រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ឈាង វុន នាំអំណោយរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ចែកជូនពលរដ្ឋរងគ្រោះទឹកជំនន់ ក្នុងឃុំជ្រៃសីមា និងឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំនួន១២០គ្រួសារ
ឯកឧត្តម ឈាង វុន នាំអំណោយរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ចែកជូនពលរដ្ឋរងគ្រោះទឹកជំនន់ ក្នុងឃុំជ្រៃសីមា និងឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំនួន១២០គ្រួសារ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/23/2020 1:27:15 AM )

ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ក្នុងឃុំជ្រៃសីមា និងឃុំសិរីមានជ័យ ចំនួន១២០គ្រួសារ បានទទួលអំណោយរបស់ សម្តេចអគ្គ មហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន តាមរយៈ ឯកឧត្តម ឈាង វុន តំណាង- រាស្រ្តមណ្ឌលខេត្តបាត់ដំបង និងជាប្រធានគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃ រដ្ឋសភា និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកសំពៅលូន ខេត្តបាត់ដំបង

ការចែកអំណោយជូនដល់ប្រជាពលរដ្ឋទាំង២ឃុំ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ ក្នុងបរិវេណសាលាអនុវិទ្យា- ល័យដូនសំ ស្ថិតក្នុងឃុំសេរីមានជ័យ ស្រុកសំពៅលូន រួមដំណើរដោយ ឯកឧត្តម នី កន ទីប្រឹក្សាក្រសួងការពារជាតិ និងជាអនុប្រធាន ក្រុមការងារចុះជួយស្រុកសំពៅលូន លោកជំទាវ ញឹក សុគន្ធ សមាជិកក្រុមប្រឹក្សាខេត្ត និង លោក ផុន ផែន ប្រធានក្រុមប្រឹក្សាស្រុក សំពៅលូន លោក ងាវ ប៊ុនយាង អភិបាលស្រុកសំពៅលូន រួមជាមួយសមាជិក សមាជិកាក្រុមការងារ ចុះជួយស្រុកសំពៅលូន ព្រមទាំងអាជ្ញាធរមូលដ្ឋាន ស្រុកសំពៅលូន ខេត្តបាត់ដំបង។

សូមជម្រាបថា ក្នុងចំណោមប្រជាពលរដ្ឋទាំង១២០គ្រួសារ មានប្រជាពលរដ្ឋ ៦០គ្រួសារ មកពីឃុំជ្រៃសីមា និង៦០គ្រួសារ នៅឃុំសិរី- មានជ័យ។ ថ្លែងក្នុងពិធីចែកអំណោយនេះ ឯកឧត្តម ឈាង វុន បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុម ការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង បានបញ្ជាក់ថា ការជួយនេះ គឺពុំមានរើសអើងនិន្នាការនយោបាយនោះទេ។ ឯកឧត្តមជម្រាប ដល់ប្រជាពលរដ្ឋក្នុងឃុំទាំងនោះថា ដែលសម្ដេចទាំងទ្វេតែងតែនឹករឭក និងគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ កាលៈទេសៈ «ទីណាមានពលរដ្ឋជួបទុក្ខ ទីនោះមានមុខសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត»។

ឯកឧត្តម ឈាង វុន ក៏បានជំរុញឱ្យប្រជាពលរដ្ឋថែរក្សាសុខភាពឲ្យបានល្អ តាមរយៈការហូបស្អាត ផឹកស្អាត រស់នៅស្អាត និងប្រកប ដោយអនាម័យខ្ពស់។ ម្យ៉ាងទៀត ក៏ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តវិធានសុវត្ថិភាព គោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលក្នុងការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ឱ្យបានល្អ និងប្រយ័ត្នកុមារតូចៗកុំឱ្យលេងទឹក ជាពិសេសទីណាមានទុក្ខ ទីនោះមានសម្តេចតេជោចុះទៅ ជួយ ហើយទីណាមានទុក្ខ ទីនោះមានគណបក្សប្រជាជនកម្ពុជាទៅជួយ ទីណាមានទុក្ខ គឺទីនោះមានក្រុមការងារគណបក្សប្រជាជន កម្ពុជាទៅជួយជានិច្ច។

ឯកឧត្តមបានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋរងគ្រោះទាំងអស់ ត្រូវសម្អាតភូមិ លំនៅដ្ឋានរបស់ខ្លួន នៅពេលទឹកជំនន់បានស្រកចុះទៅវិញ និង សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវបង្កើនការផលិតផ្នែកកសិកម្ម តាមរយៈ ការដាំដុះ ការចិញ្ចឹមសត្វជាដើម។

បន្ទាប់មកតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង និងក្រុមការងារបានចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋចំនួន១២០គ្រួសារ មកពីឃុំ ជ្រៃសីមា និងឃុំសិរីមានជ័យ ក្នុងស្រុកសំពៅលូន ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ និងទឹកសុទ្ធ ២ដបធំ។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន