេតុជាតិ និងការអភិវឌ្ឍប្រ- ទេសជាតិ។

ឯកឧត្តមបានបញ្ជាក់ថា ដោយសារតែជំងឺកូវីដ-១៩ បានបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរ ដល់សុខភាពសាធារណៈ និងសេដ្ឋកិច្ច ដែល បណ្តាលឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រាក់ចំណូល និងកម្រិតជីវភាពរស់នៅរបស់ប្រជាជន ជាពិសេស កម្មករ និយោជិតក្នុងវិស័យវាយន- ភណ្ឌ ទេសចរណ៍ ប្រជាជនក្រីក្រ និងងាយរងគ្រោះ ទោះបីជារដ្ឋាភិបាលបានដាក់ចេញនូវវិធានការប្រកបដោយយុទ្ធសាស្រ្ត និងសុទិដ្ឋិ- និយមយ៉ាងណាក៏ដោយ តែវាគ្រាន់តែអាចដោះស្រាយបានក្នុងរយៈពេលខ្លី និងមធ្យម ខណៈពេលដែលកម្មវិធីជំនួយសង្គមមិនទាន់បាន គ្របដណ្តប់ពេញលេញ ដែលធ្វើឱ្យក្រុមប្រជាជនមួយចំនួនមិនទាន់ទទួលបាននូវការគាំពានៅឡើយ។ ហេតុដូច្នេះហើយ ក្រសួងបានធ្វើ ការពង្រឹងពង្រីកសកម្មភាពវិទ្យាស្ថានសង្គមកិច្ច សំដៅជំរុញការបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់ស្ថាប័នរដ្ឋ វិស័យឯកជន និង អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ដែលពាក់ព័ន្ធនឹងការងារសង្គមកិច្ច ឲ្យមានសមត្ថភាពជំនាញអាចប្រកបមុខរបរទ្រទ្រង់ ជីភាពរស់នៅបាន។

លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរដល់ក្រសួង ដែលបានខិតខំ ប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការបំពេញភារកិច្ចក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការ ជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជនចាស់ជរា អតីតមន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជនជាដើម។

លោកជំទាវ សង្ឃឹមថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងបន្តការខិតខំប្រឹងប្រែងធ្វើឱ្យមជ្ឈមណ្ឌលថែទាំមនុស្ស ចាស់ មានដំណើរការកាន់តែល្អប្រសើរឡើង និងជំរុញធ្វើការបណ្តុះបណ្តាលមន្រ្តី និងអ្នកស្ម័គ្រចិត្តក្នុងការផ្តល់សេវាថែទាំមនុស្សចាស់ ឲ្យបានកាន់តែច្រើនបន្ថែមទៀត ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន