សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងល្អនៃថ្នាក់ដឹកនាំកម្ពុជា-ឡាវ ជំនាន់មុន​ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់យុវជនជំនាន់ក្រោយ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់លើនិវត្តន៍ជន​ និងមនុស្សចាស់ទាំងសុខភាព​ និងជីវភាព __ សភាកម្ពុជាចូលរួមកិច្ចប្រជុំ គណៈកម្មការអប់រំ វប្បធម៌ និងផ្សព្វផ្សាយនៃសភានិយាយភាសាបារាំង (APF) នៅប្រទេសរ៉ូមានី __ គណៈប្រតិភូរដ្ឋសភាកម្ពុជា បានអញ្ជេីញចូលរួមសិក្ខាសាលា ស្តីពី “ការអនុវត្តអភិបាលកិច្ចល្អរបស់សភា Workshop on Parliamentary Good Governance Practices” __ ព្រះរាជសុន្ទរកថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ប្រធានរដ្ឋសភាកម្ពុជា និងចិន គំាទ្រសមិទ្ធផលជាច្រើន កើតចេញពីទំនាក់ទំនងដ៏ល្អរយៈពេល៦៣ឆ្នាំមកនេះ
ប្រធានរដ្ឋសភាកម្ពុជា និងចិន គំាទ្រសមិទ្ធផលជាច្រើន កើតចេញពីទំនាក់ទំនងដ៏ល្អរយៈពេល៦៣ឆ្នាំមកនេះ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/18/2021 2:42:26 AM )

រដ្ឋសភាកម្ពុជា និងចិន បានគំាទ្រចំពោះសមិទ្ធផលជាច្រើន ដែលកើតចេញទំនាក់ទំនងដ៏ល្អ រវាងប្រទេសទំាងពីរ ក្នុងរយៈពេល៦៣ឆ្នាំ នៃចំណងការទូតនៃប្រទេសទំាងពីរ។ ប្រធានរដ្ឋសភាកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង ឯកឧត្តម លី ចាន់ស៊ូ ប្រធាន សភាប្រជាជនទូទំាងប្រទេសចិន បានប្តេជ្ញារួមគ្នា គំាទ្រ និងថែរក្សា លើកកម្ពស់ទំនាក់ទំនងជាប្រពៃណីប្រទេសទាំងពីរ ឲ្យបានរឹងមាំ យូរអង្វែង ដើម្បីតម្កល់ផលប្រយោជន៍ដល់ប្រទេស និងប្រជាជនទំាងសងខាង។

ការបេ្តជ្ញាចិត្តរបស់ថ្នាក់ដឹកនាំសភាប្រទេសទំាងពីរ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំទ្វេភាគី តាមប្រព័ន្ធវីដេអូ នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។ នៅក្នុងកិច្ចប្រជុំនោះ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ៦៣ឆ្នាំ នៃទំនាក់ទំនងការទូតប្រទេសទំាងពីរ បានចាក់ឬស យ៉ាងរឹងមាំ និងក្លាយជាកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ផ្តល់ផលប្រយោជន៍សន្ធឹកសន្ធាប់សម្រាប់ប្រជាជន ទំាងសងខាង និងបានចូលរួមចំណែកជាវិជ្ជមានដល់សន្តិភាព និងវិបុលភាព ក្នុងតំបន់ និងសកលលោក ទៀតងផង។

សម្តេចប្រធានរដ្ឋសភា បានសម្តែងការពេញចិត្តយ៉ាងខ្លាំង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលប្រទេសទាំងពីរ ក្នុងការពង្រឹង និង ពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាអាទិ៍ មាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅផ្សេងៗទៀតជាច្រើន។

ឯកឧត្តម លី ចាន់ស៊ូ បានកត់សម្គាល់ថា ឆ្នាំ២០២០ដែលពិភពលោកជួបការលំបាកដោយសារជំងឺកូវីដ១៩ កម្ពុជា និងចិន បានពង្រឹង ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរកាន់តែរឹងមាំឡើង តាមរយៈសកម្មភាពជួយគ្នាទៅវិញទៅមក នៅក្នុងនោះមាន ដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន មកកាន់ប្រទេសចិន។ បន្ទាប់មកប្រទេសចិនបានបញ្ជូនជំនួយជាសម្ភារៈវិជ្ជសាស្រ្ត និង ក្រុមគ្រូពេទ្យទៅកាន់ប្រទេសកម្ពុជា ចូលរួមប្រយុទ្ធប្រឆំាងជំងឺកូវីដ១៩។ ថ្មីៗនេះ សាធារណរដ្ឋប្រជាមានិតចិន ដោយមាន ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី បានថ្វាយ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ នូវគ្រឿងឥស្សរិយយស ដ៏ខ្ពង់ខ្ពស់ “មិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិន” និងបានផ្តល់វ៉ាក់សំាងការពារកូវីដ១៩ ដល់ប្រទេសកម្ពុជាទៀតផង។

ឯកឧត្តម លី ចាន់ស៊ូ បានលើកឡើងថា វ៉ាក់សំាងការពារជំងឺកូវីដ១៩ ប្រទេសចិនមានតម្រូវការច្រើនក្នុងការចាក់ជូនពលរដ្ឋខ្លួន ប៉ុន្តែផ្អែក លើចំណងមិត្តភាពរវាងប្រទេស និងប្រជាជន នៃប្រទេសទំាងពីរ ប្រទេសចិនមិនភ្លេចមិត្តកម្ពុជានោះឡើយ។

