រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណ:កម្មការទី៧នៃរដ្ឋសភាចុះសិក្សាស្វែងយល់ពីស្ថានភាពនៃការបើកបវេសនកាលថ្មី ឆ្នាំ២០២០-២០២១ នៅតាមគ្រឹះស្ថានសិក្សារបស់រដ្ឋ និងឯកជន
គណ:កម្មការទី៧នៃរដ្ឋសភាចុះសិក្សាស្វែងយល់ពីស្ថានភាពនៃការបើកបវេសនកាលថ្មី ឆ្នាំ២០២០-២០២១ នៅតាមគ្រឹះស្ថានសិក្សារបស់រដ្ឋ និងឯកជន
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (1/19/2021 11:26:57 PM )

គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញចុះពិនិត្យ ដំណើរការសិក្សា និងស្ថានភាពទូទៅ នាឱកាសការបើកបវេសនកាលថ្មីឆ្នាំសិក្សា ២០២០-២០២១  នៅវិទ្យាល័យ ព្រះស៊ីសុវត្ថិ ជាមួយវត្តមាន ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងសហការី នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។

ក្នុងឱកាសចុះជួបផ្ទាល់ ជាមួយលោកគ្រូ អ្នកគ្រូ នាយកសាលានៅវិទ្យាល័យ ព្រះស៊ីសុវត្ថិ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធលើវិស័យអប់រំទាំងអស់ ចំពោះការខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងការសហការ និងចូលរួមអនុវត្តការងារស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល ជាពិសេស ក្រសួងអប់រំ យុវជន និងកីឡា នាពេលកន្លងមក។  បើទោះជាការអនុវត្តផែនការដែលក្រសួងបានដាក់ចេញ អាចជួបការលំបាក ប៉ុន្តែគណៈកម្មការទី៧ សូមលើកទឹកចិត្តឱ្យគណៈគ្រប់គ្រង គ្រឹះស្ថានសិក្សា លោកគ្រូអ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្សទាំងអស់បន្តការយោគយល់ និងសហការយ៉ាងសកម្មជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ដោយអនុវត្តយ៉ាងម៉ឹងម៉ាត់នូវគោលការណ៍ប្រតិបត្តិស្តង់ដារ «SOP» របស់ក្រសួង និងសេចក្តីណែនាំនានា របស់ក្រសួងសុខាភិបាល ដើម្បីធានាបានថា ដំណើរការសិក្សាឆ្នាំថ្មី ២០២១-២០២២ នៅតាមគ្រឹះស្ថានសិក្សានានាទូទាំងប្រទេស អាចប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព និងមានការត្រួតពិនិត្យត្រឹមត្រូវ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា។

ឯកឧត្តម ហ៊ុន ម៉ានី ក៏បានបន្តថា  គណៈកម្មការទី៧ នឹងនៅបន្តគាំទ្រ ពិភាក្សារួមគ្នា ចុះពិនិត្យក្នុងមូលដ្ឋានជាក់ស្តែង ដើម្បីលើកទឹកចិត្ត និងផ្តល់យោបល់ ជាធាតុចូលបន្ថែមក្នុងគោលដៅ ការរួមគ្នាសម្រេចបាននូវចក្ខុវិស័យរបស់ក្រសួងអប់រំ យុវជន និងកីឡា លើការ ធ្វើកំណែទម្រង់ថ្នាក់ជាតិលើវិស័យអប់រំ ស្របតាមបរិបទសកល ជាពិសេសការវិវត្តន៍នៃបដិវត្តឧស្សាហកម្មទី៤។

បន្ទាប់មកនៅរសៀលថ្ងៃដដែលនោះដែរ ឯកឧត្តម  ហ៊ុន  ម៉ានី ក៏បានបន្តដឹកនាំប្រតិភូគណៈកម្មការចុះពិនិត្យដំណើរការសិក្សា និង ស្ថានភាពទូទៅ នាឱកាសការបើកបវេសនកាលថ្មីឆ្នាំសិក្សា ២០២១-២០២២ នៅសាលា  ប៊ែលធី អន្តរជាតិ  ទី១៨ (សាខាផ្សារព្រែកឯង)។

ក្នុងដំណើរនៃការចុះត្រួតពិនិត្យនេះ  ឯកឧត្តមប្រធានគណៈកម្មការ  បានវាយតម្លៃខ្ពស់ ចំពោះគណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ បុគ្គលិកសិក្សាទាំងអស់ ដែលបានបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ក្នុងការចូលរួមអនុវត្តផ្សព្វផ្សាយ  និងរៀបចំបរិស្ថាន សាលារៀនដែលមានសុវត្ថិភាព   ដើម្បីអនុញ្ញាតឱ្យសិស្សានុសិស្សអាចចាប់ផ្តើមបវេសនកាលសិស្សាថ្មីពោរពេញដោយភាពកក់ក្តៅ។

ទន្ទឹមនឹងនេះ ឯកឧត្តម បានជំរុញឱ្យគ្រឹះស្ថានសិក្សាទាំងអស់បន្តការយកចិត្តដាក់ និងត្រៀមបន្ថែមក្នុងការសម្របខ្លួនទៅតាមគន្លងថ្មី នៃវិស័យអប់រំ  ដោយសង្កត់ធ្ងន់លើស្ថានភាពនៃភាពប្រកួតប្រជែងរបស់កម្ពុជា នាថ្ងៃអនាគត ដែលពឹងផ្អែកលើគុណភាពនៃការអប់រំ និងការអភិវឌ្ឍធនធានមនុស្សពីមួយជំនាន់ទៅមួយជំនាន់៕