រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចប្រធានរដ្ឋសភា វាយតម្លៃខ្ពស់ពីលទ្ធផលបេសកកម្មការទូតរបស់ឯកអគ្គរដ្ឋទូតប្រទេសសឹង្ហបុរី ដែលចប់អាណត្តិ
សម្តេចប្រធានរដ្ឋសភា វាយតម្លៃខ្ពស់ពីលទ្ធផលបេសកកម្មការទូតរបស់ឯកអគ្គរដ្ឋទូតប្រទេសសឹង្ហបុរី ដែលចប់អាណត្តិ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/25/2020 8:34:58 PM )

ក្នុងឱកាសអនុញ្ញាតិឱ្យ ឯកឧត្តម មៃខើល តាន់ កេង ស៊ឹង (Michael Tan Keng Siong) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសឹង្ហបុរី ប្រចំា ព្រះរាជាណាចក្រកម្ពុជា ដែលត្រូវចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នៅវិមាន រដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល បេសកកម្មការទូតរបស់ ឯកឧត្តម ឯកអគ្គរដ្ឋទូត នៅកម្ពុជា ដែលបានធ្វើឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរមានការរីកចម្រើនជាលំដាប់។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជាពេញចិត្តចំពោះផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការនានា រវាងរដ្ឋាភិបាលកម្ពុជា និង សឹង្ហបុរី លើវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដែលបានរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍនៅកម្ពុជា។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានអរគុណដល់សឹង្ហបុរី ដែលបានជួយបណ្តុះបណ្តាលរយៈពេលខ្លី ដល់មន្រ្តីកម្ពុជាបានជិត ១ម៉ឺននាក់ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក្រោមគំនិតផ្តួចផ្តើមសមាហរណកម្ម អាស៊ាន IAI។

ឯកឧត្តម មៃខើល តាន់ កេង ស៊ឹង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលសម្តេចប្រធានរដ្ឋសភា បានចំណាយពេលទទួលជួប សវនាការ និងអនុញ្ញាតឱ្យឯកឧត្តមបានចូលជម្រាបលា មុនពេលដែលឯកឧត្តមត្រូវបញ្ចប់បេសកកម្មការទូតពីកម្ពុជា នៅចុងឆ្នាំ២០២០ នេះ។

ឯកឧត្តមអគ្គរដ្ឋទូតដែលចប់អាណត្តិ បានលើកឡើងថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ មានការរីកចម្រើនពី មួយឆ្នាំទៅមួយឆ្នាំ នៅលើគ្រប់វិស័យ មានទំាងវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការផ្លាស់ប្តូរប្រជាជន បើទោះជានៅឆ្នាំ ២០១៩ មានការរំខានដោយសារបញ្ហាជំងឺកូវីដ១៩យ៉ាងណាក្តី។

ឯកអគ្គរដ្ឋទូត បានលើកឡើងថា រដ្ឋសភាកម្ពុជា និងសឹង្ហបុរី បានជំរុញឱ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងគ្នាទៅវិញទៅមកនៅ គ្រប់កម្រិត និងបានគំាទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ តាមរយៈវេទិកាសភានានា ដូចជា AIPA និងAPPF ជាដើមនោះ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងឯកឧត្តមឯកអគ្គរដ្ឋទូត ដែលចប់អាណត្តិមានជំជឿយ៉ាងមុតមាំថា កម្ពុជា និងសឹង្ហបុរី ដែល បានបង្កើតទំនាក់ទំនងជាមួយគ្នាតំាងពីឆ្នាំ១៩៦៥ មកនោះ នឹងមានការរីកចម្រើនទៅមុខជាលំដាប់ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន