សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ឈាង វុន ដឹកនាំគណៈប្រតិភូក្រុមសភាជាតិកម្ពុជា-IPU ចូលរួមសន្និបាតវិសាមញ្ញ នៃក្រុមប្រឹក្សាភិបាលលើកទី២០៦ របស់ IPU តាមប្រព័ន្ធវីដេអូ
ឯកឧត្តម ឈាង វុន ដឹកនាំគណៈប្រតិភូក្រុមសភាជាតិកម្ពុជា-IPU ចូលរួមសន្និបាតវិសាមញ្ញ នៃក្រុមប្រឹក្សាភិបាលលើកទី២០៦ របស់ IPU តាមប្រព័ន្ធវីដេអូ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (11/1/2020 7:56:23 PM )

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ប្រធាន ក្រុមសភាជាតិកម្ពុជា-IPU និងជាប្រធានគណៈប្រតិភូសភាកម្ពុជាចូលរួមសន្និបាត IPU បានដឹកនាំគណៈប្រតិភូក្រុមសភាជាតិកម្ពុជា- IPU អញ្ជើញចូលរួមក្នុងសន្និបាតវិសាមញ្ញ នៃក្រុមប្រឹក្សាភិបាលលើកទី២០៦ របស់សហភាពអន្តរសភា IPU តាមប្រព័ន្ធវីដេអូ Video Conference ដែលផ្សាយចេញពីទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅវេលាម៉ោង ១៩ល្ងាច ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០។

សមាសភាពគណៈប្រតិភូក្រុមសភាជាតិកម្ពុជា-IPU ដែលចូលរួមក្នុងសន្និបាតវិសាមញ្ញ នៃក្រុមប្រឹក្សាភិបាលលើកទី២០៦ របស់សហ- ភាពអន្តរសភា IPU នាពេលនេះ រួមមាន ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា លោកជំទាវ បាន ស្រីមុំ អនុប្រធានគណៈកម្មការអបរំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនទៀត។

ការចូលរួមរបស់គណៈប្រតិភូសភាកម្ពុជា ក្នុងសន្និបាតវិសាមញ្ញ នៃក្រុមប្រឹក្សាភិបាលលើកទី២០៦ របស់សហភាពអន្តរសភា IPU នេះ គឺធ្វើឡើងនៅវិមានរដ្ឋសភា តាមប្រព័ន្ធវីដេអូ នាល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០។

សន្និបាតវិសាមញ្ញ នៃក្រុមប្រឹក្សាភិបាលលើកទី២០៦ របស់សហភាពអន្តរសភា IPU នឹងមានដំណើរការប្រជុំ រយៈពេល៤ថ្ងៃ គឺចាប់ពី ថ្ងៃទី១ ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានរបៀបវារៈចំនួន១៣។ របៀបវារៈទាំង១៣ មាន៖

-របៀបវារៈទី១: ការអនុម័តរបៀបវារៈនៃកិច្ចប្រជុំ

-របៀបវារៈទី២: ការអនុម័តលើវិធាននីតិវិធីពិសេស សម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាភិបាលតាមប្រព័ន្ធវីដេអូ

-របៀបវារៈទី៣: ការអនុម័តលើរបាយការណ៍សង្ខេប នៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី២០៥ នៅទីក្រុងប៊ែលក្រាដ ខែតុលា ឆ្នាំ ២០១៩។

-របៀបវារៈទី៤: របាយការណ៍របស់អតីតប្រធាន IPU រាយការណ៍ពីសកម្មភាពក្នុងអាណត្តិរយៈពេល៣ឆ្នាំកន្លងមក។

-របៀបវារៈទី៥: ការបោះឆ្នោតជ្រើសរើសប្រធាន IPU ថ្មី

-ការណែនាំអំពីដំណើរការបោះឆ្នោត

-ការណែនាខ្លួនរបស់បេក្ខភាព (១០នាទី/ម្នាក់)

-ចាប់ផ្ដើមដំណើរការបោះឆ្នោត

-របៀបវារៈទី៦: របាយការណ៍អំពីការចំណាយថវិការរបស់ IPU ឆ្នាំ២០១៩

-របៀបវារៈទី៧: ការអនុម័តសេចក្ដីព្រាងថវិការបស់ និងកម្មវិធីសម្រាប់ឆ្នាំ២០២១របស់ IPU

-របៀបវារៈទី៨: ការជ្រើសរើសសមាជិកគណៈកម្មាធិការប្រតិបត្តិដែលមានអាសនៈទំនេរចំនួន២កន្លែង (តំបន់អាមេរិកឡាទីន និងក្រុម ១២បូក) នឹងបោះឆ្នោតនៅក្នុងមហាសន្និបាតលើកទី១៤២របស់ IPU គ្រោងធ្វើនៅប្រទេសម៉ារ៉ុក

-របៀបវារៈទី៩: របាយការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សរបស់ IPU និងការអនុម័តសេចក្ដីសម្រេចពាក់ព័ន្ធនានារបស់គណៈកម្មា- ធិការ

-របៀបវារៈទី១០: របាយការណ៍សង្ខេបស្ដីពីលទ្ធផលនៃសន្និសីទប្រធានសភាពិភពលោកលើកទី៥ និងកិច្ចប្រជុំកំពូលនៃប្រធានសភាជា ស្ត្រីលើកទី១៣ តាមរយៈប្រព័ន្ធវីដេអូ

-របៀបវារៈទី១១: កាលបរិច្ឆេទ ពេលវាលា ទីកន្លែង សម្រាប់មហាសន្និបាតប្រចាំឆ្នាំរបស់ IPU ចាប់ពីឆ្នាំ២០២០តទៅ

-របៀបវារៈទី១២: បញ្ហាទាក់ទងនឹងបេក្ខភាពសមាជិក IPU ចំពោះប្រទេសម៉ាលី ក្រោយរដ្ឋប្រហារ កាលពីខែសីហា ឆ្នាំ២០២០

-របៀបវារៈទី១៣: ផ្សេងៗ

នៅក្នុងថ្ងៃទី១នេះ បន្ទាប់ពីសុន្ទរកថាថ្លែងបើកសន្និបាតវិសាមញ្ញ លើកទី២០៦ ដោយប្រធានស្ដីទីរបស់ IPU ហើយ អង្គសន្និបាតបាន ដំណើរការ ដោយលើកយករបៀបវារៈចំនួន៥ មកធ្វើការប្រជុំពិភាក្សានិងអនុម័ត គឺចាប់ពីរបៀបវារៈទី១ ដល់របៀបវារៈទី៥ ។

សូមជម្រាបថា សហភាពអន្តរសភា ដែលហៅកាត់ថា IPU ជាអង្គការសភាដ៏ធំមួយ ដែលមានសភាមកពីប្រទេសនានាជុំវិញពិភពលោក ចំនួន១៧៣ ជាសមាជិក។

ចំណែកនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធាន IPU ថ្មី សម្រាប់អាណត្តិ២០២០-២០២៣នេះ មានបេក្ខភាពឈរឈ្មោះចំនួន៤រូប គឺ៖

១- Mr. Mohammad Sadiq Sanjrani  បច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភាប៉ាគីស្ថាន

២- Mr. Duarte Pacheco  បច្ចុប្បន្ន ជាសមាជិករដ្ឋសភាព័រទុយកាល់

៣- Mr. Akmal Saidov  បច្ចុប្បន្ន ជាអនុប្រធានទីរដ្ឋសភាអ៊ុយបេគីស្ថាន

៤- Mrs. S Staullahjan   បច្ចុប្បន្ន ជាសមាជិកព្រឹទ្ធសភាកាណាដា៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន