រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » យុវជនជាង២០០នាក់ចូលរួម “យុទ្ធនាការនារីវ័យក្មេងឆ្ពោះទៅភាពជាអ្នកដឹកនាំ #Girl2Leader” នៅខេត្តក្រចេះ
យុវជនជាង២០០នាក់ចូលរួម “យុទ្ធនាការនារីវ័យក្មេងឆ្ពោះទៅភាពជាអ្នកដឹកនាំ #Girl2Leader” នៅខេត្តក្រចេះ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/11/2021 12:10:56 AM )

"យុទ្ធនាការនារីវ័យក្មេងឆ្ពោះទៅភាពជាអ្នកដឹកនាំ #Girl2Leader" បានចុះទៅផ្សព្វផ្សាយដល់យុវជន សិស្ស និស្សិត នៅក្នុងខេត្តក្រចេះ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ក្រោមអធិបតីរបស់ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល វិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា និងជាអគ្គរាជទូតអ្នកដឹកនាំនយោបាយ ជាស្ត្រី (Women Political Leader) និងជាអនុប្រធានក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រី

លោកជំទាវ ឡោក ខេង បានលើកឡើងថា យុទ្ធនាការដែលរៀបចំធ្វើឡើងនៅសាកលវិទ្យាល័យខេត្តក្រចេះ បានចែករំលែកចំណេះដឹង ដើម្បីផ្តល់ព័ត៌មាន ឲ្យបានទូលំទូលាយដល់យុវជន ពិសេសក្មេងស្រី សំដៅបណ្តុះគំនិត ឲ្យពួកគេមានក្តីសុបិន្ត នឹងយកគម្រូតាម អ្នកនយោបាយជាស្ត្រី អ្នកដឹកនាំជាស្រ្តី ឬជាអ្នកសម្រេចចិត្តមកពីស្ថាប័នផ្សេងៗ ដែលជាស្រ្តី ដើម្បីជំរុញលើកទឹកចិត្តដល់យុវតីក្លាយជា អ្នកដឹកនាំនាពេលអនាគត។

មានសមាជិកព្រឹទ្ធសភា-រដ្ឋសភា តំណាងក្រសួងកិច្ចការនារី ថ្នាក់ដឹកនាំសាកលវិទ្យាល័យខេត្តក្រចេះ តំណាងវិទ្យាស្ថានសភាកម្ពុជា មន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា អង្គភាពពាក់ព័ន្ធ ពិសេសលោកគ្រូ អ្នកគ្រូ សិស្ស និស្សិត ប្រមាណជាង២៥០នាក់ បានចូលរួម កម្មវិធីផ្សព្វផ្សាយនេះ។

អ្នកចូលរួមពីភាគីពាក់ព័ន្ធ បានធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ល្អៗដល់សិស្ស និស្សិត ពិសេសយុវនារី ពីប្រធានបទផ្សេងៗគ្នា ក្នុងនោះមានបញ្ហាប្រឈមរបស់ស្រ្តី និងដោះស្រាយ ពិសេសគោលនយោបាយលើកកម្ពស់តម្លៃស្រ្តីរបស់រាជរដ្ឋាភិបាល។

យុវជនដែលបានចូលរួម បានសម្តែងក្តីត្រេកអរជាខ្លំាង នៅក្នុងការទទួលបានបទពិសោធន៍ពីអ្នកដឹកនាំជាស្រ្តី ក៏ដូចជាការលើកទឹកចិត្ត គំាទ្រ ពីសំណាក់សមាជិកសភា ដល់ការអភិវឌ្ឍន៍ចំណេះដឹង និងបទពិសោធន៍ជីវិតដល់ពួកគេ។ យុទ្ធនាការដែលពួកគេបានជួបផ្ទាល់ ជាមួយថ្នាក់ដឹកនាំស្រ្តីនាពេលនេះ ជាបទពិសោធន៍ថ្មីមួយដ៏មានសារសំខាន់នៅក្នុងជីវិតរបស់ពួកគេ។

គួររម្លឹកថា កម្មវិធីយុទ្ធនាការនារីវ័យក្មេងឆ្ពោះទៅភាពជាអ្នកដឹកនាំ ក្រោមគំនិតផ្តួចផ្តើមរបស់ក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយ សភាស្ត្រី សហការរៀបចំដោយ អគ្គលេខាធិការដ្ឋានរដ្ឋសភា វិទ្យាស្ថានសភាកម្ពុជា និងលេខាធិការដ្ឋានក្រុមសភាជាតិកម្ពុជា នៃអ្នក នយោបាយសភាស្រ្តី ហៅកាត់ថា “ក.ស.ក.ន.ស” ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន