រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ឡូយ សុផាត អញ្ជើញបើកវេទិកាកសិករថ្នាក់ជាតិលើកទី៩ ក្រោមប្រធានបទ កសិករខ្នាតតូចក្នុងបរិបទកូវីដ១៩
ឯកឧត្តម ឡូយ សុផាត អញ្ជើញបើកវេទិកាកសិករថ្នាក់ជាតិលើកទី៩ ក្រោមប្រធានបទ កសិករខ្នាតតូចក្នុងបរិបទកូវីដ១៩
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/21/2020 8:51:04 PM )

វេទិកាកសិករថ្នាក់ជាតិលើកទី៩ ក្រោមប្រធានបទ "កសិករខ្នាតតូចក្នុងបរិបទកូវីដ១៩" បានរៀបចំធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីបើកកម្មវិធី ដោយឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការ ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា

វេទិកានេះ រៀបចំឡើងដោយវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជាសហការជាមួយអង្គការដៃគូនានា ក្នុងគោលបំណងលើក កម្ពស់គុណភាព និងសុវត្ថិភាពកសិផលរបស់កសិករខ្នាតតូច ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ ជំរុញការអនុវត្តគោលនយោបាយដែល ពាក់ព័ន្ធ ជាពិសេសយន្តការគាំទ្រកសិករខ្នាតតូច ឆ្លើយចំពោះតបផលប៉ះពាល់នៃកូវីដ-១៩ ពង្រឹងកិច្ចសហការនិងភាពជាដៃគូ ដើម្បី គាំទ្រកសិករខ្នាតតូចលើការវិនិយោគវិស័យកសិកម្ម និងកសិធុរៈកិច្ចក្នុងស្ថានភាពនិងក្រោយការរីករាលដាលនៃជំងឺកូវីដ-១៩។

ថ្លែងទៅកាន់វេទិកាខាងលើ ឯកឧត្តម ឡូយ សុផាត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំវេទិកានេះឡើង ដោយបាន លើកឡើងនូវប្រធានបទដ៏មានសារៈសំខាន់ចំពេលដែលប្រទេសកម្ពុជាយើងកំពុងជួបប្រទះគ្រោះធម្មជាតិជំនន់ទឹកភ្លៀង ក៏ដូចជាទទួល ឥទ្ធិពលពីជំងឺកូវីត១៩ ដែលកំពុងរាតត្បាតនៅទូទាំងពិភពលោក។

ឯកឧត្តមបានផ្តល់នូវចំណាប់អារម្មណ៍ និងទស្សនៈសំខាន់ៗ សម្រាប់ការអភិវឌ្ឍកសិកម្មនៅកម្ពុជា តទៅអនាគត ដូចជា ត្រូវកែប្រែផ្លាស់ ប្តូរទស្សនៈ និងទម្លាប់របស់ប្រជាកសិករ ក្នុងការផលិត ការកែច្នៃ ពិសេសបណ្តុះបណ្តាលចំណេះដឹង ជំនាញ និងបច្ចេកទេសកែច្នៃឲ្យ អស់លទ្ធភាពសម្រាប់គ្រប់ផលិតផលដែលអាចកែច្នៃបាន ដើម្បីបង្កើននូវតម្លៃបន្ថែម និងត្រូវផលិតឲ្យស្របតាមតម្រូវការទីផ្សារ។

ឯកឧត្តម ឡូយ សុផាត បានបន្តថា កម្ពុជាក៏ត្រូវធ្វើការពង្រឹងសហគមន៍ ដូចជាសហគមន៍ដាំបន្លែ និងដំណាំយុទ្ធសាស្រ្តជាដើម ហើយ ត្រូវខិតខំផលិតនូវផលិតផលសម្គាល់ភូមិសាស្រ្ត ព្រមទាំងការចិញ្ចឹមសត្វគ្រប់ប្រភេទឲ្យមានលក្ខណៈល្អប្រសើរថែមទៀត។ ជាមួយគ្នា នេះ ក៏តម្រូវឲ្យមានទំនើបកម្មសេដ្ឋកិច្ច តាមរយៈ ការកសាងសមត្ថភាពធនធានមុនស្ស ការផ្តល់ជំនាញកសិកម្មដល់កសិករ ការជំរុញ បច្ចេកទេសកសិកម្មទំនើបតាមរយៈវិស័យឯកជន លំហូរវិនិយោគិនទាក់ទាញមូលធនវិនិយោគពីបរទេស ក្នុងគោលដៅពង្រឹងគុណភាព ផលិតកម្មសម្រាប់បម្រើទីផ្សារផលិតកម្មកសិកម្ម ការចូលរួមជំរុញគោលនយោបាយសមាហរណកម្មសេដ្ឋកិច្ច ដោយមានកិច្ចសហការ រវាងរដ្ឋ និងឯកជន។

ឯកឧត្តមគណៈអធិបតី បានមានប្រសាសន៍ទៀតថា ជារួមវិស័យកសិកម្មនៅកម្ពុជា នៅតែជាកម្លាំងចលករដ៏សំខាន់មួយក្នុងការជំរុញ កំណើនសេដ្ឋកិច្ចជាតិ ហើយវិស័យនេះត្រូវការចាំបាច់នូវការច្នៃប្រឌិតថ្មីៗ ដើម្បីកែលម្អគុណភាពផលិតផលកសិកម្ម និងប្រព័ន្ធផលិត- កម្មប្រកបដោយប្រសិទ្ធភាព និងទទួលបានតម្លៃខ្ពស់សម្រាប់ផលិតផលកសិកម្មទាំងឡាយ។

នៅចុងបញ្ចប់ ឯកឧត្តម ឡូយ សុផាត បានគូសបញ្ជាក់ទៅកាន់អង្គវេទិកាថា រដ្ឋសភាកម្ពុជានៅតែបន្តគាំទ្រ និងសហការភាពជាដៃគូ រវាងអង្គការសង្គមស៊ីវិល រាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីបំផុស និងជំរុញចលនាអភិវឌ្ឍន៍កសិកម្ម និងការកែច្នៃផលិតផល កសិកម្មនៅកម្ពុជា ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន