សារលិខិតថ្វាយព្រះពរ​ របស់​ សម្តេចអគ្គមហាពញាចក្រី​ ហេង​ សំរិន​ ប្រធានរដ្ឋសភា​ នៃព្រះរាជាណាចក្រកម្ពុជា ​សូម​ក្រាបបង្គំទូលថ្វាយ​ សម្តេចព្រះមហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះវររាជមាតាជាតិខ្មែរ​__ សារលិខិតជូនពរ​ របស់​ សម្តេចអគ្គមហាពញាចក្រី​ ហេង​ សំរិន​ ប្រធានរដ្ឋសភា​ នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ព្រមទាំងសមាជិកសមាជិការដ្ឋសភា អញ្ជើញចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ថ្ងៃសុក្រ ទី៥ ខែមីនា ឆ្នាំ២០២១__ រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវផ្សេងទៀត__ គណៈកម្មការរដ្ឋសភាបញ្ចប់ការពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត__ សេចក្តីជូនដំណឹង រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ នៅថ្ងៃសុក្រ ទី៥ ខែមីនា ឆ្នាំ២០២១__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ថ្ងៃព្រហស្បតិ៍ ទី៤ ខែមីនា ឆ្នាំ២០២១__ រដ្ឋសភាប្រជុំវិសាមញ្ញនៅថ្ងៃស្អែក ដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ និងជំងឺសាហាវផ្សេងទៀត ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សភាកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (ASEP) លើកទី១១ ក្នុងឆ្នាំ២០២១នេះ
សភាកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (ASEP) លើកទី១១ ក្នុងឆ្នាំ២០២១នេះ
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (1/19/2021 11:52:00 PM )

ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំភាពជាដៃគូរ សភាអាស៊ី-អឺរ៉ុប ASEP លើកទី១១ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំកិច្ចប្រជុំ ASEP11 ដើម្បីពិនិត្យពិភាក្សាលើការងារ មួយចំនួន ដើម្បីត្រៀមរៀបចំកិច្ចប្រជុំភាពជាដៃគូរសភាអាស៊ី-អឺរ៉ុប លើកទី១១ នាពេលខាងមុខ ដែលសភាកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ នាចុងខែឧសភា ឆ្នាំ២០២១ នៅសណ្ឋាគារសុខាភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងកិច្ចប្រជុំដែលបានរៀបចំឡើងនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត អនុប្រធានទី១ រដ្ឋសភា បានមានប្រសាសន៍ថា នេះជាលើកទី៧ហើយ ដែលគណៈកម្មការរៀបចំបានធ្វើការប្រជុំដើម្បីចាត់ចែងការងារ ត្រៀមរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP-11) ។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតក៏បានរំលឹកផងដែរថា ក្នុងកិច្ចប្រជុំលើកទី៦ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ អង្គប្រជុំបានលើកយក បញ្ហាចម្បងៗ មួយចំនួនមកពិភាក្សានាពេលនោះ។ យោងតាមស្មារតីនៃកិច្ចប្រជុំកន្លងមក ខាងលេខាធិការដ្ឋានជាតិ ASEP-11 ក៏បានធ្វើរបាយការណ៍ ជូនសម្តេចប្រធានរដ្ឋសភា សម្តេចប្រធានព្រឹទ្ធសភា តាមរយៈគណៈកម្មការរៀបចំរួចហើយ ។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល បានមានប្រសាសន៍បញ្ជាក់ថា ជារួមយើងបានទទួលការឯកភាពពីថ្នាក់ដឹកនាំលើចំណុច សំខាន់ៗ មួយចំនួនរួចហើយ នៅឡើយតែការកំណត់ទម្រង់នៃ ការរៀបចំកិច្ចប្រជុំ និងការពិចារណាអំពីមូលបទស្នូលនៃកិច្ចប្រជុំ ដែលយើង មិនទាន់បានសម្រេច។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងជាប្រធានលេខាធិការដ្ឋានជាតិ ASEP-11 បានអញ្ជើញ ធ្វើរបាយការណ៍សង្ខេបអំពី លទ្ធផលការងារត្រៀមសម្រាប់ការរៀបចំ កិច្ចប្រជុំខាងលើ ហើយសមាជិក អង្គប្រជុំផ្សេងៗ ទៀត ក៏បានចូលរួមមតិ យោបល់ ពិភាក្សាផងដែរ។

ជាចុងបញ្ចប់ ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល បានថ្លែងអំណរគុណដល់អង្គប្រជុំ ដែលបានលើកឡើងនូវមតិយោបល់ល្អៗ ដោយឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត បានផ្ដាំផ្ញើរឲ្យអនុគណៈកម្មការនីមួយៗត្រូវត្រៀមការងាររបស់ខ្លួនទាំង៣ទម្រង់ ដូចជាប្រជុំផ្ទាល់ ប្រជុំតាមប្រព័ន្ធ online ឬប្រជុំបែបចម្រុះ៕