សម្តេចអគ្គមហាពញាចក្រី ហេ សំរិន បានអរគុណដល់ប្រទេសចិន ដែលជានិច្ចកាលគាំទ្រដល់បុព្វហេតុដ៏ត្រឹមត្រូវ របស់កម្ពុជាលើគ្រប់ វិស័យ ជាពិសេសនៅក្នុងពេលថ្មីៗនេះ មិត្តចិនបានសម្រេចឧបត្ថម្ភវ៉ាក់សំាងចំនួន ១លានដុស ដល់កម្ពុជា។ វ៉ាក់សំាង ដែលរកឃើញ ដោយប្រទេសចិននោះ នឹងចូលរួមទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ១៩ នៅកម្ពុជា ក៏ដូចជានៅលើពិភពលោកទាំងមូល។

សម្តេចប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា ក្នុងគ្រាដ៏លំបាកនេះ ដូចជាពេលផ្ទុះឡើងនូវជំងឺកូវីដ១៩នេះ ទំនាក់ទំនងទ្វេភាគីប្រទេសទំាងពីរ កាន់តែមានភាពស៊ីជម្រៅ។ ពិតណាស់ដូចសុភាសិតខ្មែរពោលថាមិត្តពិតប្រាកដជាមិត្តដែលជួយគ្នាក្នុងគ្រាក្រ សម្តេចអគ្គមហាពញាចក្រី មានប្រសាសន៍ថា កម្ពុជាតែងតែប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវ “គោលនយោបាយចិនតែមួយ” និងគាំទ្រចំពោះកិច្ចប្រឹងប្រែងរបស់រដ្ឋាភិ- បាលចិន ក្នុងកិច្ចការពារអធិបតេយ្យជាតិ និងបូរណភាពដែនដី។

ប្រធានស្ថាប័នសភាប្រទេសកម្ពុជា និងចិន បានប្រកាសពីការត្រៀមជាស្រេច ក្នុងការពង្រឹងកិច្ចសហការឲ្យជិតស្និតថែមទៀត រវាង ស្ថាប័ននីតិប្បញ្ញត្តិប្រទេសទំាងពីរ ដើម្បីបន្តថែរក្សា និងជំរុញមិត្តភាពជាប្រពៃណី ដែលត្រូវបានកសាងយ៉ាងរឹងមាំ ដោយថ្នាក់ដឹកនាំ ជំនាន់មុនៗឱ្យកាន់តែស្អិតរមួត និងស្ថិតស្ថេរយូរអង្វែង និងបន្តគាំទ្រគ្នាទៅវិញទៅមក រវាងស្ថាប័នសភាទាំងពីរ នៅលើបញ្ហាតំបន់ និង អន្តរជាតិ។

ឯកឧត្តម លី ចាន់ស៊ូ បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរមានសារៈសំខាន់ នៅក្នុងការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឲ្យកាន់តែរឹងមាំឡើង។ សភាប្រជាជនចិនបានភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយ ព្រឹទ្ធសភា និងរដ្ឋសភាកម្ពុជា។ ឯកឧត្តមបានស្នើឲ្យស្ថាប័ននីតិប្បញ្ញត្តិប្រទេសទំាងពីរ រក្សាទំនាក់ទំនងជាមួយគ្នាតាមប្រព័ន្ធវីដេអូ នៅគ្រា ដែលជំងឺកូវីដ១៩ មិនទាន់ធូរស្រាល នៅពេលជំងឺនេះបានធូរស្រាល សភាប្រទេសទំាងពីរគួរបង្កើតការផ្លាស់ប្តូរដំណើរទស្សនកិច្ចនូវគ្រប់ កម្រិតរវាងគ្នាទៅវិញទៅមកឡើងវិញ។

ឯកឧត្តមបានប្រកាសជាថ្មីថា ចិនបានត្រៀមជួយកម្ពុជានៅគ្រប់កាលៈទេសៈ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចនិងជីវភាពប្រជាពលរដ្ឋកម្ពុជា។

សូមជម្រាបថា នៅក្នុងកិច្ចប្រជុំទ្វេភាគីនាឱកាសនេះ សភាប្រទេសកម្ពុជា និងចិន បានលើកឡើងនូវប្រធានបទសំខាន់ៗដូចជា ការផ្លាស់ ប្តូរបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ កិច្ចសហប្រតិបត្តិការអន្តរជាតិប្រឆាំងនឹងរោគរាតត្បាត ការស្តារសេដ្ឋកិច្ចនាដំណាក់- កាលក្រោយរោគរាលដាល និងស្ថានភាពអន្តរជាតិ និងក្នុងតំបន់ ជាដើម។

ក្រោយពី សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង ឯកឧត្តម លី ចាន់ស៊ូ បានថ្លែងសុន្ទរកថាគន្លឹះរួចមក កិច្ចប្រជុំបានបន្តដំណើរការ ពិភាក្សាផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក លើប្រធានបទខាងលើដោយលម្អិត ដែលភាគីកម្ពុជា ដឹកនាំដោយ លោកជំទាវ កិត្តិសង្គហ- បណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងភាគីចិនដឹកនាំដោយ ឯកឧត្តម ចាន់ ឈុនស៊ាន អនុប្រធានសភាប្រជាជនចិន ទូទាំងប្រទេសចិន

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន