សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម សួស យ៉ារ៉ា ពិភាក្សាពីកិច្ចសហប្រតិបត្តិការរដ្ឋសភា ជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសប្រទេសហុងគ្រី
ឯកឧត្តម សួស យ៉ារ៉ា ពិភាក្សាពីកិច្ចសហប្រតិបត្តិការរដ្ឋសភា ជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសប្រទេសហុងគ្រី
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (11/3/2020 1:23:17 AM )

ឯកឧត្តម សួស យ៉ារ៉ា អនុប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និង ជាតំណាងរាស្រ្តមណ្ឌលខេត្តព្រះវិហារ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ភីធើ ស៊ីចាតូ (H.E. Mr. PÉTER Szijjártó) រដ្ឋមន្រ្តី ការបរទេស និងពាណិជ្ជកម្ម ប្រទេសហុងគ្រី នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា ខណៈឯកឧត្តមរដ្ឋមន្រ្តី ដឹកនាំ គណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា។

ឯកឧត្តម សួស យ៉ារ៉ា បានវាយតម្លៃខ្ពស់ ចំពោះដំណើរទស្សនកិច្ចរបស់ ឯកឧត្តមរដ្ឋមន្រ្តី ភីធើ ស៊ីចាតូ និងគណៈប្រតិភូនៅកម្ពុជា ក្នុងខណៈដែលពិភពលោកកំពុងរាតត្បាតដោយជំងឺកូវីដ១៩នោះ។

ឯកឧត្តម បានលើកឡើងថា ទោះមានការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩យ៉ាងណាក្តី តែជំងឺនេះ មិនបានរំខានដល់ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទំាងពីរកម្ពុជា-ហុងគ្រី នោះឡើយ។ ជាពិសេស ទំនាក់ទំនងដ៏ស្អិតរមួតរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំប្រទេសហុងគ្រី។

ក្នុងជំនួបដ៏ស្និទ្ធស្នាលរវាង ឯកឧត្តម សួស យ៉ារ៉ា និង ឯកឧត្តម ភីធើ ស៊ីចាតូ បានពិភាក្សាផ្លាស់ប្តូរយោបល់គ្នា លើចំណុចសំខាន់ៗ មានការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ កម្ពុជា-ហុងគ្រី និងកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរ បទពិសោធន៍គ្នាលើវិស័យទេសចរណ៍ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ ជាដើម។

ឯកឧត្តម ភីធើ ស៊ីចាតូ បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម ចូលជួបសម្តែងការគួរសម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តី ជួបពិភាក្សាការងារជាមួយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ និងថ្នាក់ដឹកនាំក្រសួងស្ថាប័នមួយចំនួនទៀតផងដែរ។

សូមជម្រាបថា នៅក្នុងដំណើរទស្សនកិច្ចនេះ មានឯកសារកិច្ចព្រមព្រៀង និងអនុស្សរណៈមួយចំនួន នៃប្រទេសទំាងពីរ មួយចំនួនត្រូវ ចុះហត្ថលេខា មានដូចជាក្នុងវិស័យធនធានទឹក កសិកម្ម សេវាដឹកជញ្ជូន ជាដើម ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន