រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ក្រុមសភាជាតិកម្ពុជា APF ប្រជុំត្រៀមសម្រាប់ការចូលរួមក្នុងមហាសន្និបាត APF លើកទី៤៦ តាមប្រព័ន្ធវីដេអូ
ក្រុមសភាជាតិកម្ពុជា APF ប្រជុំត្រៀមសម្រាប់ការចូលរួមក្នុងមហាសន្និបាត APF លើកទី៤៦ តាមប្រព័ន្ធវីដេអូ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (12/24/2020 6:01:30 PM )

ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា APF បានដឹកនាំកិច្ចប្រជុំក្រុមសភាជាតិកម្ពុជា APF ដើម្បីពិភាក្សា និងពិនិត្យមើលខ្លឹមសារឯកសារនានា សម្រាប់ការត្រៀមចូលរួមក្នុង កិច្ចប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ APF នៃមហាសន្និបាត APF លើកទី៤៦ តាមប្រព័ន្ធ Visioconference នាខែមករា ឆ្នាំ២០២១ ខាងមុខ។

កិច្ចប្រជុំនាពេលនេះ ធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ នៅវិមានរដ្ឋសភា ដោយមានការចូលរួមពី ឯកឧត្ដម លោកជំទាវ ជាសមាជិកសមាជិកាក្រុមសភាជាតិកម្ពុជា APF (រដ្ឋសភា ព្រឹទ្ធសភា) មន្ត្រីលេខាធិការដ្ឋានរដ្ឋបាល នៃក្រុមសភាជាតិកម្ពុជា APF និង មន្ត្រីពាក់ព័ន្ធនៃអគ្គលេខាធិការដ្ឋានសភាទាំងពីរមួយចំនួនទៀត។

ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានបានមានប្រសាសន៍លើកឡើងថា កិច្ចប្រជុំនាថ្ងៃនេះគឺដើម្បីត្រួតពិនិត្យការងារ រៀបចំឯកសារនានា របស់លេខាធិកាដ្ឋានសភាជាតិកម្ពុជា APF ព្រោះការចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការ និង អភិវឌ្ឍន៍ APF នៃមហាសន្និបាត APF លើកទី៤៦ គឺជាការផ្លាស់ប្តូរទស្សទានគ្នាទៅវិញទៅមក រវាងសមាជិកសភានិយាយភាសាបារាំង ពិសេសការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ក្នុងចំណោមប្រទេសជាសមាជិក APF ទាំងអស់ ។

ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា សង្ឃឹមថា គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់នឹងរួមសហការគ្នា ត្រៀមលក្ខណៈគ្រប់បែបយ៉ាង ដើម្បីធ្វើយ៉ាងណាឲ្យដំណើរការនៃកិច្ចប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ នៃមហាសន្និបាត APF លើកទី៤៦ នាពេល ខាងមុខ មានដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន