ដើម្បីជួយដល់ប្រជាពលរដ្ឋក្នុងគ្រោះទឹកជំនន់បង្កដោយទឹកភ្លៀង នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ឈាង វុន តំណាង រាស្រ្តមណ្ឌលខេត្តបាត់ដំបង ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសំពៅលូន រួមដំណើរដោយ ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង ឯកឧត្តម ឈាង គ្រីស្តុហ្វ ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាតំណាង លោកជំទាវ កែ សួនសុភី ស សុខា នៃក្រុមហ៊ុន GFX Investment និង លោក ងាវ ប៊ុនយាង អភិបាលស្រុកសំពៅលូន ព្រមទាំងសហការី បានជួបសំណេះសំណាល និង ចែកអំណោយដល់ប្រជាពលរដ្ឋនៅភូមិអូរល្វា ចំនួន៣៣គ្រួសារ និងភូមិស្ពានយោល ៧៨គ្រួសារ ស្ថិតនៅឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឈាង វុន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា និង សម្តេចក្រទ្បាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជូនចំពោះប្រជាពលរដ្ឋគ្រួសាររងគ្រោះ ទាំងអស់ ក៏ដូចជាការចូលរួមសោកស្តាយនូវការខូចខាតលំនៅដ្ឋាន និងបាត់បង់ខូចខាតសម្ភារៈផងដែរ។
ឯកឧត្តមបន្តថា ការចុះជួបសំណេះសំណាលនេះ គឺអនុវត្តតាមអានុសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា «ស្គាល់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងទុក្ខលំបាក» និងបានជួបជាមួយប្រជាពលរដ្ឋរងគ្រោះដោយ សារជំនន់ទឹកភ្លៀងដោយផ្ទាល់ ក្រោមកិច្ចសហការពីអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់នៅក្នុងស្រុកសំពៅលូន ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឈាង វុន បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ផ្លូវទឹក ឬតំបន់ទំនាបធ្លាប់ទទួលរងការជន់ លិច ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះកូនចៅតូចៗ មិនត្រូវបណ្តែតបណ្តោយឡើយ ក្រែងកើតមានករណីលង់ទឹកជាយថា- ហេតុណាមួយកើតឡើង ពិសេសត្រូវប្រុងប្រយ័ត្ន សត្វអសិរពិសជាដើម បើមានករណីសត្វទិច ឬខាំត្រូវប្រញ៉ាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាលឲ្យបានទាន់ពេលវេលា និងត្រូវប្រកាន់ភ្ជាប់នូវ ការហូបស្អាត ផឹកស្អាត និងរស់នៅស្អាតប្រកបដោយ អនាម័យ។
បន្ថែមពីនេះ ឯកឧត្តម ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹក ភ្លៀង និងត្រៀមរួចជាស្រេចនូវឧបករណ៍ ឬសម្ភារសម្រាប់សង្គ្រោះបន្ទាន់ ក្នុងករណីជំនន់ទឹកភ្លៀងកើនឡើង ដើម្បីជួយសង្គ្រាះបងប្អូន ពលរដ្ឋ នៅមូលដ្ឋានឲ្យបានទាន់ពេលវេលានិងបញ្ជូនបងប្អូនទៅកន្លែងទីទួលមានសុវត្ថិភាព។
សូមបញ្ជាក់ផងដែរថា អំណោយសម្រាប់ពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់រួមមាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី១យួរ ត្រីខ ១០កំប៉ុង និងថវិកា ២មុឺនរៀល។
តមក ឯកឧត្តម ឈាង វុន និងក្រុមការងារ បានអញ្ជើញទៅពិនិត្យមើលច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣(ភ្នំជី) និងពិនិត្យមើលការសាង សង់អគារគណបក្សប្រជាជនស្រុកសំពៅលូនផងដែរ ៕
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន