Statement of the Spokesperson of the National Assembly of the Kingdom of Cambodia in response to the assertion made by a few US lawmakers on the situation of human rights and democracy in Cambodia__ សេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យរដ្ឋសភាជាតិនៃព្រះរាជាណាចក្រកម្ពុជា ឆ្លើយតបទៅនឹងការលើកឡើងរបស់ សមាជិកសភាសហរដ្ឋអាមេរិកមួយចំនួនតូច ស្តីពីស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា__ លិខិតជូនពរ របស់ ឯកឧត្តម ហ៊ុន ណេង សូមគោរពជូនពរ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ ជូន លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុ__ សេចក្តីជូនដំណឹង រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ នៅថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកា ដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ហ៊ុន ម៉ានី ព្រមទាំងអុ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺទាំងអស់ នាំយកអំណោយសម្តេចប្រធានរដ្ឋសភាទៅជូនរដ្ឋបាលខេត្តកំពង់ស្ពឺ
ឯកឧត្តម ហ៊ុន ម៉ានី ព្រមទាំងអុ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺទាំងអស់ នាំយកអំណោយសម្តេចប្រធានរដ្ឋសភាទៅជូនរដ្ឋបាលខេត្តកំពង់ស្ពឺ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/24/2020 7:21:01 AM )

កំពង់ស្ពឺ៖ នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ រួមមាន ឯកឧត្តម ហ៊ុន ម៉ានី ឯកឧត្តម សំ រិទ្ធី ឯកឧត្តម សុខ ប៊ន ឯកឧត្តម អ៊ូ សំអួន ឯកឧត្តម សត្យា វុធ និង ឯកឧត្តម តុង សេង បាននាំយកអង្ករ គ្រឿងឧបភោគបរិភោគ សំភារៈ សង្រ្គោះ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចវិសុទ្ធវង្សា សៅ ទី ហេង សំរិន ទៅជូនដល់រដ្ឋបាលខេត្តកំពង់ស្ពឺដើម្បីយកទៅប្រើប្រាស់ក្នុងការងារជួយសង្រ្គោះប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង។

ការឧបត្ថម្ភរបស់សម្តេចប្រធានរួមមាន អង្ករ ២៣តោន មី ២០០កេស ជាមួយគ្នានោះ ឯកឧត្តមអ្នកតំណាងរាស្រ្តក៏បានឧបត្ថម្ភបន្ថែមនូវ អាវពោង ៥០០សម្រាប់ និងថវិកា ១០លានរៀល បន្ថែមទៀតផងដែរ។

នាឱកាសនោះផងដែរ ឯកឧត្តមតំណាងរាស្រ្តក៏បានអញ្ជើញសំណេះសំណាល និងផ្តល់សំភារៈឧបត្ថម្ភរបស់សម្តេចប្រធានរដ្ឋសភាជូន ដល់កងកម្លាំងគ្រប់មុខព្រួញជុំវិញខេត្ត។ សំភារៈជូនកងកម្លាំងទាំង៤ប្រភេទរួមមាន៖ បញ្ជាការដ្ឋានការពារឆ្នេរ ស្នងការដ្ឋាននគរបាល ខេត្ត បញ្ជាការដ្ឋានតំបន់សឹករងខេត្ត និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដែលក្នុងមួយអង្គភាពទទួលបាន អង្ករ ៣តោន ទឹកសុទ្ធ ៥០កេស និង ៥០០យួរ ព្រមទាំងថវិកា២លានរៀល។

ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត សូមថ្លែងនូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ថ្នាក់ដឹកនាំ រដ្ឋសភា ដែលបានផ្តល់ជំនួយឧបត្ថម្ភដ៏មានសារៈសំខាន់ជូនដល់រដ្ឋបាលខេត្ត និងជាពិសេសសូមថ្លែងអំណរគុណដល់អ្នកតំណាងរាស្រ្ត មណ្ឌលកំពង់ស្ពឺទាំង៦រូប ដែលបានចូលរួមជាមួយអាជ្ញាធរខេត្តក្នុងការចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះនៅតាមតំបន់ដែលជួបប្រទះ ទឹកជំនន់ និងបាននាំយកជំនួយជាបន្តបន្ទាប់ដែលបានមកពីសប្បុរសជននានាផ្តល់ជូនរដ្ឋបាលខេត្ត។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២០កន្លងទៅ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានឧបត្ថម្ភ អង្ករ និងមី ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅតាមបណ្តាខេត្ត ដែលរងគ្រោះ តាមរយៈអ្នកតំណាងរាស្រ្តក្នុងមណ្ឌលនីមួយៗ រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន។ ក្នុងនាមប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ យើងខ្ញុំសូមគោរពថ្លែងនូវក្តីកត្តញ្ញូកត្តវេទីយ៉ាង ជ្រាលជ្រៅបំផុត ជូនសម្តេចប្រធានរដ្ឋសភា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ដែលកំពុងរង នូវផលលំបាកពីគ្រោះ ធម្មជាតិ។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន